ផ្សាភ្ជាប់ជាមួយកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ចលនា “កសាងគ្រួសារ ៥គ្មាន ៣ស្អាត” បានសមាគមសហព័ន្ធនារីគ្រប់ជាន់ថ្នាក់នៃទីក្រុងកកឹងធើ អនុវត្តមានប្រសិទ្ធភាព។ តាមរយៈទម្រង់និងសកម្មភាពជាក់ស្តែងជាច្រើន ដូចជា៖ ការថែរក្សាអនាម័យបរិស្ថាន រៀមចំផ្ទះស្អាតបាត... សកម្មភាពទាំងនេះ បានរួមចំណែកយ៉ាងសកម្មសម្រេចតាមលក្ខឋានជនបទថ្មីនៅភូមិឋាន។

សមាជិកាសមាគមនារីឃុំលីវទូ ចេញយុទ្ធនាការអនុវត្តការងារព្រួតដៃបំភ្លឺផ្លូវជនបទ។
“កសាងគ្រួសារ ៥គ្មាន ៣ស្អាត” មានលក្ខឋានចំនួន ៨ គឺ៖ គ្មានភាពអត់ឃ្លានឬក្រីក្រ គ្មានកុមារកង្វះអាហារូបត្ថម្ភ គ្មានការបំពានគោលនយោបាយចំនួនប្រជាជន គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានការបំពានច្បាប់និងអបាយមុខសង្គម; ផ្ទះស្អាត ចង្ក្រានស្អាត ច្រកផ្លូវស្អាត។ ដោយសារលក្ខឋានទាំងនេះមានភាពជាក់ស្តែងជិតស្និទ្ធនឹងជីវភាពរស់នៅ ទើបទាក់ទាញសមាជិកាសមាគមនារីឃុំលីវទូចូលរួមយ៉ាងច្រើនកុះករ។ តាមលោកស្រី ទ្រឿងកឹមទៀង ប្រធានសមាគមសហព័ន្ធនារីឃុំលីវទូ បានឱ្យដឹង សមាគមតែងតែរក្សាសកម្មភាព និងខ្លឹមសារនៃចលនានេះ រួមបញ្ចូលទៅក្នុងការប្រជុំជាប្រចាំ ដើម្បីណែនាំ និងផ្តល់ចំណេះដឹងអំពី “កសាងគ្រួសារ ៥គ្មាន ៣ស្អាត ការពារបរិស្ថាន” ផ្សាភ្ជាប់ជាមួយនឹងការកសាងជនបទថ្មីនិងទីក្រុងស៊ីវិល័យ ជូនដល់សមាជិកានិងនារីជាង ៧០០ នាក់។ ទន្ទឹមនឹងនោះ បានចាត់កម្មាភិបាលឱ្យតាមដាន និងជួយឧបត្ថម្ភគ្រួសារដែលមិនទាន់បានសម្រេច ចាប់ពីឆ្នាំ ២០២៥ សមាគមបានជួយគ្រួសារចំនួន ៤៦គ្រួ ឱ្យសម្រេចបានលក្ខឋានទាំង ៨ “៥គ្មាន ៣ស្អាត”។ បងស្រី លីធីហ្វេ នៅឃុំលីវទូ បានចែករំលែក៖ “នៅពេលដែលសមាគមនារីផ្សព្វផ្សាយអំពីខ្លឹមសារនិងអត្ថន័យនៃទម្រង់ ៥គ្មាន ៣ស្អាត ក្រៅពីខ្លួនខ្ញុំនិងគ្រួសារបានចូលរួមអនុវត្តយ៉ាងសកម្ម ខ្ញុំនូវទាំងចលនាអ្នកនៅជិតខាងរួមគ្នាអនុវត្តទៀតផង។ ឥឡូវនេះ ផ្ទះសម្បែងទាំងក្នុងទៅដល់ក្រៅ សុទ្ធតែស្អាតបាត មានរបៀបរៀបរយ; តាមដងផ្លូវជនបទបានដាំផ្កាច្រើនប្រភេទយ៉ាងស្រស់ស្អាត បង្កើតបានសោភ័ណភាពជ្រះ ស្អាតសម្រាប់ភូមិស្រុក”។
ដោយកំណត់ច្បាស់ ចលនាកសាងគ្រួសារ “៥គ្មាន ៣ស្អាត ៣សុវត្ថិភាព” ជាភារកិច្ចដ៏សំខាន់ បានរួមបញ្ចូលលក្ខឋានទាំងនេះទៅក្នុងការប្រជុំសាខាសមាគមនិងចលនា “នារីលិតហូយធឿង ព្រួតដៃកសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ”។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំ សមាគមបានរៀបចំយុទ្ធនាការធ្វើអនាម័យបរិស្ថាន រក្សាទម្រង់ “នារីច្នៃប្រតិដ្ឋក្នុងការគិត និងធ្វើ” “គ្រួសារសុភមង្គល ចិញ្ចឹមកូនឱ្យមានសុខភាពល្អ និងប្រដៅកូនឱ្យឆ្លាតវៃ”; រៀបចំផ្សព្វផ្សាយបទដ្ឋានគ្រួសារ “ធូរធារ ស្មើភាព ជឿនលឿន សុភមង្គល”; ប្រកាសដំណើរការទម្រង់ “៣ រួម”, “៥គ្មាន ៣ស្អាត ៣សុវត្ថិភាព”, “កម្មាភិបាលសមាគមម្នាក់ៗជាឯកអគ្គរដ្ឋទូតទេសចរណ៍”... និងបំផុសចលនា “ទូទាំងប្រជាជនព្រួតដៃការពារបរិស្ថាន ដើម្បីបរិស្ថានបៃតង - ជ្រះ - ស្អាត” ទាក់ទាញជិត ៧០០ នាក់ចូលរួម។

សមាគមសហព័ន្ធនារីឃុំលិតហូយធឿង បង្ហាញមុខទម្រង់ “៣ រួម”។

សមាគមសហព័ន្ធនារីឃុំលិតហូយធឿង បង្ហាញមុខទម្រង់ “គ្មាន៥ ៣ស្អាត ៣សុវត្ថិភាព”។
លោកស្រី ថាច់ធីសារផៃ ប្រធានសមាគមសហព័ន្ធនារីឃុំលិតហូយធឿង បានឱ្យដឹង៖ សមាគមកំពុងផ្តោតលើការផ្សព្វផ្សាយដើម្បីឱ្យសមាជិកាយល់ច្បាស់ពីអត្ថន័យនៃការចលនានេះ ជ្រើសរើសការងារដែលស្របតាមថតភាពជាក់ស្តែងនៅតាមភូមិឋាននីមួយៗ។ សាខាសមាគមនីមួយៗ រៀបចំផែនការរក្សាអនាម័យបរិស្ថាន ថែទាំផ្លូវផ្កា និងចលនាសមាជិកាឱ្យកសាងគ្រួសារអរិយធម៌ និងសុភមង្គល។ ដើម្បីពង្រីកប្រសិទ្ធភាព សមាគមបន្តអនុវត្តចលនាកសាងគ្រួសារ “៥គ្មាន ៣ស្អាត” ផ្សាភ្ជាប់ជាមួយការកសាងជនបទថ្មី; ផ្លាស់ថ្មីនូវខ្លឹមសារ និងទម្រង់នៃការផ្សព្វផ្សាយឱ្យសមស្របតាមភូមិឋាននីមួយៗ; រក្សានិងពង្រីកទម្រង់ដែលមានប្រសិទ្ធភាព ក្នុងនោះមានទម្រង់ “៥គ្មាន ៣ស្អាត”។ ព្រមទាំងជួយឧបត្ថម្ភសមាជិកាអភិវឌ្ឍសេដ្ឋកិច្ច កសាងគ្រួសារសុភមង្គល រក្សាអនាម័យបរិស្ថាន និងលើកកម្ពស់គុណភាពសកម្មភាពរបស់អង្គការសមាគម”។
ទម្រង់កសាងគ្រួសារ “៥គ្មាន ៣ស្អាត” ផ្សាភ្ជាប់ជាមួយការអនុវត្តលក្ខឋានស្តីពីការកសាងជនបទថ្មីនិងទីក្រុងស៊ីវិល័យ ក្រៅពីការចាប់អារម្មណ៍យកចិត្តទុកដាក់និងការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ជូននារី ក៏បានបញ្ជាក់ពីការរួមចំណែកយ៉ាងជាក់ស្តែងរបស់នារីក្នុងការកសាងជីវភាពវប្បធម៌ផងដែរ។ ជាមួយលទ្ធផលសម្រេចបានទាំងនេះ សង្ឃឹមថាសមាជិកាសមាគមនារីនឹងបន្តពង្រីកបន្ថែមទៀត ដើម្បីឱ្យទម្រង់ “៥គ្មាន ៣ស្អាត” កាន់តែរីកសាយភាយយ៉ាងខ្លាំងក្លានៅក្នុងសហគមន៍ ព្រួតដៃជាមួយរដ្ឋអំណាចអនុវត្តជោគជ័យនូវភារកិច្ចនយោបាយ សេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ៕
ថាញវ៉ាង-ត្រឹងរ៉ូន