បក្សកុម្មុយនិស្តវៀតណាម ពង្រីកនូវប្រសិទ្ធភាពនៃកម្លាំងមហាសាមគ្គី ទូទាំងប្រជាជាតិ ដើម្បីបង្កើតបានបដិវត្តន៍ខែសីហាដ៏មហិមា។ នេះជា កត្តាមួយក្នុងចំណោមកត្តាសំខាន់ៗ ដែលបក្សយើងតែងឲ្យតម្លៃខ្ពស់ និងអំពាវនាវឲ្យមានការពង្រីកថែមទៀត នៅក្នុងបុព្វហេតុកសាងនិង ការពារមាតុភូមិវៀតណាមនាបច្ចុប្បន្ន។
ពង្រីកកម្លាំងមហាសាមគ្គីទូទាំងប្រជាជាតិ បេ្តជ្ញាចិត្តកសាង ការពារមាតុភូមិវៀតណាមសង្គមនិយម ពីមួយថ្ងៃទៅមួយថ្ងៃ រឹតតែសម្បូរសប្បាយរឹងមាំអារ្យធម៌។
ដើមឆ្នាំ១៩៤៥ សង្រ្គាមពិភពលោកលើកទី២ឈានដល់ដំណាក់កាល ចុងក្រោយ។ នៅវៀតណាម បានឆ្លងកាត់ការធ្វើសមយុទ្ធជាច្រើនលើក លុះដល់ឆ្នាំ១៩៤៥ ចលនាបដិវត្តន៍ឈានដល់ចំណុចខ្ពស់។ ក្រោមការ ដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ ប្រជាជនទូទាំងប្រទេស ក្រោកឡើងព្រមៗគ្នា ធ្វើកុបកម្មទូទៅ ដើម្បីដណ្តើមរដ្ឋអំណាច។ ចាប់ពី ថ្ងៃ១៤ដល់ថ្ងៃ១៨ ខែសីហា ការធ្វើកុបកម្មទូទៅបានផុសឡើងនិង ដណ្តើមបានជោគជ័យនៅជនបទនៃតំបន់វាលរាបបាក់ប៊ូ ភាគច្រើនគឺ តំបន់ភាគកណ្តាល និងមួយភាគនៅតំបន់ភាគខាងត្បូងដល់ក្នុងអំឡុង ១៥ថ្ងៃចុងខែសីហា ឆ្នាំ១៩៤៥ ការធ្វើកុបកម្មទូទៅ ដណ្តើមបានជោគ ជ័យទាំងស្រុង រដ្ឋអំណាចទូទាំងប្រទេសបានមកលើប្រជាជន។ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ នៅទីលានបាឌិញ (ហាណូយ) ប្រវត្តិសាស្រ្តការធ្វើ មិទ្ទិញនៅចំពោះមុខជនរួមជាតិជិតមួយលាននាក់ លោកប្រធានហូជីមិញ ជំនួសមុខឲ្យរដ្ឋាភិបាលបណ្តោះអាសន្ន អានសេចក្តីប្រកាសឯក រាជ្យ។ ផ្តើមពីនោះ ថ្ងៃ២ខែកញ្ញា គឺជាថ្ងៃបុណ្យជាតិរបស់សាធារណរដ្ឋ សង្គមនិយមវៀតណាម។
ពង្រីកសមិទ្ធផល និងបទពិសោធន៍ក្នុងរយៈពេល៧០ឆ្នាំកន្លង បក្សនិង រដ្ឋយើងបន្តការជំរុញយ៉ាងខ្លាំងក្លាគ្រប់ជ្រុងជ្រោយ ព្រមៗគ្នានូវកិច្ចការ ផ្លាស់ថ្មី ជំរុញប្រទេសជាតិមានការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ក្នុងបុព្វហេតុផ្លាស់ថ្មីជាទូទៅរបស់ប្រទេសជាតិ យើងទាំងឡាយបន្តការ អនុវត្តន៍ និងពង្រីកមេរៀននិងបទពិសោធន៍ជាច្រើន ក្នុងនោះដកស្រង់ បាននូវបទពិសោធន៍ជាច្រើន ពីភាពជាក់ស្តែងរបស់បដិវត្តន៍វៀតណាម ក្នុងការតស៊ូដណ្តើមឯករាជ្យ កសាងនិងការពារមាតុភូមិ។ ក្នុងនោះមានកត្តាសាមគ្គីទូទាំងបក្ស សាមគ្គីទូទាំងប្រជាជន សាមគ្គីប្រជាជាតិ សាមគ្គីអន្តរជាតិ។ នេះគឺជាប្រវេណីដ៏ថ្លៃថ្នូរ ហើយជាប្រភពកម្លាំងដ៏ធំធេងរបស់បដិវត្តន៍យើង។ លោកប្រធានហូជីមិញ សរុបសេចក្តី៖ "សាមគ្គី សាមគ្គី មហាសាមគ្គី ជោគជ័យ ជោគជ័យ មហាជោគជ័យ ! " ។
ឆ្នាំ២០១៥ អនុស្សាវរីយ៍ទី៧០ឆ្នាំទិវាបដិវត្តន៍ ខែសីហា និងបុណ្យជាតិ ២កញ្ញា ក្នុងបរិការណ៍ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើង ប្រឡងប្រណាំង បង្កើតស្នាដៃ ដើម្បីអបអរសាទរមហាសន្និបាតបក្ស គ្រប់លំដាប់ថ្នាក់ និងឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេស លើកទីXII របស់បក្សយើងទាំងឡាយរឹតតែយល់ច្បាស់ជាងទៀតនូវ តម្លៃរបស់បដិវត្តន៍ខែសីហា រួចមានសតិសម្បជញ្ញៈគ្រប់សព្វចំពោះភារ កិច្ចរបស់យុវវ័យជំនាន់នេះ ក្នុងការអនុវត្តន៍និងពង្រីកនូវមេរៀននិងបទ ពិសោធន៍ដ៏ថ្លៃថ្នូររបស់បដិវត្តន៍ ខែសីហារបស់កិច្ចការកសាង និងការ ពារមាតុភូមិក្នុងរយៈពេល៧០ឆ្នាំកន្លង។ ក្នុងនោះ ការទាក់ទាញនិង ពង្រីករឹងមាំនូវរាល់ប្រភពកម្លាំង កម្លាំងច្នៃប្រតិដ្ឋរបស់ប្រជាជន គិតគូរ លើកស្ទួយជីវភាពសម្ភារៈ ស្មារតី ពង្រីកសិទ្ធិធ្វើម្ចាស់របស់ប្រជាជន ពង្រីកកម្លាំង មហាសាមគ្គីទូទាំងប្រជាជាតិ គឺជាមេរៀនមួយក្នុងចំ ណោមមេរៀនសំខាន់ៗ។ ឆ្លងតាមនោះ រួមចំណែកក្នុងបុព្វហេតុជំរុញ យ៉ាងខ្លាំងក្លាឧស្សាហូបនីយកម្ម និងភាវូបនីយកម្មទំនើបប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិ ដើម្បីទិសដៅប្រជាជនសម្បូរសប្បាយ ប្រទេសជាតិរឹងមាំ ប្រជាធិបតេយ្យ សមធម៌ អារ្យធម៌!៕
ថាញ់ផុង-មុនី