ព្រះតេជព្រះគុណ ឡឹមវ៉ាន់នី ព្រះចៅអធិការវត្តពពុះទឹក ឃុំមីហឿង ទីក្រុងកឹងធើ ចាប់ពីឆ្នាំ ២០១០ មក ព្រះអង្គតែងផ្តោតទៅលើការកសាងនិងជួសជុល ព្រមទាំងថែរក្សាអត្តសញ្ញាណវប្បធម៌និងសកម្មភាពជំនឿសាសនារបស់មាមីងពុទ្ធបរិស័ទ ជាងនេះទៅទៀត ព្រះអង្គតែងជួយឧបត្ថម្ភមាមីងក្រីក្រក្នុងភូមិស្រុកដោយអស់ពីព្រះទ័យ។
ពេលរំលឹកដល់ប្អូន គឹមតឹងឡុក សិស្សថ្នាក់ទី១២C២ នៃសាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ទីក្រុងកឹងធើ ទាំងលោកគ្រូ អ្នកគ្រូ និងមិត្តរួមសាលាសុទ្ធតែលាន់មាត់សរសើរ។ ដ្បិតអី ប្អូនគឺជាសិស្សម្នាក់គត់របស់សាលាដែលមានស្នាដៃដណ្តើមបានរង្វាន់លេខ១ ចំនួនពីរដង និងរង្វាន់លេខ២ ចំនួនមួយដង ក្នុងការប្រឡងសិស្សរៀនពូកែវិញ្ញាសាអក្សរសាស្រ្តខ្មែរថ្នាក់ទីក្រុង។
ក្នុងពិធីស្ងើចសរសើរលេខាសាខាបក្សឆ្នើមទូទាំងប្រទេស ដែលចាត់តាំងឡើងជាលើកដំបូង ដោយ គណៈចាត់តាំងមជ្ឈិមបក្សនៅរដ្ឋធានីហាណូយកន្លងហើយ សមមិត្ត យ័ញត្រែ លេខាសាខាបក្សភូមិភូតឹង ឃុំនិញក្វើយ ខេត្តកាម៉ាវ មានកិត្តិយសទទួលបានការស្ងើចសរសើរក្នុងពិធីនេះ។ សមមិត្តគឺជាអ្នកឈានមុខ តំណាងឱ្យស្មារតីលះបង់ខ្ពស់របស់កម្មាភិបាល បក្ខជនខ្មែរ ដែលបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម។
ជាមួយនឹងការអនុវត្តកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មីនៅតំបន់ជនបទឃុំឡាយហ្វាទី ក្រុងកឹងធើ កំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។ គួរកត់សម្គាល់នោះគឺ ជីវភាពរបស់ជនរួមជាតិខ្មែរបានលើកកម្ពស់យ៉ាងជាក់ស្តែង។
ជាច្រើនឆ្នាំមកនេះ កសិករនៅទីក្រុងកឹងធើ មិនរារែកក្នុងការបង្វែររចនាសម្ព័ន្ធពូជដំណាំ ពីការធ្វើស្រែនិងដាំដំណាំដែលមិនសូវមានប្រសិទ្ធភាព បង្វែរមកដាំទៀបបន្លានិងឪឡឹក ជាជំហាននាំមកប្រសិទ្ធភាពសេដ្ឋកិច្ច បង្កើនប្រាក់ចំណូល។
ក្នុងនាមជាអ្នកមានប្រិយភាព រយៈពេលជាង១០ឆ្នាំ លោកពូគឹមស៊ិន កើតឆ្នាំ ១៩៥៦ នៅភូមិដូវយ៉ុង ឃុំត្រឹងដេ ទីក្រុងកឹងធើ មិនត្រឹមតែសកម្មចលនាមាមីងអនុវត្តគោលលការណ៍ គោលលមាគ៌ារបស់បក្ស គោលលនយោបាយនិងច្បាប់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ កសាងភូមិស្រុកកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
បច្ចុប្បន្ន ផ្អែកលើមូលដ្ឋានក្រមលក្ខឋានជាតិអំពីការកសាងជនបទថ្មី ដំណាក់កាល ២០២៦ - ២០៣០ ទីក្រុងកឹងធើ កំពុងពិនិត្យឡើងវិញ និងផ្សព្វផ្សាយដំណោះស្រាយជាច្រើនដើម្បីសម្រេចជាស្ថាពរឃុំជនបទថ្មីចំនួន៩ ក្នុងឆ្នាំ២០២៦។
ដោយភាពឆ្លាតវៃនិងស្មារតីចង់ចេះចង់ដឹង សមាជិកាសមាគមនារីជាច្រើនរូប បានខិតខំបង្វែររចនា សម្ព័ន្ធដំណាំនិងបង្កើតទម្រង់ផលិតកសិកម្មផ្ដល់ប្រសិទ្ធភាពខ្ពស់។ បណ្តាទម្រង់ទាំងនេះមិនត្រឹមតែជួយឱ្យប្រជាជនបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងបើកផ្លូវឆ្ពោះទៅរកការធ្វើមានដោយចីរភាព។
ស្ថានភាពគ្រួសារក្រីក្រ និងចិញ្ចឹមកូនតែម្នាក់ឯង បងស្រីត្រឿងធីឡែធ្វី នៅភូមិសំរោង សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានជម្នះស្ថានភាពលំបាកបន្តិចម្តងៗ ដោយឧស្សាហ៍ព្យាយាម និងឆន្ទៈឈានឡើងលំនឹងជីវភាព។
រយៈពេលជាង ២២ ឆ្នាំកន្លង លោកគ្រូលីខែន បានផ្សារភ្ជាប់នឹងការងារបង្រៀនភាសាខ្មែរនៅសាលាបឋមសិក្សាថាមដូងទី៤ ឃុំង៉ុកតូ ទីក្រុងកឹងធើ។ សម្រាប់លោកគ្រូ ក្តីរីករាយនិងជាកិត្តិយសដ៏ធំបំផុត គឺបានរួមចំណែកចែករំលែកភាសា និងអក្សរសាស្ត្រដល់កូនចៅជនរួមជាតិខ្មែរ។ ដោយការអស់ពីចិត្ត និងភាពឆ្លាតវៃ លោកតែងតែស្វែងរកនិងផ្លាស់ប្តូរវិធីសាស្រ្តបង្រៀន រួមចំណែកជួយឱ្យសិស្សឆាប់យល់រៀនសូត្របានល្អ។
ក្នុងឆ្នាំ ២០២៥ សង្កាត់ខាញ់ហ្វា ទីក្រុងកឹងធើ បានអនុវត្តវិធានការជាច្រើនព្រមៗគ្នា ដើម្បីការពារធនធាននិងបរិស្ថាន លើកកម្ពស់ស្មារតីយល់ដឹងរបស់សហគមន៍ រួមចំណែកកសាងទីក្រុងបៃតង ជ្រះ ស្អាត និងអភិវឌ្ឍដោយចីរភាព។
ក្នុងតួនាទីជាប្រធានគណៈប្រជាជនមណ្ឌលដាយជី សង្កាត់មីស្វៀង ទីក្រុងកឹងធើ លោកយ័ញវ៉ាំងហ្វៀង តែងខ្នះខ្នែងនិងយកចិត្តទុកដាក់គិតគូរជីវភាពរបស់ប្រជាជន។ អាស្រ័យហេតុនេះ ជីវភាពរបស់មាមីងក្នុងភូមិតែងបានលើកកម្ពស់ជាលំដាប់ រួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយភាពក្រីក្រនៅភូមិភាគ។
ផ្តើមពីគល់ឈើឥតវិញ្ញាណនៅតាមទីធ្លាវត្តអារាម ប៉ុន្តែដោយថ្វីដៃប៉ិនប្រសប់និងចំណង់ចំណូលចិត្តរបស់សិប្បករ ស៊ើងសុខ នៅឃុំចូវថាញ់ ខេត្តវិញឡុង បាន “ដាស់ព្រលឹង” បង្កជាស្នាដៃពិសេស រួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរ និងបង្កការងារធ្វើដល់កម្មករជាច្រើននៅភូមិភាគ។
ដោយភាពប៉ិនប្រសប់ក្នុងការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេស ទម្រង់ចិញ្ចឹមពពែរបស់គ្រួសារបងហុងតិនង៉ៀ នៅភូមិដើមស្វាយ ឃុំមីហឿង ទីក្រុងកឹងធើ ផ្តល់ប្រាក់ចំណូលជាង ១០០ លានដុងក្នុងមួយឆ្នាំ។
ជិតដិតនឹងប្រជាជន អស់ពីចិត្តគិតគូរដល់ប្រជាជន តែងលះបង់ការងារផ្ទះ ដើម្បីគិតគូរការងារ រួមរបស់ភូមិស្រុក តាំងពីដើមផ្កាតាមដងផ្លូវ រហូតដល់បង្គោលភ្លើងបំភ្លឺ ផ្លូវដីបត់បែនតូចចង្អៀត ឥឡូវនេះបានជំនួសដោយផ្លូវបេតុងរលូន ធ្វើឱ្យទិដ្ឋភាពជនបទរីកចម្រើននិងស្រស់បំព្រង។ល។ ការផ្លាស់ប្តូរទាំងនេះ សុទ្ធតែមានការរួមចំណែករបស់សមមិត្ត ត្រឹងសាង លេខាសាខាបក្សភូមិបឹងឡុង ឃុំឡុងភូ។
ស្នងបន្តប្រវេណីវីរភាពរបស់កងវរសេនាតូចលេខ ៣០៧ ដែលជាអង្គភាពបាននិពន្ធក្នុងបទកំណាព្យ បទចម្រៀង ដោយមានស្នាដៃប្រយុទ្ធដ៏ល្បីល្បាញ អ្នកក្លាហាន ត្រឹងខែន កូនប្រុសដ៏ឆ្នើមម្នាក់របស់ជនរួមជាតិខ្មែរនៅខេត្តកាម៉ាវ (បច្ចុប្បន្ន រស់នៅភូមិកិញឌឹង B ឃុំខាញ់ហ៊ឹង ខេត្តកាម៉ាវ) បានបង្កើតនូវទំព័រប្រវត្តិសាស្ត្រដ៏ត្រចះត្រចង់។
កំព្រាឪពុកតាំងពីអាយុ ១៣ ឆ្នាំ ប៉ុន្តែដោយឆន្ទៈនិងបំណងប្រាថ្នាក្នុងការសិក្សារៀនសូត្រ លោកគ្រូសឺនសៅរ៍ បានខិតខំប្រឹងប្រែងឈានឡើងតាមវិស័យសិក្សា។ អស់រយៈពេលជិត ២០ ឆ្នាំ ផ្សារភ្ជាប់នឹងការបង្ហាត់បង្រៀននៅវត្តសំរោងឯក លោកគ្រូមិនត្រឹមតែបង្រៀនអក្សរខ្មែរដល់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងការនិពន្ធអក្សរសិល្ប៍ រួមចំណែកអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិ។
ជនរួមជាតិខ្មែររស់នៅលើភូមិឋានទីក្រុងកឹងធើ នាបច្ចុប្បន្នមានជាង ៥៤៣.០០០ នាក់ ស្រូបអត្រាជាង ១៤% នៃចំនួនប្រជាជនទូទាំងទីក្រុង។
ក្រោយពេលរួមបញ្ចូល ឃុំតឹងថាញ ទីក្រុងកឹងធើ មានជំហានផ្លាស់ប្ដូរថ្មីយ៉ាងច្បាស់ក្នុងការគ្រប់គ្រងនិងដោះស្រាយបែបបទរដ្ឋបាល តាមរយៈការអនុវត្តប្រព័ន្ធព័ត៌មានទំនើប។ អាស្រ័យហេតុនោះ មាមីងមិនបាច់ធ្វើដំណើរចុះឡើងទៅកាន់មន្ទីរ ផ្នែកជំនាញនានា ឬរង់ចាំយូរដើម្បីពិនិត្យស្ថានភាពសំណុំឯកសារយូរដូចមុនទៀត។
លោកថាច់ស្រស់ នៅភូមិជ្រៃប្រាសាទ ឃុំដូងចូវ ខេត្តវិញឡុង ជាបុគ្គលគំរូដែលលះបង់កម្លាំងកាយចិត្ត ដើម្បីអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ខ្មែរ គាត់បានមាមីងស្រឡាញ់រាប់អាន ហើយតែងហៅគាត់ថា “សិល្បករប្រជាប្រិយ”។