តាមប្រសាសន៍លោកស្រី វ៉គឹមថ្វា អនុប្រធានប្រចាំការនៃសមាគមសហព័ន្ធនារីក្រុងកឹងធើ ឲ្យដឹង៖ រយៈពេលកន្លង គោលនយោបាយគិតគូរដល់បងប្អូននារីរបស់បក្សនិងរដ្ឋ ត្រូវបានសមាគមនារីក្រុងអនុវត្តយ៉ាងល្អ។ ក្នុងនោះ សមាគមនារីគ្រប់លំដាប់ថ្នាក់ តែងយកចិត្តទុកដាក់ខ្ពស់ដល់សមាជិកជនជាតិភាគតិចនៅមូលដ្ឋាន។
ផលិតផលត្បាញកំប្លោករបស់បងប្អូននារីខ្មែរ។
សមាគមនារីនៅតាមមូលដ្ឋាន តែងខ្នះខ្នែងបំផុសចលនាបងប្អូននារីជនជាតិភាគតិច អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ស្ដីពីការងារសាសនា–ជនជាតិ។ បន្តរក្សាសកម្មភាព រៀបចំជួបជុំក្រុមនារីជនជាតិភាគតិច ជួយគ្នាអភិវឌ្ឍសេដ្ឋកិច្ច អនុវត្តភាពជឿនលឿនក្នុងការលក់ដូរ សំដៅពង្រីកសេដ្ឋកិច្ចគ្រួសារ។ អង្គការសមាគមនានាបានជូនអំណោយ៤៨១ចំណែក សរុបតម្លៃទឹកប្រាក់ជិត១៥០លានដុង។ សមាគមសហព័ន្ធនារីខណ្ឌប៊ិញធ្វី ថូកណូក អូរម៉ូង បានចូលរួមតាំងពិព័រណ៍លក់នំពេញនិយមក្នុងពិធីសែនខួបបុព្វក្សត្រហ៊ុងវឿង បុណ្យគីអៀនថឿងដៀន នៅទីសក្ការបូជាប៊ិញធ្វី មហោស្របផ្លែឈើ ទីសក្ការបូជាតឹនឡុក ទីសក្ការបូជាថើយប៊ិញ-តឹនអាន សមាគមសហព័ន្ធនារីស្រុកកើ-ដ ចូលរួមតាំងពិព័រណ៍ផលិតផលតម្បាញ លក់ដូរផលិតផល ប្រពៃណី។ល។ ឆ្នាំ២០១៨ សមាគមនារីក្រុងបានលើកសរសើរនារីគំរូ២៧នាក់ ដែលជាសាសនិការជនជាតិភាគតិច លេចធ្លោលើវិស័យនានា បង្កភាពសោមនស្សរីករាយដល់សមាជិកនារី និងនារីជាអ្នកមុខអ្នកការលើភូមិសាស្រ្ត។
ក្រៅពីនោះ សមាគមនារីគ្រប់លំដាប់ថ្នាក់ ធ្វើការត្រួតពិនិត្យតម្រូវការ និងរៀបចំបើកថ្នាក់បង្រៀនវិជ្ជាជីវៈចំនួន៤០ថ្នាក់ ជូនសមាជិក១.២៧៥នាក់។ ពិគ្រោះយោបល់រៀនរបរនិងឧទ្ទេសនាមការងារធ្វើជូនបងប្អូននារី៥.៩៨៤នាក់។ មជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈនារីក្រុង សហការបន្តការរក្សាបានល្អនូវសកម្មភាពបង្រៀនវិជ្ជាជីវៈ មានដូច៖ តុបតែងផ្កា កាត់សក់ អ៊ុតសក់ ចម្អិនអាហារជាដើម។ ឆ្នាំ២០១៨ មានបងប្អូននារី១.៥០៦ នាក់ បានបណ្តុះបណ្តាលវិជ្ជាជីវៈ(សម្រេចភាគកម្រិត១១៥%)។ មានបងប្អូននារីជាង៦០០នាក់ បានចូលរួមនិងពិគ្រោះយោបល់ក្នុងទិវាការងារសម្រាប់ពលការិនី អាស្រ័យសមាគមសហព័ន្ធនារីក្រុងរៀបចំឡើង។ បងស្រីង្វៀនង៉ុកថឹម ប្រធានសមាគមសហព័ន្ធនារីស្រុកកើ-ដ ឲ្យដឹង៖ “សមាគមបានម្ចាស់ការចងសម្ព័ន្ធជាមួយនឹងមជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈស្រុក រៀបចំបើកថ្នាក់បង្រៀនមុខរបរសមស្របនឹងភូមិសាស្រ្តឬក៏សមស្របនឹងសមាជិកជាជនជាតិខ្មែរជាដើម មានដូច៖ ត្បាញកម្រាលកំប្លោក ត្បាញកន្ទេល ត្បាញឧបករណ៍នេសាទ ត្បាញកន្រ្តកជ័រ ចិញ្ចឹមគោទឹកដោះ ធ្វើបាយតាប៉ែ ។ល។ អាស្រ័យហេតុនោះ បានបង្កើតការងារធ្វើលំនឹងជូនបងប្អូននារីជាច្រើនក្នុងភូមិភាគ។ មានបងប្អូននារីភាគច្រើនពង្រីកយ៉ាងប្រសិទ្ធភាពមុខរបរដែលខ្លួនរៀនចេះឈានឡើងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព”។
ជាគំរូមួយក្នុងចំណោមគំរូអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ អាស្រ័យសមាគមសហព័ន្ធនារីស្រុកកើ-ដ សហការរៀបចំ គឺបងស្រីសើុងធីឡាង នៅទីប្រជុំជនកើ-ដ។ មុននេះ ស្ថានភាពគ្រួសារបងស្រីឡាង ជួបលំបាកបង្គួរ ពីព្រោះគ្មានមុខរបរលំនឹង។ អាស្រ័យរៀនបានមុខរបរត្បាញកំប្លោក ទើបគ្រួសារបងស្រីឡាង ឈានឡើងធូរធារជាបណ្តើរៗ៕
ហាថាញ់-ធី