គាំទ្រយុទ្ធនាការ "ផ្កាក្ងោកក្រហម " ឆ្នាំ ២០២៦ បណ្តាសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់នៅលើភូមិឋានទីក្រុងកឹងធើ បានចាត់តាំងព្រមៗគ្នានូវសកម្មភាពជាក់ស្តែងជាច្រើន បង្កបរិយាកាសប្រឡងប្រណាំយ៉ាងផុលផុសក្នុងសមាជិកសម្ព័ន្ធយុវជន។
រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិគ្រប់ថ្នាក់ សហការជាមួយសមាគមសហព័ន្ធនារីវៀតណាមទីក្រុង និងគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានប្រគល់ផ្ទះមហាសាមគ្គីដល់គ្រួសារក្រីក្រ ក្បែរក្រនៅតំបន់ព្រំដែនសមុទ្រឡាយហ្វា។
រយៈពេលកន្លង គណៈកម្មាធិការបក្ស និងរដ្ឋអំណាចទីក្រុងកឹងធើ តែងតែយកចិត្តទុកដាក់អនុវត្តល្អនូវប្រពៃណី “តបស្នងសងគុណ” ផ្តោតការយកចិត្តទុកដាក់គិតគូរចំពោះយុទ្ធជនពិការ យុទ្ធជនជំងឺ ញាតិសន្តានយុទ្ធជនពលី គ្រួសារគោលនយោបាយ និងអ្នកមានសគុណចំពោះបដិវត្តន៍។
ជាច្រើនឆ្នាំកន្លង អ្នកមានប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច បានពង្រីកតួនាទីយ៉ាងសំខាន់ក្នុងជីវភាពសង្គម បណ្តាគោលនយោបាយគិតគូរសម្រាប់អ្នកមានប្រិយភាព បានរួមចំណែកលំនឹងជីវភាព បង្កជាកម្លាំងជំរុញដើម្បីអ្នកមានប្រិយភាពបន្តចូលរួមក្នុងការកសាងភូមិស្រុក។
“មានផ្ទះសម្បែងសមរម្យ ស្ងប់អារម្មណ៍រកស៊ី” នេះមិនត្រឹមតែជាក្តីប្រាថ្នារបស់ប្រជាជនគ្រប់រូបប៉ុណ្ណោះទេ ថែមទាំងជាទិសដៅដ៏សំខាន់ក្នុងគោលនយោបាយសុខុមាលភាពសង្គមរបស់បក្ស និងរដ្ឋទៀតផង។
ទុនឥណទានសម្រាប់ដោះស្រាយការងារធ្វើរបស់ធនាគារគោលនយោបាយសង្គម គឺជាគំនាស់សេដ្ឋកិច្ចដ៏សំខាន់ ដែលជួយដល់សមាជិកគ្រួសារក្រីក្រនិងក្បែរក្រនៅទីក្រុងកឹងធើ អភិវឌ្ឍន៍សេដ្ឋកិច្ច បង្កការងារធ្វើនិងបង្កើនប្រាក់ចំណូល។
ជាច្រើនឆ្នាំមកនេះ រដ្ឋតែងយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយវិនិយោគអភិវឌ្ឍន៍តំបន់ជន រួមជាតិខ្មែរ ដូច្នេះបានរួមចំណែកផ្លាស់ប្តូរទិដ្ឋភាពតំបន់ជនបទនិងលើកកម្ពស់កម្រិតប្រជាបញ្ញារបស់ជនជាតិភាគតិចនៅទីក្រុងកឹងធើ។
ណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡុងភូ បានសហការជាមួយសាខាសមាគមសប្បុរសធម៌ធៀងញឹងទីក្រុងហូជីមិញ ចាត់តាំងពិធីប្រគល់ផ្ទះមហាសាមគ្គីចំនួន ៣ ខ្នង ជូនគ្រួសារខ្មែរដែលមានជីវភាពលំបាកខាងលំនៅឋានលើភូមិឋានឃុំ។
រយៈពេលកន្លង ទីក្រុងកឹងធើ បានផ្សព្វផ្សាយអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីទិសដៅជាតិ តាមនោះ ជាជំហានៗលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជននៅតំបន់ជនជាតិភាគតិច។
ក្រោយពី៥ឆ្នាំផ្សព្វផ្សាយគម្រោង ៨ “អនុវត្តសមភាពយេនឌ័រ និងដោះស្រាយបញ្ហាចាំបាច់ចំពោះ នារីនិងកុមារ” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ បង្កបានភាពវិវឌ្ឍន៍ជាវិជ្ជមានក្នុងការយល់ដឹងនិងសកម្មភាព ជាសន្សឹមៗបំបែករបាំងទស្សនៈ ផ្តល់បរិយាកាសថ្មីអំពីយេនឌ័រនៅភូមិឋានទីក្រុងកឹងធើ។
រយៈពេលកន្លង ទីក្រុងកឹងធើ បានផ្សព្វផ្សាយមានប្រសិទ្ធភាពគោលនយោបាយជំនឿ សាសនា រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ រក្សាស្ថិរភាពនយោបាយ- សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
នៅសង្កាត់អាងស្វៀង វិទ្យាស្ថាន Mekong នៃសាកលវិទ្យាល័យកឹងធើ សហការជាមួយអង្គភាពពាក់ព័ន្ធនានា ចាត់តាំងសិក្ខាសាលាដាក់ឱ្យដំណើរការគម្រោង “ផ្លាស់ប្តូររបរចិញ្ចឹមជីវិតបៃតងដែលដឹកនាំដោយនារីនៅតំបន់ទំនាបដីជ្រាបជាតិជូរ Mekong” ផ្សព្វផ្សាយនៅឃុំនិញគ្វើយ ខេត្តកាម៉ាវ។
តាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានអេឡិចត្រូនិកកឹងធើ គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បានចេញផែនការស្ដីពីការអនុវត្តផ្លាស់ថ្មី អភិវឌ្ឍន៍និងលើកកម្ពស់គុណភាពអប់រំវិជ្ជាជីវៈ។ តាមរយៈនោះ ទីក្រុងកឹងធើបានកំណត់ថា ការអភិវឌ្ឍធនធានមនុស្សមានគុណភាពខ្ពស់គឺជាភារកិច្ចស្នូលមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងដំណាក់កាលថ្មី។
ដោយការផ្សព្វផ្សាយបានទាន់ពេល និងមានប្រសិទ្ធភាពនូវគម្រោងនានានៃកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី១ ឆ្នាំ២០២១ - ២០២៥ (ហៅកាត់ថា កម្មវិធី) គឺជីវភាពរស់នៅរបស់គ្រួសារជនរួមជាតិខ្មែរជាច្រើននៅទីក្រុងកឹងធើបានកែលម្អ ទិដ្ឋភាពជនបទមានការផ្លាស់ថ្មីយ៉ាងច្បាស់។
ដើម្បីជួយដល់មុខសញ្ញាទន់ខ្សោយក្នុងការអនុវត្តនីតិវិធីរដ្ឋបាល ឃុំត្រឹងដេ ទីក្រុងកឹងធើ បានសកម្មផ្សព្វផ្សាយនូវទម្រង់ “ជួយមុខសញ្ញាទន់ខ្សោយដោះស្រាយនីតិវិធីរដ្ឋបាលចល័តនៅលើភូមិឋានឃុំត្រឹងដេ"។ មកដល់ពេលនេះ ទម្រង់អនុវត្តបានលទ្ធផលល្អ ប្រជាជនស្របគំនិតគាំទ្រយ៉ាងខ្លាំង។
យោងតាមផែនការលេខ ២២៩/KH-UBND ស្តីពីការពង្រីកកងជួរកម្មាភិបាលនិងបុគ្គលិក អ្នករដ្ឋការជនជាតិភាគតិច ដំណាក់កាល ២០២៦ - ២០៣០ និងទិសដៅដល់ឆ្នាំ២០៣៥ ខេត្តកាម៉ាវបានកំណត់ថា ការពង្រីកកងជួរកម្មាភិបាលជនជាតិភាគតិច គឺជាភារកិច្ចដ៏សំខាន់ក្នុងការងារកម្មាភិបាលរបស់បក្សនិងរដ្ឋ។ កិច្ចការនេះ បានផ្សារភ្ជាប់ជាមួយនឹងការកសាងផែនមហាសាមគ្គី ធានាស្ថិរភាពនយោបាយ-សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ។
ធ្លាប់ឆ្លងកាត់បណ្ដាខែឆ្នាំដ៏លំបាកលំបិន ពីរនាក់ប្តីប្រពន្ធបងគៀងសុធននិងបងស្រីស៊ើងធីហាយ នៅអនុសង្កាត់អង្គុលីខាងជើង សង្កាត់ដុងថាញ់ ខេត្តវិញឡុង បានប្រកបមុខរបរគ្រប់បែបយ៉ាង ចាប់តាំងពីធ្វើការឈ្នួលគ្រប់ការងាររហូតដល់ការក្រោកតាំងពីព្រលឹមដើម្បីដាល់អំបុកចិញ្ចឹមជីវិត។
ឈានចូលដំណាក់កាលថ្មី ការផ្សព្វផ្សាយគម្រោង ៨ “អនុវត្តសមភាពយេនឌ័រនិងដោះស្រាយបញ្ហាបន្ទាន់ចំពោះនារី និងកុមារ” ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល I (២០២១ - ២០២៥) នៅលើភូមិឋានទីក្រុងកឹងធើ សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែកលើកកម្ពស់ការយល់ដឹង ការការពារសិទ្ធិនិងការកែលម្អជីវភាពរបស់នារីនិងកុមារជនជាតិភាគតិច។
គណៈកម្មាធិការប្រជាជនឃុំឡុងភូ ទើបតែចាត់តាំងសន្និសីទផ្សព្វផ្សាយផែនការអនុវត្តយុទ្ធនាការ “៦០ថ្ងៃយប់ ណែនាំប្រជាជនបើកដំណើរការ និងបញ្ចូលព័ត៌មាន ទិន្នន័យនៅលើកម្មវិធី VNeID កម្រិត ២” រួមចំណែកជំរុញការផ្លាស់ប្តូរឌីជីថល និងអភិវឌ្ឍន៍ពលរដ្ឋឌីជីថលនៅលើភូមិឋានឃុំ។
ដោយការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការងារបន្ថយភាពក្រីក្រ រយៈពេលកន្លង គណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់របស់ទីក្រុងកឹងធើ បានសកម្មផ្សព្វផ្សាយនូវគោលនយោបាយ សុខុមាលភាពសង្គមនានា។ ក្នុងនោះ មានកម្មវិធីឧបត្ថម្ភសាងសង់ផ្ទះ កែលម្អជីវភាព បង្កមូលដ្ឋាន គ្រឹះដើម្បីកសាងអនាគតល្អប្រសើរជាងសម្រាប់គ្រួសារក្រីក្រ។