ខេត្តសុកត្រាំង បច្ចុប្បន្នមានកម្មាភិបាល អ្នករដ្ឋការជាជនជាតិខ្មែរប្រមាណ៣៩៤នាក់ កំពុងកាន់មុខដំណែងជាថ្នាក់ដឹកនាំគ្រប់គ្រងនៅគ្រប់លំដាប់ថ្នាក់។ ជាពិសេស ក្នុងនោះមានបក្ខជនជាជនជាតិខ្មែរប្រមាណ១៤% ។ រយៈពេលកន្លង កម្មាភិបាល បក្ខជនខ្មែរ តែងលើកកម្ពស់តួនាទី និងភារកិច្ចរបស់ខ្លួន រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លំនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅភូមិភាគ ។
កម្មាភិបាល បក្ខជនខ្មែរចុះទៅផ្ទះប្រជាជន ចលនា ផ្សព្វផ្សាយការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។
នៅឆ្នាំ២០០៨ ចំនួនយុវជនខ្មែរ ចូលរួមបម្រើកាតព្វកិច្ចយោធានៅស្រុកចូវថាញ់ គឺមាន៤៦/៨៩ នៃភាគកម្រិតជម្រើសទ័ពទូទាំងស្រុក ។ ជាពិសេស មានយុវជន១០០% ស្ម័គ្រចិត្តចុះឈ្មោះនិងអនុវត្តល្អតាមបទបញ្ជាអំពីកាតព្វកិច្ចយោធា។ វរសេនីត្រី យ័ញភឿង ស្នងការនយោបាយ អនុប្រធានបញ្ជាការដ្ឋាន ស្រុកចូវថាញ់ បានមានប្រសាសន៍ថា “នៅពេលដឹងថាយើងខ្ញុំជាកម្មាភិបាល បក្ខជនខ្មែរ ចូលមកគ្រួសារ និយាយភាសាខ្មែរ អំពីច្បាប់កាតព្វកិច្ចយោធា អនុក្រឹត្យ សារាចររបស់រដ្ឋាភិបាល និងក្រសួងការពារជាតិ គឺមាមីងមានភាពរីករាយខ្លាំងណាស់។ ទន្ទឹមនឹងនោះ ប្រជាជនតែងធ្វើជាគំរូ ដើម្បីដាស់តឿនកូនចៅឲ្យគោរពតាមច្បាប់កាតព្វកិច្ចយោធា។ អាស្រ័យហេតុនោះ ជារៀងរាល់ឆ្នាំ តួលេខជម្រើសទ័ពរបស់ស្រុកសុទ្ធតែសម្រេច និងលើសភាគកម្រិតដែលបានដាក់ចេញ”។ យោងតាមគណៈកម្មាធិការបក្សនៃបញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង កម្មាភិបាលជនជាតិស្រូបអត្រាចំនួន១៦% នៃកម្លាំងប្រដាប់អាវុធសរុបក្នុងទូទាំងខេត្ត ។ សុកត្រាំង គឺជាភូមិភាគមានជនរួមជាតិខ្មែររស់នៅកុះករ មានកម្មាភិបាល បក្ខជនជាជនជាតិខ្មែរ មានការយល់ភាសាខ្មែរក៏ដូចជាអក្សរសាស្រ្ត វប្បធម៌និងទំនៀមទម្លាប់របស់ជនជាតិផងខ្លួន ម៉្លោះហើយមានភាពងាយស្រួលក្នុងការផ្សព្វផ្សាយ។ បំផុតគឺក្នុងការការពារប្រទេស យោធានៅភូមិភាគ។
នៅឃុំថាមដូង ស្រុកមីស្វៀង មានជនរួមជាតិខ្មែរជាង៧៣% ។ ទូទាំងឃុំ បច្ចុប្បន្ន មានបក្ខជនចំនួន២៨៧នាក់ ។ ក្នុងនោះ បក្ខជនជាជនជាតិខ្មែរស្រូបអត្រាជាង៧០%។ មុននេះ ឃុំថាមដូង ត្រូវបានចាត់ទុកជាចំណុចក្តៅខាងសន្តិសុខសណ្តាប់ធ្នាប់ ឧស្សាហ៍កើតមានករណីវាយតប់គ្នា បង្កអុកឡុក។ល។ ចំពោះមុខនៃស្ថានភាពនោះ គណៈកម្មាធិការបក្សឃុំថាមដូងបានកំណត់ច្បាស់៖ ដើម្បីរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមលើភូមិសាស្រ្តត្រូវជម្រុញការងារផ្សព្វផ្សាយ។ កម្មាភិបាល បក្ខជនជាជនជាតិខ្មែរត្រូវបានចាត់ទុកជាអ្នកនាំមុខ នាំយកគោលការណ៍ គោលនយោបាយ ក្រឹត្យច្បាប់របស់បក្ស និងរដ្ឋដល់ប្រជាជន ។ ទន្ទឹមនឹងនោះ បញ្ជាការដ្ឋានយោធា នគរបាលឃុំសហការបង្កើនការយាមល្បាត បំផុតគឺយាមល្បាតនៅពេលយប់; កត់សំគាល់មុខសញ្ញា ដើម្បីកម្មាភិបាល បក្ខជនជាជនជាតិខ្មែរចុះទៅផ្ទះនីមួយៗ ផ្សព្វផ្សាយ។ ដោយរបៀបធ្វើនេះ ឃើញថាស្ថានភាពនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅថាមដូងមានភាពលំនឹង។ ថ្មីៗនេះ ឃុំបានទទួលស្គាល់ជាឃុំជនបទថ្មី។
លោក តាំងទ្រុងបាវ លេខាគណៈកម្មាធិការបក្សឃុំថាមដូង បានអះអាងថា៖ លទ្ធផលសម្រេចបានដូចសព្វថ្ងៃរបស់ឃុំ គឺមានការរួមចំណែកដ៏ធំរបស់កម្មាភិបាល បក្ខជនខ្មែរ។ ពេលដែលកម្មាភិបាល បក្ខជន និយាយទាំងភាសាវៀតទាំងភាសាខ្មែរ ក្នុងការឃោសនា ចលនា គឺមាមីងមានការឆាប់យល់ ហើយគំនិតក៏ផ្លាស់ប្តូរតាមបែបវិជ្ជមានដែរ ។ ផ្តើមពីនោះ មានគ្រួសារជាច្រើន ចិញ្ចឹមប្រៀនប្រដៅកូនលុះក្នុងដំបូន្មាន ចុះហត្ថលេខាលើកិច្ចសន្យាក្នុងគ្រួសារគ្មានសមាជិកបំពានច្បាប់។ល។ ជាពិសេស នៅពេលប្រជាជនយល់ច្បាស់ពីគោលបំណង និងអត្ថន័យនៃការកសាងជនបទថ្មី គឺសកម្មចូលរួមជាមួយរដ្ឋអំណាចភូមិភាគ អនុវត្តនិងសម្រេចល្អ ១៩លក្ខឋាន។
យ្វីអាញ់ - វ៉ាន់តឹន