ប៉ុន្មានឆ្នាំកន្លង គណៈបំពេញការងាររណសិរ្សមាតុភូមិភូលី២ (អង្គុលីខាងជើង) ឃុំដុងប៊ិញ ក្រុងប៊ិញមិញ ខេត្តវិញឡុង បានសហការជាមួយសមាជិក អនុវត្តល្អរាល់ការឃោសនា ចលនាប្រឡងប្រណាំងស្នេហាជាតិ; មិនបង្អង់ពង្រឹងនិងពង្រីកកម្លាំងមហាសាមគ្គីជនជាតិ។ល។ ផ្តើមពីនោះ រួមចំណែកលើកស្ទួយជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនក្នុងភូមិ។
ទិដ្ឋភាពតាមដងផ្លូវនៅភូមិអង្គុលីខាងជើង។
អង្គុលីខាងជើង គឺភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះករ ទូទាំងភូមិមាន៤៧០គ្រួសារ (ជនរួមជាតិខ្មែរ៣០៨គ្រួសារ) មានគ្រួសារក្រីក្រតែ១២គ្រួសារប៉ុណ្ណោះ។ ចំពោះលទ្ធផលគួរជាទីមោទនៈនេះ បងស្រីថាច់ធីធ្វី ប្រធានគណៈកម្មការរណសិរ្សភូមិ ឲ្យដឹង៖ គ្រួសារកៀកនឹងបន្ទាត់ក្រ គ្រួសារក្រីក្រ គ្រួសារក្នុងក្របខ័ណ្ឌគោលនយោបាយលើភូមិសាស្រ្ត តែងបានគណៈ ផ្នែក គ្រប់ថ្នាក់និងអង្គការសង្គមយកចិត្តទុកដាក់ឧបត្ថម្ភ។ ព្រមជាមួយនោះ ភូមិអង្គុលីខាងជើង ក៏អនុវត្តល្អរាល់ការឃោសនា ចលនាប្រឡងប្រណាំងស្នេហាជាតិ។ ផ្តើមពីនោះ ប្រជាជនក្នុងភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានភាពជិតស្និទ្ធ សាមគ្គីកសាងជីវភាព។
យោងតាមនោះ ដំណាក់កាល២០១៤-២០១៩ គណៈកម្មការរណសិរ្សភូមិ សហការចលនាមូលនិធិ “ដើម្បីអ្នកក្រ” បានជាង៤០លានដុង; ចលនា កសាង”ផ្ទះមហាសាមគ្គី”បាន៣៥ខ្នង។ ចលនាប្រជាជនរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច ចាកផុតពីក្រីក្រដោយចីរភាព ឈានឡើងធ្វើមានដោយសមហេតុ សមផល ភូមិអង្គុលីខាងជើងមានគោលការណ៍ពង្រីកសេដ្ឋកិច្ចចម្ការ ពង្រីកមុខរបរប្រពៃណីរបស់ភូមិភាគ (ដាលអំបុក ត្បាញ ចិញ្ចឹមសត្វ។ល។) នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ អាស្រ័យហេតុនោះ រយៈពេល៥ឆ្នាំកន្លង ភូមិមានគ្រួសារចាកផុតពីភាពក្រីក្រ២៧គ្រួសារ។ បច្ចុប្បន្ន ក្នុងភូមិអត្រាគ្រួសារមានជីវភាពធូរធារសម្រេចជាង៤៦%។
រយៈពេលកន្លង គណៈកម្មការរណសិរ្សភូមិ បានសហការជាមួយនឹងសាខាបក្សភូមិ ចលនាគ្រួសារប្រជាជនចូលរួមអនាម័យបរិស្ថាន ដាំដើមឈើ ធ្វើទ្វាររបង ទីធ្លា ដងផ្លូវក្នុងភូមិ “ភ្លឺ បៃតង ជ្រះ ស្អាត” ។ល។ ដោយបានប្រជាជនស្ម័គ្រចិត្តចូលរួមយ៉ាងកុះករ។ លោកសឺនសុខ អាយុ៦៣ ឆ្នាំ ជាអ្នករស់នៅក្នុងភូមិនេះតាំងពីតូច ឲ្យដឹង៖ “កាលពីមុន ក្នុងភូមិមានត្រឹមតែផ្លូវដី ប្រជាជនធ្វើដំណើរទៅផ្សារទៅវត្តវ៉ា ឬសិស្សានុសិស្សទៅរៀន មានភាពលំបាកណាស់! រដូវភ្លៀងគឺមូរជើងខោត្រឹមជង្គង់។ល។ ក្រោយមកបានរដ្ឋអំណាច បំផុសចលនាបរិច្ចាគដីកសាងផ្លូវបេតុង ភាគច្រើន ប្រជាជនមានការឯកភាពនិងស្ម័គ្រចិត្តគាំទ្រ។ សព្វថ្ងៃ តាមដងផ្លូវក្នុងភូមិត្រូវបានចាក់បេតុងរួចរាល់ ប្រជាជនយើងខ្ញុំគិតតែខំប្រឹងប្រែងរកស៊ីនិងរក្សាអនាម័យបរិស្ថានឲ្យបានស្អាតល្អប៉ុណ្ណោះ!”។ សព្វថ្ងៃ នៅភូមិអង្គុលីខាងជើងកសាងបានផ្លូវបេតុងប្រវែង២.០០០ម៉ែត្រ ចលនាប្រជាជនចំនួន៣៥៥គ្រួសារដាំឈើបៃតង; មានប្រជាជន២៣០គ្រួសារអនុវត្តការរៀបចំប្លង់ចម្ការ ស្រះ ទ្រុង និងសំណង់អនាម័យ បន្ទប់ទឹក ធានាឲ្យមានសោភណភាពនៃបរិស្ថាន។
បងស្រីថាច់ធីធ្វី ប្រធានគណៈកម្មការរណសិរ្សភូមិ ឲ្យដឹងបន្លែម៖ “លទ្ធផលសម្រេចបាន រយៈពេលកន្លង ព្រមជាមួយនឹងការឯកភាពខ្ពស់ពីសំណាក់ប្រជាជនបានជា៩ឆ្នាំបន្តបន្ទាប់ ភូមិអង្គុលីខាងជើងរក្សាបានកិត្តិនាមជាភូមិវប្បធម៌។ នេះជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រជាជនភូមិអង្គុលីខាងជើងផ្តុំកម្លាំងសាមគ្គីជាធ្លុងមួយ កសាងជីវភាពនៅតំបន់តាំងទីលំនៅ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើននិងសម្បូរធូរធារ”៕
ថាញ់ឡុង - ធី