ស្របក្នុងបរិយាកាសអបអរចង្កោមសកម្មភាព “វប្បធម៌ ចម្រុះបណ្តាជនជាតិវៀតណាម” ជនរួមជាតិឡាហា មកពីភូមិណាតាយ ឃុំភីតង ស្រុកមឿងឡា ខេត្តសុើនឡា ទើបសម្តែងបង្ហាញពិធីបុណ្យ Pang A (បុណ្យកម្សាន្តភូមិ)
ជនរួមជាតិបាណា នៅឃុំតើតុង ស្រុកក្បាំង ខេត្តយ៉ាឡាយ ទើបសម្តែងបង្ហាញពិធីបុណ្យ Tơ Mon នៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាម ដុងម៉ូ សុើងតី ហាណូយ ។
ក្រុមសិប្បករជនជាតិហាញ៉ី មកពីឃុំកាឡាំង ស្រុកមឿងតែខេត្តឡាយចូវ បានសម្ដែងបង្ហាញឡើងវិញនូវពិធីសែនយោលទោងក្នុងពិធីបុណ្យចូលរដូវវស្សា។
ពិធីបុណ្យសែនសមុទ្រមីឡុង ខេត្តត្រាវិញ ប្រព្រឹត្តឡើងចាប់ពីថ្ងៃ១០ដល់១២ ខែ៥ (ច័ន្ទគតិវៀតណាម) បច្ចុប្បន្ន បានក្លាយទៅជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។
បណ្តាជនជាតិវៀតណាមឆ្នាំ២០១៩កាលពីថ្ងៃ១៩ ខែមេសា នៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម (ដុងម៉ូ សុើងតី ហាណូយ) ក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ បានសហការជាមួយនឹងគណៈគ្រប់គ្រងភូមិវប្បធម៌-កីឡា និងទេសចរណ៍ បណ្តាជនជាតិវៀតណាម រៀបចំពិធីបើកសកម្មភាពវប្បធម៌ អំណរទិវាបុណ្យវប្បធម៌បណ្តាជនជាតិវៀតណាម ឆ្នាំ២០១៩ ជាមួយបធានបទ “ប្រគំតន្រ្តីចម្រុះពណ៌”។
ពិធីបុណ្យសែននៅបូជនីយដ្ឋានស្ដេចហ៊ុង ឬហៅថា ពិធីបុណ្យសែនខួបបុព្វក្សត្រហ៊ុងវឿង គឺជាពិធីបុណ្យដ៏ធំមួយប្រារព្ធឡើងនៅថ្ងៃទី១០ ខែ៣ (ចន្ទគតិវៀតណាម) រៀងរាល់ឆ្នាំ ដើម្បីរំលឹក និងសម្តែងទឹកចិត្តនូវគុណបការៈ ក្នុងការសាងប្រទេសរបស់ស្តេចហ៊ុង ព្រមទាំងបុព្វក្សត្រជាតិទាំងអស់។
ជនរួមជាតិយ៉ាវ ក្រុមយ៉ាវខោរឹត នៅភូមិតឹងយ៉ឹង ឃុំហើបហ្វា ស្រុកសើុងយឿង ខេត្តត្វៀនក្វាង បានសម្តែងបង្ហាញអំពីពិធីបុណ្យចូលឆ្នាំប្រពៃណី (ដកស្រង់បុណ្យចូលឆ្នាំញ៉ៃ) ក្នុងគោលបំណងសូមឲ្យអ្នកភូមិបានឆ្លងកាត់រាល់ការលំបាក សាមគ្គីប្រឆាំងរាល់ អានុភាពដែលមកយាយីចំពោះជីវភាពសុខសាន្ត និងបួងសួងសូមឲ្យភ្លៀងខ្យល់ធ្លាក់ស្មើ ប្រជាជនរស់នៅសុខសាន្ត ចម្រុងចម្រើន។
ចំពោះជនជាតិបាណានៅតីង្វៀន ផ្ទះរុងគឺជាព្រលឹងរបស់ភូមិ ជាកន្លែងប្រជុំជីវភាពសហគមន៍ សែនព្រេន ផ្សារភ្ជាប់នឹងអ្នកតា (Yàng)។ ហេតុនេះ ពិធីសែនព្រេនផ្ទះរុងថ្មីរបស់ជនជាតិបាណា ត្រូវបានចាត់ទុកជាពិធីមួយសំខាន់បំផុត ប្រារព្ធឡើងរំលឹកគុណទេពារក្ស បានប្រទានឲ្យភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំ លូតលាស់ល្អ បានផលកាក់កប ចម្រុងចម្រើន ការពារភូមិស្រុកសុខសាន្ត ជីវភាពសម្បូរសប្បាយ។
ក្នុងទិដ្ឋភាពវប្បធម៌នៃភូមិជនជាតិតី ជនជាតិម៉ុង និងជនជាតិថាយ នៅភូមិវប្បធម៌-ទេសចរណ៍ បណ្តាជនជាតិវៀតណាម (ហាណូយ) បានប្រព្រឹត្តឡើងនូវសកម្មភាពវប្បធម៌ ក្រោមបធានបទ“ភូមិ អំណរឆ្នាំថ្មី”។
ជនរួមជាតិបាណា មកពីឃុំតឺតុង ស្រុកក្បាង ខេត្តយ៉ាឡាយ ទើបរៀបចំសម្តែងបង្ហាញឡើងវិញនូវទំនៀមផ្លុំត្រចៀកដ៏វិសេសរបស់ជនរួមជាតិផងខ្លួន ក្នុងក្របខ័ណ្ឌសកម្មភាពនៃសប្តាហ៍ “មហាសាមគ្គីបណ្តាជនជាតិ-បេតិកភណ្ឌវប្បធម៌ វៀតណាម ” ឆ្នាំ២០១៨ នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាម (ដុងម៉ូ សឺនតី ហាណូយ)។
ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ឋិតក្នុងក្របខ័ណ្ឌសប្តាហ៍“មហាសមគ្គីបណ្តាជនជាតិ-បេតិកភណ្ឌវប្បធម៌វៀតណាម”ឆ្នាំ២០១៨ ទិវាមហោស្រពដោះដូរវប្បធម៌បណ្តាជនជាតិតីណាមបូ ទើបបានរៀបចំឡើងនៅភូមិវប្បធម៌-ទេសចរណ៍បណ្តាជនជាតិវៀតណាម (ដុងម៉ូ សឺនតី ហាណូយ)
ឋិតក្នុងចង្កោមសកម្មភាពក្រោមបធានបទ “តំបន់ខាងលិចជាទីស្រឡាញ់” ក្នុងខែតុលាកន្លង នៅភូមិវប្បធម៌ ទេសចរណ៍បណ្តាជនជាតិវៀតណាម សហគមន៍ជនជាតិសើ-ដាំង មកពីទីប្រជុំជនដាក់តូ ស្រុកដាក់តូ ខេត្តកនតុំ បានសម្តែងបង្ហាញឡើងវិញនូវទិដ្ឋភាពនៃពិធីអំណរស្រូវថ្មី ដែលជាពិធីមួយប្រកបដោយលក្ខណៈកសិកម្មដ៏សំខាន់របស់ជនជាតិសើ-ដាំង។