មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

07/11/2016 - 16:46

ធានាសមភាពយេនឌ័រ តំបន់ជនជាតិភាគតិច

 កម្មាភិបាលនារីតំបន់ជនជាតិភាគតិច។

ក្នុងអង្គសិក្ខាសាលាពិភាក្សាពិនិត្យផ្ទៀងផ្ទាត់ច្បាប់ និងគោលនយោ បាយ ស្តីពីស្ថានភាពស្រ្តីនិងក្មេងស្រីជនជាតិភាគតិច អាស្រ័យគណៈ កម្មាធិការជនជាតិ សហការជាមួយនឹងស្ថាប័ននៃអង្គការសហប្រជា ជាតិ   រៀបចំសិក្ខាសាលាសមភាពយេនឌ័រ និងផ្តល់សិទ្ធិដល់ស្រ្តី (UN Women) លោកស្រី Shoko Ishikawa ប្រធានអង្គការ UNWomen ញ្ជាក់៖ សមភាពយេនឌ័រ ត្រូវបានអង្គការសហប្រជាជាតិកំណត់ជាទិសដៅ មួយក្នុងចំណោមទិសដៅទាំង១៧ អភិវឌ្ឍប្រកបដោយចីរភាពនាបច្ចុ ប្បន្ន។ ទោះជាប៉ុន្មានឆ្នាំជិតៗនេះ  មានការវិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចនៅវៀតណាម ប៉ុន្តែ ស្រ្តីនិងក្មេងស្រី ជនជាតិភាគតិច គឺជាក្រុមងាយរងគ្រោះនិងខាតប្រយោជន៍ច្រើនក្នុង ការបង្ខិតជិតជាមួយនឹងគោលនយោបាយនានា ក៏ដូចជាក្នុងការទទួល ប្រយោជន៍ពីសមិទ្ធផលនៃការអភិវឌ្ឍន៍ និងសមាហរណកម្មទូទាំងពិ ភពលោក។
តាមសេចក្តីព្រាងរបាយការណ៍ពិនិត្យ ផ្ទៀងផ្ទាត់ច្បាប់ និងគោលនយោ បាយនានា ស្តីពីស្រ្តីនិងក្មេងស្រីជនជាតិភាគតិចដែលបានបង្អែកលើ ការសិក្សាស្រាវជ្រាវ វិភាគក្នុងក្របខណ្ឌច្បាប់ និងគោលនយោបាយ របស់វៀតណាម អំពីសិទ្ធិរបស់ក្រុមមុខសញ្ញានេះ ផ្តើមពីទស្សនទាននៃ បទដ្ឋានអន្តរជាតិអំពីសិទ្ធិមនុស្ស; ការផ្តល់អនុសាសន៍ជាក់ស្តែងក៏បាន លើកឡើងស្ថានភាពនៅវៀតណាម និងភាពជាក់ស្តែងស្រ្តីនិងក្មេងស្រី ជនជាតិភាគតិចរងការកង្វះច្រើន និងអសមភាព។ ក្នុងសេចក្តីព្រាង របាយការណ៍ បានទទួលស្គាល់និងវាយតម្លៃចំពោះសូចនាចំនួន៣០ អំ ពីគោលនយោបាយ និងច្បាប់លើវិស័យសំខាន់ៗចំនួន៥ មានដូច៖ បង្ខិតជិតការអប់រំ;  អំពើហឹង្សាលើមូលដ្ឋានភេទ (រៀបការមិនទាន់ពេញ វ័យ); ថែទាំសុខភាពបន្តពូជ; សមភាពយេនឌ័រក្នុងទំនាក់ទំនងអាពាហ៍ ពិពាហ៍និងគ្រួសារ; បង្ខិតជិតជាមួយនឹងកម្មសិទ្ធិដីធ្លី (ប័ណ្ណកម្មសិទ្ធិដីធ្លី )។
ឋិតនៅចំពោះមុខភាពជាក់ស្តែងនេះ អ្នកជំនាញខាងសមភាពយេនឌ័រ បានលើកឡើងនូវវិធានការជាក់ស្តែងមួយចំនួនក្នុងខ្លឹម សាររបាយការ ណ៍ តួយ៉ាងដូច៖ គប្បីធ្វើឲ្យប្រសើរឡើងនូវលក្ខន្តិកៈអំពីការបោះឆ្នោត កសាងច្បាប់ជនជាតិ ដើម្បីធានាសិទ្ធិសមភាពនយោបាយរវាងជនជាតិ នានា និងរបស់បងប្អូននារីជនជាតិភាគតិច; បង្កើនការឃោសនាផ្សព្វ ផ្សាយគោលនយោបាយដល់បងប្អូននារីជនជាតិភាគតិច ដើម្បីលើក កម្ពស់គុណភាព ប្រសិទ្ធភាពការងារនៅមូលដ្ឋានឲ្យមានភាពប្រសើរ ជាងទៀត; បំពេញបន្ថែមនូវសូចនាអំពីផ្នែកយុត្តិធម៌ ដើម្បីការពារស្រ្តី និងក្មេងស្រីជនជាតិភាគតិច; ប្រកាសជាសាធារណៈបានទាន់ពេលនូវ លទ្ធផលនៃការស្រាវជ្រាវ ពីស្ថានភាពនៃការអប់រំចំពោះក្មេងស្រីជន ជាតិភាគតិច ដើម្បីកសាងគោលនយោបាយឲ្យបានសមស្រប...៕

(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សមភាពយេនឌ័រ