មុននេះ៥ឆ្នាំ នៅសម័យប្រជុំលើកទី៧នៃគណៈកម្មាធិការអន្តររដ្ឋាភិ បាល អនុសញ្ញា UNESCO ឆ្នាំ២០០៣ ស្តីពីអភិរក្សកេរដំណែលវប្បធម៌ អរូបី "ជំនឿគោរពបូជាបុព្វក្សត្រហ៊ុងវឿងនៅខេត្តភូ-ថ"ត្រូវបានប្រកាស ឈ្មោះចំពោះមុខអង្គការអន្តរជាតិ និងប្រទេសនានា ចូលរួមប្រមាណ ជិត២០០ប្រទេស ហើយបានការស្របគំនិតទាំងស្រុង និងបានក្លាយជា កេរដំណែលវប្បធម៌របស់មនុស្សជាតិ។
ប្រារព្ធនិយមកិច្ចក្នុងពិធីសែនខួបបុព្វក្សត្រជាតិឡាកឡុងក្វឹង។
ក៏ដូជាកេរដំណែលវប្បធម៌អរូបីផ្សេងៗទៀតដែរ "ជំនឿគោរពបូជាបុព្វ ក្សត្រហ៊ុងវឿង" ជាទម្លាប់សង្គមមួយ ពិធីកិច្ចនិងនិយមកិច្ចនេះ បានឋិត ថេររាប់ពាន់ឆ្នាំមកហើយ។ សកម្មភាពទាំងនេះ មិនត្រឹមតែសម្តែងពី គុណធម៌"ផឹកទឹកនឹកប្រភព" បានស៊ីជម្រៅចាក់ឫសក្នុងសាច់ឈាម របស់ប្រជាជនវៀតណាមរាប់ពាន់ជំនាន់មកហេីយ ថែមទាំងសម្តែងនូវទឹកចិត្តគោរពដឹងគុណចំពោះបុព្វបុរសទៀតផង។ ពិធីសែនខួបបុព្វ ក្សត្រហ៊ុងវឿង-ពិធីបូជាបូជនីយដ្ឋានស្តេចហ៊ុង-ជំនឿគោរពបូជា ស្តេចហ៊ុងនៅខេត្តភូ-ថ គឺជាទម្លាប់មួយដ៏ប្រពៃប្រកបដោយលក្ខណៈវប្បធម៌ ដ៏ពិសេស មានតែមួយឥតមានពីររបស់ជនជាតិវៀតណាម ហើយជានិច្ចកាលត្រូវបានបន្តស្នងពីជំនាន់មួយទៅជំនាន់មួយ នៃប្រជាជននៅនឹងភូមិសាស្រ្តជនរួមជាតិទូទាំងប្រទេសនឹងត្រូវបានអភិរក្ស ពង្រីកតម្លៃឲ្យ ស័ក្តិសមជាកេរដំណែលវប្បធម៌ អរូបីតំណាងមនុស្សជាតិ។ ពិធីសែន ខួបបុព្វក្សត្រហ៊ុងវឿង-ពិធីបូជាបូជនីយដ្ឋានស្តេចហ៊ុងឆ្នាំនេះ ត្រូវបាន រៀបចំឡើងក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ ដោយមានសកម្មភាពជាច្រើនដូច៖ ពិធីអុជធូបរំលឹកនឹក គុណបុព្វក្សត្រិយគ្រប់ជំនាន់ ពិធីសែនខួបបុព្វក្សត្រជាតិឡាកឡុងក្វឹង; ពិធីអុជធូបរំលឹកនឹកគុណបុព្វក្សត្រិយអូវគេី។ ដង្ហែគ្រែស្នែងទៅកាន់ បូជនីដ្ឋានស្តេចហ៊ុង; កម្មវិធីសិល្បៈអបអរសាទរ; ពិធីបុណ្យវិថីក្រុង; ពិធីប្រឡងហែលទឹកវៀតទ្រីបើកទូលាយនៅស្រះនៃសួនច្បារវាំុងឡាង; ពិធីសម្តែងចម្រៀងស្វង; និងបាញ់កាំជ្រួចផ្កា។ល។៕
ថាញ់ផុង-លីសៀ