មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

19/08/2026 - 06:21

ស្ពាន​តភ្ជាប់​នៃ​ទឹក​ចិត្ត​មនុស្ស​ធម៌​ 

រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ​ និង​ឃុំ​មី​ភឿក ទី​ក្រុង​កឹង​ធើ​ បាន​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ការ​បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​ជាក់​ស្តែង​ បង្ក​ផ្សព្វ​ផ្សាយ​ស៊ី​ជម្រៅ​ទូ​លំ​ទូ​លាយ​ក្នុង​សហ​គម​ន៍ លេច​ធ្លោ​គឺ​ការងា​រស​ង្គមូបនី​យក​ម្មក​សាង​គមនាគមន៍​ជន​បទ​។ ផ្តើម​ពី​ការ​ព្រួត​ដៃ​របស់​រដ្ឋ​អំ​ណាច​ សប្បុរស​ជន​និង​ប្រ​ជា​ជន​ ស្ពាន​ថ្មី​ៗជា​ច្រើន​បា​នក​សាង​ឡើង​ រួម​ចំ​ណែក​ផ្លាស់​ប្តូរ​ទិដ្ឋភាព​ ជន​បទ​  ផ្តល់​ភាព​ងាយ​ស្រួល​សម្រាប់​ធ្វើ​ដំ​ណើរ​ទៅ​មក​ ដោះ​ដូរ​ពាណិជ្ជ​កម្ម​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។

 ស្ពាន​ថៀងឡុក​ នៅ​ភូមិ​ទឹក​ប្រៃ​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​។

តាមប្រ​សាសន៍​លោក​ស្រី​ ត្រឹង​ធី​ថាញ​ហាំង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ​ ចាប់​ពី​ថ្ងៃ​ទី​ ១ ខែក​ក្កដា​ ឆ្នាំ​ ២០២៥ មក​ទល់​ពេល​នេះ​ ភូមិ​ភាគ​បាន​ជំ​រុញ​ចលនា​សង្គមូបនី​យក​ម្មក​សាង​ជន​បទ​ថ្មី​ ផ្តោត​លើ​ហេ​ដ្ឋារចនា​ សម្ព័ន្ធ​គមនាគមន៍​។ ដោយ​មាន​ការ​ព្រួត​ដៃ​ពី​រដ្ឋ​អំ​ណាច​ សប្បុរស​ជន​និង​ប្រ​ជា​ជន​ ភូមិ​ភាគ​បាន​កៀរ​គរ​ទឹក​ប្រាក់​ជាង​ ៤ ពាន់​លាន​ដុង​ កសាង​ស្ពាន​ជន​បទ​ ចំ​នួន​ ១០ នៅ​តាម​ភូមិ​ដាច់​ស្រយាល​ រួម​ចំ​ណែក​ឆ្លើយ​តប​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ ដឹក​ជញ្ជូន​ទំនិញ​ និង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​លក្ខ​ឋានក​សាង​ជន​បទ​ថ្មី​។

ភាព​រីក​រាយ​បាន​បង្ហាញ​ច្បាស់​តាម​រយៈ​ទឹក​មុខ​ប្រ​ជា​ជន​ភូមិ​ទឹក​ប្រៃ​ នៅ​ពេល​ដែល​ស្ពាន​ថៀងឡុក​ ប្រ​វែង​ ៣៤ ម៉ែ​ត្រ​ ទទឹង​ ៣,៣ ម៉ែ​ត្រ​ ថវិកា​សរុប​ជាង​ ៤០០ លាន​ដុង​ បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​។ អ្នក​មីង​ឡឹម​ធី​សឿង​ ចែក​រំលែក​៖ “កាល​ពី​មុន​ ស្ពាន​តូច​ចង្អៀត​ ម្ល៉ោះហើយ​អ្នក​ណា​ក៏​បា​រម្ភ​ដែរ​ពេល​ឆ្លង​កាត់​។ ឥ​ឡូវ​នេះ ​ស្ពាន​ថ្មី​ធំ​ទូ​លាយ​ រឹង​មាំ​ ប្រ​ជា​ជន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​។ រថ​យន្ត​អាច​បើក​បរ​មក​ដល់​កន្លែង​ ធ្វើ​ឱ្យ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ ដឹក​ជញ្ជូន​ទំនិញ​កាន់​តែ​ងាយ​ស្រួល​ ហើយ​ក្មួយ​ៗសិស្សា​នុសិស្ស​ទៅ​សា​លា​ក៏​មាន​សុវត្ថិ​ភាព​ដែរ​”។ ក្តី​រីក​រាយ​ដូច​គ្នា​នេះ​ដែរ​ ស្ពាន​ ម៉ីវអុង​តា​ នៅ​ភូមិ​បឹង​ធំ​ ប្រ​វែង​ជាង​ ៣០ ម៉ែត្រ​ ទទឹង​ ៣,៣ ម៉ែត្រ​ ថវិកា​សរុប​ជាង​ ៧០០ លាន​ដុង​ បាន​ឆ្លើយ​តប​បំ​ណង​ប្រាថ្នា​ច្រើន​ឆ្នាំ​មក​ហើយ​របស់​ប្រ​ជា​ជន​។ លោ​កថា​ច់សុផល​ អ្នក​មាន​ប្រិយ​ភាព​នៅ​ភូមិ​បឹង​ធំ​ ឱ្យ​ដឹង​៖ “ស្ពាន​ចាស់​មាន​ទទឹង​ត្រឹម​តែ​ជាង​ ១ ម៉ែ​ត្រ​ប៉ុណ្ណោះ​ ដូច្នេះ​ការ​ធ្វើ​ដំ​ណើរ​មាន​ការ​លំ​បាក​ខ្លាំង​ណាស់​។ ឥ​ឡូវ​នេះ​មាន​ស្ពាន​ថ្មី​ មា​មីង​អ្នក​ណា​ក៏​សប្បាយ​ចិត្ត​ដែរ​ ព្រោះ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ និង​ដឹក​ជញ្ជូន​ទំនិញ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​”។

បរិយាកាស​រីក​រាយ​ដូច្នេះ​ ក៏​បាន​សាយ​ភាយ​នៅ​ឃុំ​មី​ភឿកផង​ដែរ​ នៅ​ពេល​ស្ពាន​លេខ​ ៤ នៅ​ភូមិ​ភឿក-ថ បាន​សម្រេច​ជា​ស្ថាពរ​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​។ ស្ពាន​នេះ​មាន​ប្រ​វែង​ ៣០ ម៉ែត្រ​ ទទឹង​ ៣,៥ ម៉ែត្រ​ ថវិកា​សរុប​ជាង​ ២០០ លាន​ដុង​ ក្នុង​នោះ​ក្រុម​មនុស្ស​ធម៌​ស្ម័គ្រ​ចិត្ត​ ហ្វា​ស៊ាងធូឌឹក (ទី​ក្រុង​ហូជី​មិញ​) បាន​ឧបត្ថម្ភ​ជាង​ ១៣០ លាន​ដុង​ ហើយ​ដទៃ​ពី​នោះ​ ភូមិ​ភាគ​និង​ប្រ​ជា​ជន​រួម​វិភាគ​ទាន​។ អ្នក​មីង​ត្រឹង​ធី​ហ្វែ នៅ​ភូមិ​ភឿក-ថ ឱ្យ​ដឹង​៖ “កាល​ពី​មុន​ នៅ​ទី​នេះ​ មាន​តែ​ស្ពាន​ស្នួរប៉ុណ្ណោះ​ ម្ល៉ោះហើយ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​លំ​បាក​ខ្លាំង​ណាស់​ ពិ​សេស​គឺ​នៅ​រដូវ​ភ្លៀង​។ ចាប់​ពី​មាន​ស្ពាន​ថ្មី​មក​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ ជួញ​ដូរ​ មាន​ភាព​ងាយ​ស្រួល​ជាង​មុន​ ហើយ​សិស្សា​នុសិស្ស​ក៏​ស្ងប់​ចិត្ត​ពេល​ទៅ​សា​លា​ដែរ​”។

លោក​ ត្រឹង​ថាញ​ឌាំង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​មី​ភឿក ឱ្យ​ដឹង​៖ “ចាប់​ពី​ខែក​ក្កដា​ ឆ្នាំ​ ២០២៥ មក​ទល់​ពេល​នេះ​ ភូមិ​ភាគ​បាន​ចលនា​កសាង​ស្ពាន​ជន​បទ​ចំ​នួន​ ៤  ថវិកា​សរុប​ជាង​ ១ ពាន់​លាន​ដុង​។ សំ​ណង់​ទាំង​នេះ ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​សុក្រឹត​នូវ​ហេ​ដ្ឋារចនា​សម្ព័ន្ធ​គមនាគមន៍​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ សិស្សា​នុសិស្ស​ទៅ​សា​លា​សុវត្ថិ​ភាព​ ព្រម​ទាំង​បើក​ឱ​កាស​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ ជំ​រុញ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​លើក​កស្ទួយ​ជីវ​ភាព​ប្រ​ជា​ជន​”។

ស្ពាន​នីមួយៗ​បាន​សម្រេច​ជា​ស្ថាពរ​ គឺ​ជា​ការ​រួប​រួម​នៃ​ស្មារតី​សាមគ្គី​ ចែក​រំលែក​និង​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហ​គម​ន៍។ ស្ពាន​ថ្មី​ៗទាំង​នេះ​ មិន​ត្រឹម​តែ​ភ្ជាប់​ច្រាំង​ទាំង​សង​ខាង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ភ្ជាប់​ទឹក​ចិត្ត​មនុស្ស​ធម៌​ ផ្តល់​កម្លាំង​ជំ​រុញ​បន្ថែម​ ដើម្បី​ភូមិ​ភាគ​នីមួយៗ​កសាង​ជន​បទ​ថ្មី​កាន់​តែ​រីក​ចម្រើន​ រួម​ចំ​ណែក​លើក​កម្ពស់​គុណ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ និង​ពូន​ជ្រំ​ទំនុក​ចិត្ត​នៃ​កម្លាំង​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​៕                         

                                  យ្វី​អាញ​ - លី​សៀ​

ចែករំលែកអត្ថបទ