មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

18/08/2026 - 22:07

ឃុំ​ឡុង​ភូ​នាំ​យក​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ចូល​ជិត​ប្រ​ជា​ជន​ 

ក្នុង​គោល​បំ​ណង​បន្ត​លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន​ ជំ​រុញ​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ និង​នាំ​សេ​វា​កម្ម​រដ្ឋ​ចូល​កាន់​តែ​ជិត​ប្រ​ជា​ជន​។ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ​ បន្ត​អនុ​វត្ត​ខ្លឹម​សារ​សំ​ខាន់​ៗចំ​នួន​ពីរ​ គឺ​៖ ពង្រីក​ Zalo OA របស់​មជ្ឈ​មណ្ឌល​; ព្រម​ទាំង​អនុ​វត្ត​ទម្រង់​ជំនួយ​ដាក់​ក្រ​ដាស​ស្នាម​តាម​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​តាម​គណៈ​ប្រ​ជា​ជន​ភូមិ​នីមួយៗ​។

សម​មិត្ត​ ង្វៀង​វ៉ាំង​ក្វាង​ កំ​ពុង​បើក​ដំ​ណើរ​ការ​ Zalo OA និង​ AI ជំនួយ​ព័ត៌​មាន​បែប​បទ​រដ្ឋ​បាល​។

ក្នុង​រយៈ​ពេល​កន្លង​ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ឃុំ​ឡុង​ភូ​ បា​នក​សាង​និង​ដាក់​ឱ្យ​ដំ​ណើរ​ការ​ Zalo OA បង្កើត​បន្ថែម​ប្រ​ព័ន្ធ​ថ្មី​មួយ​ ដើម្បី​ភ្ជាប់​ទំ​នាក់​ទំនង​ឱ្យ​បាន​លឿន​និង​ងាយ​ស្រួល​រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​។ តាម​លោក​ ង្វៀង​វ៉ាំង​ក្វាង​ អនុ​ប្រ​ធាន​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ឃុំ​ឡុង​ភូ​ តាម​រយៈ​ Zalo OA ប្រ​ជា​ជន​អាច​ស្វែង​រក​ព័ត៌​មាន​អំ​ពី​បែប​បទ​រដ្ឋ​បាល​ ស្វែង​រក​សមា​សភាគ​សំណុំ​ឯក​សារ​ ទទួល​ការ​ជូន​ដំណឹង​ ព័ត៌​មាន​ថ្មី​អំ​ពី​បែប​បទ​រដ្ឋ​បាល​ ភ្ជាប់​ជា​មួយ​ជំនួយ​ការ​ AI ដើម្បី​ទទួល​បាន​ជំនួយ​ ឆ្លើយ​សំណួរ​២៤ម៉ោង​ក្នុង​មួ​យស​ប្ដា​ហ៍ ទទួល​បាន​ការ​ណែ​នាំ​ដាក់​ក្រ​ដាស​ស្នាម​តាម​ប្រ​ព័ន្ធ​អន​ឡាញ​យ៉ាង​ងាយ​ស្រួល​។ ដើម្បី​ឱ្យ​ទម្រង់​នេះ​កាន់​តែ​ចូល​ជិត​ប្រ​ជា​ជន​និង​មាន​ភាព​ស្ទាត់​ជំ​នាញ​ក្នុង​ការ​អនុ​វត្ត​ទៅ​ក្នុង​ជីវ​ភាព​ ថ្នាក់​ដឹក​នាំ​មជ្ឈ​មណ្ឌល​សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​ចូល​រួម​គាំ​ទ្រ​និង​ចែក​រំលែក​អំ​ពី​រដ្ឋ​អំ​ណាច​ភូមិ​នា​នា​ ក្នុង​កិច្ច​ការ​សហ​ការ​ផ្សព្វ​ផ្សាយ​ ឧទ្ទេស​នាម​ Zalo OA ដល់​គ្រួ​សារ​នីមួយៗ​ ជួយ​ណែ​នាំ​ផ្ទាល់​ដល់​ប្រ​ជា​ជន​អំ​ពី​របៀប​ប្រើ​ប្រាស់​ Zalo OA នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ប្រ​ជា​ជន​ សកម្ម​ភាព​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ ក្នុង​ឱ​កាស​ជំ​នួប​ប្រ​ជា​ពល​រដ្ឋ​ ឬ​ពេល​ប្រ​ជា​ជន​មក​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​។

ប្រ​ជា​ជន​មក​កាន់​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ឃុំ​ឡុង​ភូ​ ដើម្បី​ទទួល​បាន​ការ​ណែ​នាំ​ដាក់​ក្រ​ដាស​ស្នាម​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។

លោក​ស្រី​ ឡឹម​ធី​ធី​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​កិញង៉ាង​ មាន​ប្រ​សាសន៍​៖ "រាល់​ពេល​ប្រ​ជុំ​សាខា​បក្ខ​ ឬ​ប្រ​ជុំ​អង្គ​ការ​សមា​គម​ភូមិ​ ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​កម្មា​ភិបាល​ អង្គ​ការ​សមា​គម​ចូល​រួម​ផ្សព្វ​ផ្សាយ​យ៉ាង​សកម្ម​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​មាន​ការ​យល់​ដឹង​និង​ប្រើ​ប្រាស់​ Zalo OA ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ ឬ​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​។ តាម​ខ្ញុំ​យល់​ ការ​ពង្រីក​ Zalo OA នឹង​ជួយ​ប្រ​ជា​ជន​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំ​ណើរ​ បង្កើន​លទ្ធ​ភាព​ទទួល​ព័ត៌​មាន​ជា​ផ្លូវ​ការ​និង​រួម​ចំ​ណែក​កសាង​រដ្ឋ​អំ​ណាច​ឌីជី​ថល​ ជិត​ប្រ​ជា​ជន​ បម្រើ​ប្រ​ជា​ជន​ពី​មួយ​ថ្ងៃ​កាន់​តែ​ប្រសើរ​"។

កម្មា​ភិបាល​ភូមិ​ណែ​នាំ​ផ្ទាល់​ដល់​ប្រ​ជា​ជន​ដាក់​ក្រ​ដាស​ស្នាម​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។

ថ្នាក់​ដឹក​នាំ​ កម្មា​ភិបាល​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ឃុំ​ឡុង​ភូ​ សហ​ការ​ជា​មួយ​ភូមិ​នា​នា​ណែ​នាំ​ប្រ​ជា​ជន​ដាក់​ក្រ​ដាស​ស្នាម​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។

ក្រៅ​ពី​នេះ​ សំ​ដៅ​បង្ក​លក្ខ​ណៈងាយ​ស្រួល​សម្រាប់​ប្រ​ជា​ជន​ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ឃុំ​ឡុង​ភូ​ ក៏​អនុ​វត្ត​ទម្រង់​ណែ​នាំ​ប្រ​ជា​ជន​ដាក់​ក្រ​ដាស​ស្នាម​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ផ្ទាល់​នៅ​គណៈ​ប្រ​ជា​ជន​ភូមិ​នា​នា​។ លោក​ង្វៀង​វ៉ាំង​ក្វាង​ បាន​ចែក​រំលែក​៖ "ពេល​ប្រ​ជា​ជន​មាន​តម្រូវ​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ កម្មា​ភិបាល​ភូមិ​ជា​អ្នក​ណែ​នាំ​ផ្ទាល់​ដល់​ប្រ​ជា​ជន​ដាក់​ក្រ​ដាស​ស្នាម​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។ បន្ទាប់​ពី​បញ្ចប់​ការ​ដាក់​ក្រ​ដាស​ស្នាម​ កម្មា​ភិបាល​នៅ​ភូមិ​នឹង​កត់​ត្រា​ព័ត៌​មាន​ពេញ​លេញ​ទៅ​ក្នុង​បណ្ណ​បញ្ជាក់​ជំនួយ​ការ​ដាក់​ក្រ​ដាស​ស្នាម​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ជាក់​ស្តែង​ដូច​ជា​៖ ឈ្មោះ​និង​គោត្ត​នាម​ប្រ​ជា​ជន​ លេខ​អត្ត​សញ្ញា​ណ​ប័ណ្ណ​ប្រ​ជា​ពល​រដ្ឋ​ លេខ​ទូរស័ព្ទ​...ប្រ​ភេទ​បែប​បទ​រដ្ឋ​បាល​ លេខ​សំ​គាល់​សំណុំ​ឯក​សារ​ ពេល​វេលា​ជំនួយ​ ហត្ថ​លេខា​កម្មា​ភិបាល​ណែ​នាំ​។ បន្ទាប់​ពី​ប្រតិ​បត្តិ​ការ​ទាំង​អស់​រួច​រាល់​ ប្រ​ជា​ជន​យកប​ណ្ណ​បញ្ជាក់​មក​កាន់​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ឃុំ​ ដើម្បី​អនុ​វត្ត​ជំ​ហាន​បន្ត​ ដូច​ជា​ការ​ពិ​និត្យ​ផ្ទៀង​ផ្ទាត់​ បន្ថែម​សំណុំ​ឯក​សា​រនិង​ទទួល​លទ្ធ​ផល​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​"។ ក៏​តាម​លោក​ក្វាង​ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ឃុំ​ មាន​រៀប​ចំ​បញ្ជរ​ទទួល​អាទិ​ភាព​សម្រាប់​ប្រ​ជា​ជន​មា​នប​ណ្ណ​បញ្ជាក់​ពី​គណៈ​ប្រ​ជា​ជន​ភូមិ​ ប្រ​ជា​ជន​នឹង​បាន​ទទួល​ភ្លាម​ៗ មិន​ចាំ​បាច់​យក​លេខ​រៀង​ទេ​។ កម្មា​ភិបាល​មជ្ឈ​មណ្ឌល​ទទួល​សំណុំ​ឯក​សារ​ ណែ​នាំ​បំ​ពេញ​បន្ថែម​ប្រ​សិន​បើ​នៅ​ខ្វះ​ ព្រម​ទាំង​ធា​នា​ឥរិយាបថ​បម្រើ​មាន​អារ្យ​ធម៌​ រួស​រាយ​រាក់​ទាក់​។ ទម្រង់​នេះ​ក៏​បាន​វាយ​តម្លៃ​អំ​ពី​ការ​សហ​ការ​យ៉ាង​ជិត​ស្និទ្ធ​រវាង​រដ្ឋ​អំ​ណាច​ភូមិ​នា​នា​ជា​មួយ​មជ្ឈ​មណ្ឌល​ គោល​បំ​ណង​គឺ​ជួយ​ណែ​នាំ​ប្រ​ជា​ជន​ឱ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​អនុ​វត្ត​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​។

លោក​ហូក្វឹក​ហ៊ុង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ បាន​វាយ​តម្លៃ​៖ “ចាប់​ពី​ពេល​អនុ​វត្ត​ទម្រង់​ Zalo OA និង​ជំនួយ​ការ​ដាក់​ក្រ​ដាស​ស្នាម​តាម​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​គណៈ​ប្រ​ជា​ជន​ភូមិ​នា​នា​ បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ទី​មួយ​ជួយ​ប្រ​ជា​ជន​កាត់​បន្ថយ​ពេល​វេលា​រង់​ចាំ​នៅ​មជ្ឈ​មណ្ឌល​ ក្នុង​ពេល​ជា​មួយ​គ្នា​ក៏​លើក​កម្ពស់​តួ​នា​ទី​របស់​គណៈ​ប្រ​ជា​ជន​ភូមិ​នា​នា​ក្នុង​កិច្ច​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ បង្កើន​អត្រា​សំណុំ​ឯក​សារ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ជួយ​ប្រ​ជា​ជន​ ជា​ពិ​សេស​អ្នក​វ័យ​ចាស់​ អ្នក​មិន​ទាន់​ស្ទាត់​ជំ​នាញ​បច្ចេក​វិទ្យា​ ទទួល​បាន​ការ​ជំនួយ​ពី​មូល​ដ្ឋាន​ រួម​ចំ​ណែក​អនុ​វត្ត​ទិស​ដៅ​កសាង​រដ្ឋ​បាល​ទំនើប​ យក​ប្រ​ជា​ជន​ធ្វើ​ជា​ស្នូល​ក្នុង​ការ​បម្រើ​ បង្ក​លក្ខ​ណៈឱ្យ​ប្រ​ជា​ជន​និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​កាន់​តែ​ជិត​ស្និទ្ធ​ រួស​រាយ​រាក់​ទាក់​ជា​មួយ​គ្នា​”។

ក្នុង​ពេល​ខាង​មុខ​ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​កម្ម​រដ្ឋ​បាល​រដ្ឋ​ឃុំ​ឡុង​ភូ​ នឹង​បន្ត​សហ​ការ​ជា​មួយ​សម្ព័ន្ធ​យុវ​ជន​ គណៈ​ប្រ​ជា​ជន​ភូមិ​នា​នា​និង​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គម​ន៍ បន្ត​ជំនួយ​ដល់​ប្រ​ជា​ជន​អនុ​វត្ត​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ផ្ទាល់​នៅ​មជ្ឈ​មណ្ឌល​ ភូមិ​នីមួយៗ​នឹង​ចាត់​តាំង​ពី​៣ទៅ​៥នាក់​ដើម្បី​ជំនួយ​ប្រ​ជា​ជន​ប្រើ​ប្រាស់​គណ​នី​ VNeID ដាក់​ក្រ​ដាស​ស្នាម​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ធ្វើ​ឌីជី​ថល​កម្ម​ឯក​សារ​ បង់​ប្រាក់​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ ស្វែង​រក​លទ្ធ​ផល​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ ទន្ទឹម​នឹង​នោះ​បង្កើន​ការ​ឃោស​នា​ ចលនា​ប្រ​ជា​ជន​ជា​ជំ​ហាន​ៗបង្ក​ទម្លាប់​ប្រើ​ប្រាស់​សេ​វា​កម្ម​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​៕

សុក​កា - សុផន​

ចែករំលែកអត្ថបទ