មហាសាមគ្គីជនជាតិ ទំនៀមទម្លាប់

05/09/2018 - 10:54

ភាព​អ៊ូរ​អរ​នៃ​ពិ​ធី​ A Riêu Ping

ដើម្បី​លើក​ស្ទួយ​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ភាគ​តិច កន្លង​ហើយ គណៈ​ជន​ជាតិ​ខេត្ត​ក្វាង​ទ្រី​ បាន​រៀប​ចំ​សំ​ដែង​បង្ហាញ​ឡើង​វិញ​ពី​លក្ខណៈ​នៃ​ពិ​ធី​ A Riêu Ping នៅភូមិអាដាំង ឃុំតារុត ស្រុកដាក់ក្រូង។

ពិធី A Riêu Ping ឬ​ហៅ​ថា ពិ​ធី​បុណ្យ​ ”លើក​សព​” និង​ ”ការ​គោ​រព​អា​ទិ​ទេព​” គឺ​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​ប្រ​កប​ដោយ​លក្ខណៈ​វប្ប​ធម៌​ជំ​នឿ​ប្រ​ជា​ប្រិយ​ដ៏​វិ​សេស ហើយ​ជា​ពិ​ធី​បុណ្យ​ដ៏​ធំ​មួយ​របស់​ជន​រួម​ជាតិ​ប៉ា​កូ​ ដោយ​មាន​សកម្ម​ភាព​យ៉ាង​សម្បូរ​បែប​និង​ប្រ​កប​ដោយ​អត្ថ​ន័យ​ ដូច​ជា​៖ ពិ​ធី​ចាក់​ក្រ​បី​; ពិ​ធី​ហែ​ហម​​និង​ពិ​ធី​គោ​រព​បូ​ជា​; សិល្បៈ​ល្បែង​ប្រ​ជា​ប្រិយ​ ដូច​ជា​ប្រ​ឡង​បាញ់​ធ្នូ​  រុញ​ឈើ​ សំ​ដែង​​ប្រ​គំ​គង​ឃ្មោះ​។ល​។

យុវ​ជន​-នា​រី​ជន​ជាតិ​ប៉ា​កូ​ មក​ទស្ស​នា​និង​ចូល​រួម​លេង​កម្សាន្ត​សប្បាយ​។

ចំ​ពោះ​ជន​រួម​ជាតិ​ប៉ា​កូ គង​ឃ្មោះ​គឺ​ជា​មធ្យោ​បាយ​មិន​អាច​ណា​ខ្វះ​បាន​នៅ​ក្នុង​ពិ​ធី​បុណ្យ  ជា​ការ​បង្ហាញ​ពី​ចំ​ណង​មេត្រី​ភាព​រវាង​គ្នា​និង​គ្នា​ក្នុង​សហ​គមន៍ ក៏​ដូច​ជា​រវាង​មនុស្ស​និង​ធម្ម​ជាតិ​។ គង​ឃ្មោះ​នៅ​ទាំង​ក្លាយ​ជា​លក្ខណៈ​វប្ប​ធម៌ ដ៏​ពិ​សេស ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​នឹង​ជីវ​ភាព​រស់​នៅ​របស់​ជនរួម​ជាតិ​​ប៉ាកូ​៕ 

    តាម​កា​សែត​ជន​ជាតិ​និង​អភិ​វឌ្ឍន៍​ - ប្រែ​សម្រួល​៖ ថាច់​ធី​          

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ជន​រួម​ជាតិ​ប៉ា​កូ