មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/01/2019 - 08:36

អ​ភិ​វឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ តាម​រ​យៈ ការ​ឧបត្ថម្ភ​សហ​ប្រតិ​​បត្តិ​​ការ​​អន្តរ​​ជាតិ​​នៅ​​អាង​​យ៉ាង

តាម​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ ផ្សព្វ​ផ្សាយ​អនុ​វត្ត​គ្រោង​​ការ  “បង្កើន​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ឧបត្ថម្ភ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច -សង្គម​​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​” ចាប់​ពី​ឆ្នាំ​២០១៤​មក​ទល់​ពេល ​នេះ  អាង​យ៉ាង​មាន​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​បរ​ទេស​និង​អង្គ​ការក្នុង​ប្រ​ទេស​ចំ​នួន​២៧ ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​និង​ក្រៅគម្រោង​​ជា​ដើម​។ ពិ​សេស​គឺ​គម្រោង​និង​ក្រៅ​គម្រោង​ជា​ច្រើនបាន​និង​​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុ​វត្ត នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​។​

ក​សិ​ករ​នៅ​ទ្រី​តូង​កំ​ពុង​យក​ទឹក​ត្នោត​។

កាល​ពី​ខែ​តុ​លា ឆ្នាំ​២០១៨ ឃុំ​អូរ​ឡឹម​ ស្រុក​ទ្រី​តូង​ ស​មា​គមក​សិ​ករ​ខេត្ត​អាង​យ៉ាង​ បាន​រៀប​ចំ​បង្ហាញ​មុខ​កន្លែង​ សំ​ចតដំ​ណើរ​​ឧទ្ទេស​នាម​ផ​លិត​ផល​ច្នៃ​ពី​ដើម​ត្នោត​។ លោក​ទីវ​​ឌិញ​ហ៊ីវ​ញឹងហូវ​ ប្រ​ធាន​សមា​គម​ក​សិ​ករ​ឃុំ​អូរ​ឡឹម​ ឲ្យ​ដឹង​៖ កន្លែង​​សំ​ចតដំ​ណើរ​ គឺ​ជា​កន្លែង​លក់​ផ​លិត​ផល​ស្ករ​ត្នោត​របស់​មា​មីង​ក្នុង​​ភូមិរបរ​ផលិត​ស្ករ​ត្នោត​ចំ​នួន​២០​គ្រួ​សារ​នៅ​ភូមិ​ភឿក​ឡើយ​។ ដូច្នេះ​​សង្ឃឹម​ថា  កន្លែង​សំ​ចត​ដំ​ណើរ​នេះពង្រីក​បាន​ប្រ​សិទ្ធភាព​-គឺ​ជា​កន្លែង​ឧទ្ទេស​នាម​ផ​លិត​ផល​ពី​ដើម​ត្នោត​ដល់​ភ្ញៀវទេស​ចរ​ផង​ នឹង​រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​មាមីង​ខ្មែរ​ក្នុង​ភូមិ​របរ​ផង​។

បាន​ដឹង​ថា កន្លែង​សំ​ចត​ដំ​ណើរ​ឧទ្ទេស​នាម​ផលិត​ផល​ច្នៃ​ពីដើម​ត្នោត​នៅ​ឃុំ​អូរ​ឡឹម​ គឺ​ជា​កន្លែង​ដំ​បូង​ ហើយ​ជា​កន្លែង​មួយ​ក្នុង​ចំ​ណោម​កន្លែង​ទាំង​៥ ចំ​ណុះ​គម្រោង​  “លើក​កម្ពស់​ផលប្រ​យោជន៍​ពី​ការ​បង្ក​បង្កើន​ផល​ និង​ការ​ប្រើ​ប្រាស់​ស្ករ​ត្នោត​ដល់​មាមីង​ខ្មែរ​ក្រី​ក្រ​នៅ​ខេត្ត​អាង​យ៉ាង​”។ ម្យ៉ាង​ទៀត​ គម្រោង​អា​ស្រ័យអង្គ​ការ​អភិ​វឌ្ឍ​ ប្រ​ភព​ធន​ធាន​មនុស្ស​ជន​បទ​ទ្វីប​អា​ស៊ី (AsiaDHRRA) ធ្វើ​ហិ​រញ្ញ​ប្ប​ទាន​។ អំ​ឡុង​ពេល​ផ្សព្វ​ផ្សាយ​គម្រោង​គឺ​៣​ឆ្នាំ ​(ចាប់​ពី​ខែ​កក្ក​ដា ឆ្នាំ២​០១៦ ដល់​ខែ​កក្ក​ដា ឆ្នាំ២០១៩​) នៅ​ឃុំ​ចំ​នួន​៧​របស់​ស្រុក​ទិញ​​បៀង និង​ឃុំ​ចំ​នួន​៣របស់​ស្រុក​ទ្រី​តូង​ ដោយ​មាន​ប្រ​​ភព​ហិ​រញ្ញ​វត្ថុ​ ដែល​កៀរ​គរ​បានជិត​១,៣​ពាន់​លាន​ដុង​។ ក្រៅ​ពី​នេះ គម្រោង​ក៏​បាន​ក​សាងយី​ហោ​ផ​លិត​ផល​ប្រ​កប​ដោយ​លក្ខណៈ​របស់​ប្រ​ជា​ជន​​ខ្មែរ​អាងយ៉ាង​។ ផ្តើម​ពី​នោះ លើក​កម្ពស់​គុណ​ភាព​និង​បង្កើន​តម្លៃផលិត​ផល​ ពង្រីក​របរ​ប្រ​ពៃ​ណី ​សង្ឃឹម​ថា​នឹង​បង្កើត​បាន​ការ​ងារ​ធ្វើ ព្រម​ទាំង​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ដល់​ប្រ​ជា​ជន​ចូល​រួមប្រ​មាណ​​ជិត​២០០​គ្រួ​សារ​ មាន​ពល​ករ​ជន​ជាតិ​ខ្មែរ​ចូល​រួម​ជាង៦០០​នាក់​។

លោក​ម៉ែន​ផល្លី ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​អាង​យ៉ាង​ ឲ្យ​ដឹង​៖ ចាប់​ពី​ឆ្នាំ​២០១៤ មក​ទល់​ពេល​នេះ អាង​យ៉ាង​មាន​អង្គ​ការ​ក្រៅរដ្ឋា​ភិ​បាល​បរ​ទេស​និង​អង្គ​ការ​ក្នុង​ប្រ​ទេស​ចំ​នួន​២៧ ផ្សព្វ​ផ្សាយ​ អនុ​វត្ត​គម្រោង​ចំ​នួន​៣០ និង​ក្រៅ​គម្រោង​ចំ​នួន​២៦ ឧបត្ថម្ភ​អភិ​វឌ្ឍ​​សេដ្ឋ​កិច្ច​-សង្គម​ដល់​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។ ថវិ​កា​ស​រុប​ប្រ​មាណ​ជិត​៧៧០​ពាន់​លាន​ដុង​ ក្នុង​នោះ ដើម​ទុនបដិ​ភាគ​ប្រ​មាណ​ជិត​១៦៦​ពាន់​លាន​ដុង​។ នៅ​រាល់​គម្រោង​និងក្រៅ​គម្រោង​ តែង​បាន​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល​បរ​ទេស​ ស​ហការ​ជា​មួយ​ដៃ​គូ​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ដើម្បី​ផ្សព្វ​ផ្សាយ​។ ឃើញ​ថា​រូប​ភាព​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ សំ​ខាន់​គឺ​ផ្ទេរ​ថ​វិ​កាឧបត្ថម្ភ​តាម​ដំ​ណើរ​ការ​អនុ​វត្ត​គម្រោង​។ ចំ​ណែក​ការ​អនុ​វត្ត​ក្រៅគម្រោង គឺ​ផ្តល់​ជូន​របស់​របរ​ដល់​អ្នក​ទ​ទួល​ប្រ​យោជន៍​។ ម្យ៉ងទៀត​ វិ​ស័យ​សំ​ខាន់​ៗមួយ​ចំ​នួន​ត្រូវ​បាន​វិ​និ​យោគ​ ឧបត្ថម្ភ​ ដូច​៖ គម្រោង​ទប់​ស្កាត់​បម្រែ​បម្រួល​អា​កាស​ធាតុ ថែ​ទាំ​​សុខ​ភាព​ ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ ផ្តល់​ជូន​ឧប​ករណ៍​ពេទ្យ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ​ ផ្គត់​ផ្គង់​ប្រ​ព័ន្ធ​ចម្រោះ​ទឹក​ស្អាត​ ក​សាង​និង​ជួស​ជុល​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន​អប់​រំ​ បន្ទប់​រៀន​ បន្ទប់​អនា​ម័យ​ បណ្ណាល័យ​។ល។ នាំ​មក​នូវ​អត្ថ​ន័យ​ជាក់​ស្តែង​ដល់​តំ​បន់​ជន​រួមជាតិ​ភាគ​តិច​៕                                           

                                                           ថាញ់​ឡុង​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ម៉ែន​ផល្លី