ចំពោះជនជាតិបាណានៅតីង្វៀន ផ្ទះរុងគឺជាព្រលឹងរបស់ភូមិ ជាកន្លែងប្រជុំជីវភាពសហគមន៍ សែនព្រេន ផ្សារភ្ជាប់នឹងអ្នកតា (Yàng)។ ហេតុនេះ ពិធីសែនព្រេនផ្ទះរុងថ្មីរបស់ជនជាតិបាណា ត្រូវបានចាត់ទុកជាពិធីមួយសំខាន់បំផុត ប្រារព្ធឡើងរំលឹកគុណទេពារក្ស បានប្រទានឲ្យភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំ លូតលាស់ល្អ បានផលកាក់កប ចម្រុងចម្រើន ការពារភូមិស្រុកសុខសាន្ត ជីវភាពសម្បូរសប្បាយ។ តាមទស្សនៈរបស់ជនជាតិបាណា ក្រោយពីរយៈកាល៣ឆ្នាំ តាំងពីសង់ផ្ទះរុងថ្មី បន្ទាប់ពីកិច្ចការស្រែចម្ការ ហើយសម្រេចរួចរាល់ បើសិនជាក្នុងភូមិគ្មានហេតុការអ្វីកើតឡើង ព្រឹទ្ធាចារ្យភូមិនឹងធ្វើពិធីសែនព្រេនផ្ទះ រុងថ្មី។ ពិធីនេះ ប្រារព្ធឡើងក្នុងអំឡុង៣ថ្ងៃ រណ្តាប់សែន រួមមាន៖ ក្របីត្រោស១ក្បាល ជ្រូក១ក្បាល មាន់ឈ្មោល៧ក្បាល មេមាន់១ក្បាល និងបន្លែបង្កា ស្រូវ អង្ករជាដើម។ បន្ទាប់ពីចប់កិច្ចសែនព្រេន គងស្គរក៏ប្រគំឡើង អ្នកភូមិនាំគ្នារាំលេងសប្បាយ។
បច្ចុប្បន្ន ទោះបីជីវភាពមានភាពផ្លាស់ប្តូរ ប៉ុន្តែពិធីសែនព្រេនផ្ទះរុងថ្មីរបស់ជនជាតិបាណានៅតីង្វៀន នៅតែថែរក្សាខ្ជាប់ រួមចំណែកក្នុងការអភិរក្ស និងផ្សព្វផ្សាយលក្ខណៈវប្បធម៌ដ៏ប្រពៃណីរបស់បណ្តាជនជាតិនៅតីង្វៀន។
តាមៈdantocmiennui.vn - មុនី
![ភាពសប្បាយរីករាយទទួលផ្ទះថ្មីរបស់ជនជាតិបាណា](https://baocantho.com.vn/image/fckeditor/upload/2019/20190304/images/khmer/53.jpg)
ចប់កិច្ចសែនព្រេន អ្នកភូមិនាំគ្នារាំលេងសប្បាយនៅមុខទីធ្លាផ្ទះរុង។
![ភាពសប្បាយរីករាយទទួលផ្ទះថ្មីរបស់ជនជាតិបាណា](https://baocantho.com.vn/image/fckeditor/upload/2019/20190304/images/khmer/56.jpg)
ពេលឮស្នូរគង អ្នកភូមិទាំងចាស់ ទាំងក្មេង ប្រុសស្រី នាំគ្នាមកជួបជុំនៅមណ្ឌលផ្ទះរុង ដើម្បីជួយរៀបចំ។
![ភាពសប្បាយរីករាយទទួលផ្ទះថ្មីរបស់ជនជាតិបាណា](https://baocantho.com.vn/image/fckeditor/upload/2019/20190304/images/khmer/54.jpg)
ក្រៅពីក្របី ជ្រូក មាន់ គ្រួសារនីមួយៗនៅទាំងចូលរួមវិភាគទានស្រា១ពីង សសរ១ដើម ចូលរួមធ្វើបង្គោលនេវ និងរាំលេងសប្បាយ….។
![ភាពសប្បាយរីករាយទទួលផ្ទះថ្មីរបស់ជនជាតិបាណា](https://baocantho.com.vn/image/fckeditor/upload/2019/20190304/images/khmer/55.jpg)
ព្រឹទ្ធាចារ្យភូមិបួងសួងអញ្ជើញអ្នកតាធ្វើជាកសិណសាក្សីក្នុងពិធីបុណ្យ។