ក្នុងទិដ្ឋភាពវប្បធម៌នៃភូមិជនជាតិតី ជនជាតិម៉ុង និងជនជាតិថាយ នៅភូមិវប្បធម៌-ទេសចរណ៍ បណ្តាជនជាតិវៀតណាម (ហាណូយ) បានប្រព្រឹត្តឡើងនូវសកម្មភាពវប្បធម៌ ក្រោមបធានបទ“ភូមិអំណរឆ្នាំថ្មី”។ នេះជាចង្កោមសកម្មភាព សំដៅឧទ្ទេសនាមជូនភ្ញៀវទេសចរទស្សនាកម្សាន្តនូវលក្ខណៈពិសេសនៃវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីទទួលអំណរបុណ្យឆ្នាំថ្មី ត្រៀមបម្រុងឆ្លងឆ្នាំចាស់ផ្លាស់ ចូលឆ្នាំថ្មី ជាមួយនឹងបំណងប្រាថ្នា ភាពសម្បូរសប្បាយ ភាពសុខដុមរមនារបស់ភូមិ របស់ស្រុកកំណើត នៃសហគមន៍ជនជាតិវៀតណាមទាំង៥៤៕
យោងតាម៖ vinaculto.vn ប្រែសម្រួល៖ ថាច់ធី

ជនរួមជាតិតី វេចនំអន្សមជ្រូកទទួលអំណរបុណ្យចូលឆ្នាំថ្មីនៅ “អាគាររួម”។

សហគមន៍បណ្តាជនជាតិរួមគ្នារាំលេងកម្សាន្តសប្បាយ។

ជនរួមជាតិម៉ុង រៀបចំសម្អាតទីសក្ការបូជា។

សហគមន៍បណ្តាជនជាតិ ជួបជុំគ្នា “ថ្ងៃដើមឆ្នាំទទួលឆ្នាំថ្មី និងជប់លៀងអំណរឆ្នាំថ្មី” នៅភូមិជនជាតិថាយ។