ក្នុងកេរដំណែលសតិអារម្មណ៍របស់លោកប្រធានហូជីមិញ ជាទីគោរព បានបន្សល់ទុក មានមេរៀនសាមគ្គី ជាមេរៀនដែលបានជនរួមជាតិ បណ្តាជនជាតិភាគតិចចងចាំនិងចាប់ចិត្តអនុវត្ត។
ដំបូន្មានសាមគ្គីរបស់អ៊ំហូតែងលាន់ឮរំពងក្នុងថ្ងៃបុណ្យ ផ្សេងៗរបស់ជនរួម ជាតិបណ្តាជនជាតិភាគតិចនៅវៀត ណាម។
ថ្ងៃទី៣ ខែធ្នូ ឆ្នាំ១៩៤៥ នៅក្នុងអង្គមហាសន្និបាតលើកទីមួយនៃ បណ្តាជនជាតិភាគតិចវៀតណាមអ៊ំហូ បានគូសបញ្ជាក់ ៖ "អាស្រ័យ ដោយកម្លាំងសាមគ្គីក្នុងការតស៊ូរបស់បណ្តាជនជាតិទាំងអស់ ប្រទេសវៀតណាមសព្វថ្ងៃបានឯករាជ្យ បណ្តាជនជាតិភាគតិចបានសមភាពជា មួយនឹងប្រជាជាតិវៀតណាមទាំងអស់ ដូចជាបងប្អូនបង្កើតក្នុងគ្រួសារ តែមួយ មិនបែងចែកពូជពង្សឬក៏ភាសាអ្វីទៀតទេ"។ នេះគឺជាលើកដំ បូងមានអ្នកតំណាងជាង១០០នាក់ តំណាងបណ្តាជនជាតិភាគតិចវៀត ណាមអញ្ជើញចូលរួម។ អ៊ំបានផ្តែផ្តាំ៖ "ថ្ងៃនេះ ជាថ្ងៃមួយដ៏ត្រចះត្រចង់ សម្រាប់ប្រទេសវៀតណាម គឺជាមហាសន្និបាតមួយដែលមិនធ្លាប់មានតាំងពីមុនមក ជាឱកាសស្និទ្ធស្នាលមួយធ្វើឲ្យទូទាំងប្រទេសមានសេច ក្តីត្រេកអរ។ល។ ពីមុនបណ្តាជនជាតិ សាមគ្គីដើម្បីដណ្តើមឯករាជ្យ ឥឡូវនេះ ដើម្បីរក្សាខឿនឯករាជ្យ កាន់តែត្រូវការសាមគ្គីជាងទៀត"។
ក្នុងគំនិត និងមនោសញ្ចេតនារបស់ខ្លួន លោកប្រធានហូជីមិញ តែងចាត់ទុកជនជាតិទាំង៥៤រស់នៅប្រទេសវៀតណាម ដូចជាបងប្អូន បង្កើតក្នុងគ្រួសារតែមួយ គឺជាសមាជិកមិនអាចញែកចេញរបស់មហាគ្រួសារប្រជាជាតិវៀតណាម។ លិខិតផ្ញើមហាសន្និបាតបណ្តាជនជាតិ ភាគតិចភាគខាងត្បូងនៅប៉្លៃគូ ចុះថ្ងៃ១៩ ខែមេសា ឆ្នាំ១៩៤៦ អ៊ំបានវែក ញែកច្បាស់អំពីបណ្តាឧបាយកល ដ៏ឃោរឃៅរបស់ពួកចក្រពត្តិសក្តិ ភូមិអំពីការបង្កើនស្មារតីសាមគ្គីរបស់បណ្តាជនជាតិភាគតិច។ អ៊ំសរសេរ៖ "ជនជាតិកិញឬ ថោមឿងឬក៏ម៉ាង យ៉ារ៉ាយឬក៏អេដេ សេដាំង ឬក៏បាណា និងបណ្តាជនជាតិភាគតិចដទៃទៀត សុទ្ធតែជាកូនចៅវៀត ណាម សុទ្ធតែជាបងប្អូនបង្កើត។ យើងស្លាប់រស់ជាមួយគ្នា រួមសុខរួមទុក្ខជាមួយគ្នា ឆ្អែតឬក៏អត់ ឃ្លានជួយគ្នាទៅវិញទៅមក ហេតុនោះយើង ទាំងអស់គ្នាត្រូវតែសាមគ្គីស្អិតល្មួត ដើម្បីរក្សាការពារមាតុភូមិយើង ដើម្បីគាំទ្ររដ្ឋាភិបាលយើង"។ តាមប្រសាសន៍របស់អ៊ំ យើងត្រូវតែប្តេជ្ញា ចិត្តរួបរួមកម្លាំងមកដើម្បីរក្សាភាពលំនឹងនៃសិទ្ធិសេរីភាព ឯករាជ្យ ទោះបីទន្លេរីងស្ងួតភ្នំរេចរឹលយ៉ាងណាក៏ដោយ ប៉ុន្តែទឹកចិត្តសាមគ្គីរបស់ យើងមិនអាចថមថយជាដាច់ខាត។ ដើម្បីអនុវត្តការសាមគ្គីរវាងបណ្តាជនជាតិ អ៊ំហូផ្តល់អនុសាសន៍ដល់ជនរួមជាតិត្រូវតែចេះស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក លុបបំបាតបណ្តាទំនាស់ វិវាទ តូចចិត្ត គប្បីគោរពនិងមានករណីយកិច្ចចំពោះទឹកដីប្រជាជាតិ។
អ៊ំយកចិត្តទុកដាក់ដល់ការកសាងផែនមហាសាមគ្គីជនជាតិ ទំនាក់ទំនង សមភាព ដើម្បីការជឿនលឿនរួម បំបាត់សតិអារម្មណ៍ បែងចែកតំបន់ បែងចែកជនជាតិនេះនឹងជនជាតិនោះ។ ដោយកិច្ចចង្អុលការជាក់ស្តែង អ៊ំតែងក្រើនរំលឹកគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់ លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ច មានដូច៖ កសាងផ្លូវ គមនាគមន៍ជនបទតភ្ជាប់បណ្តាភូមិ បម្រើការផលិត ដឹកជញ្ជូនទំនិញ; គិតគូរជីវភាពស្មារតីសម្រាប់ជនរួមជាតិ ដើម្បីរក្សាអត្តសញ្ញាណវប្បធម៌ របស់ជនជាតិខ្លួន។ នោះគឺជាទឹកចិត្ត មនោសញ្ចេតនាក្នុងមួយឆាកជីវិត សកម្មភាពបដិវត្តន៍របស់អ៊ំ ដែលអ៊ំបានបរិច្ចាគសម្រាប់ជនរួមជាតិ បណ្តាជនជាតិភាគតិច។ ទន្ទឹមនឹងនោះ មនោសញ្ចេតនារបស់ជនរួម ជាតិចំពោះអ៊ំ គឺមានភាពជ្រាលជ្រៅនិងស្មោះត្រង់ជានិច្ច។ ជនរួមជាតិ អនុវត្តបានល្អនូវបណ្តាដំបូន្មានរបស់អ៊ំ ប្រកៀកស្មាគ្នាដើម្បីពង្រឹង ពង្រីកមូលដ្ឋានបដិវត្តន៍ បង្កើនផែនមហាសាមគ្គីជនជាតិ ផ្សារភ្ជាប់សហគមន៍រួម បង្កបានជាសម្លេងឯកច្ឆ័ន្ទ លើឆាកអន្តរជាតិ លើវិស័យអធិប តេយ្យភាព ទឹកដី ចិត្តមួយថ្លើមមួយ កសាងប្រទេសជាតិឲ្យមានការអភិ វឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសម្បូណ៌សប្បាយនិងចីរភាព។
ក្នុងការផ្លាស់ថ្មី អនុវត្តឧស្សាហូបនីយកម្ម ភាវូបនីយកម្មទំនើប សមាហរណកម្មអន្តរជាតិនាបច្ចុប្បន្ន ប្រជាជនទូទាំងប្រទេសនិយាយរួម ជន រួមជាតិបណ្តាជនជាតិភាគតិចនិយាយដោយឡែក ក្នុងនោះមានជនរួម ជាតិខ្មែរណាមបូ បានបន្តការពង្រីកប្រពៃណីបដិវត្តន៍របស់មាតុភូមិ ជានិច្ចកាលអនុវត្តតាមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀត ណាម ដែលអ៊ំ ហូនិងប្រជាជាតិយើងបានជ្រើស។ ប្តេជ្ញាចិត្តអនុវត្តឲ្យបានល្អបំផុតនូវដំ បូន្មានរបស់អ៊ំហូ ៖ "សាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ ជោគជ័យ មហាជោគជ័យ"។ ជនរួមជាតិខ្មែរណាមបូ បន្តការជំរុញយ៉ាងខ្លាំងក្លានូវការរៀនសូត្រ និងធ្វើតាមគំរូសីលធម៌ហូជីមិញ បញ្ចេញកម្លាំងអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកិច្ច អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ រួមចំណែកយ៉ាងស័ក្តិសមក្នុងដំណើរការកសាង និងអភិវឌ្ឍខឿនវប្បធម៌ វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ។ លើកកម្ពស់ ស្មារតីប្រុងប្រយ័ត្នដោយឥតឈប់ឈរ ប្តូរផ្តាច់បង្ការប្រឆាំងរាល់ឧបាយ កលបំផ្លិចបំផ្លាញ បំបែកបំបាក់ផែនមហាសាមគ្គីបណ្តាជនជាតិ ផ្តុំកម្លាំងកសាងមាតុភូមិវៀតណាមពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជឿនលឿន និង សម្បូណ៌សប្បាយ៕
តឹងភុក-វិមាន