គណៈកម្មាធិការប្រជាជនខេត្តបាកលីវ ទើបប្រកាសសេចក្តីសម្រេច បង្កើត គណៈចង្អុលការគណៈរៀបចំ អនុគណៈកម្ម ការក្រុមជំនួយការនៃទិវាវប្បធម៌ កីឡា និងទេសចរណ៍របស់ជនរួមជាតិខ្មែរណាមបូលើកទីVII-ខេត្តបាកលីវ ឆ្នាំ២០១៧ (ហៅកាត់ថាទិវាបុណ្យ)។ ឆ្លងតាមរយៈនោះ គណៈចង្អុលការទិវាបុណ្យ រួមមានសមាជិក១៨នាក់ អាស្រ័យប្រធានគណៈកម្មាធិការប្រជាជនខេត្តលោកយឿងថាញ់ទ្រុង ជាប្រធាន; គណៈរៀបចំមានសមាជិក៣៥រូប អាស្រ័យអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តលោកវឿងភឿងណាមជាប្រធាន។ ទិវាបុណ្យនឹងប្រព្រឹត្តឡើងក្នុងអំឡុង៣ថ្ងៃ (ចាប់ពីថ្ងៃ១៧ដល់ថ្ងៃ១៩/១១/២០១៧) មានខេត្ត ក្រុងចំនួន១២ នៅតំបន់ណាមបូ ដែលមានជនរួមជាតិខ្មែររស់នៅចូលរួម។
គណៈចង្អុលការផ្សព្វផ្សាយផែនការរៀបចំទិវាវប្បធម៌។
សមាជិកគណៈចង្អុលការ គណៈរៀបចំបានផ្តល់សច្ចាប័នលើពង្រាង ឯកសារបម្រើការងារទិវាបុណ្យដូចជា៖ ពង្រាងផែនការ ពង្រាងសាច់រឿងបើកនិងបិទទិវាបុណ្យខ្លឹមសារដំណើរការក្នុងទិវាបុណ្យជាដើម។ សមមិត្ត យឿងថាញ់ទ្រុង ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការទិវាបុណ្យ ឲ្យដឹង៖ ទិសដៅនៃការរៀបចំទិវាបុណ្យ គឺដើម្បីរឹតបន្ដឹងចំណងសាមគ្គី ទំនាក់ទំនងវប្បធម៌សិល្បៈ អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនរួមជាតិខ្មែរ; លើកតម្កើង ផ្សព្វផ្សាយឧទ្ទេសនាមតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរណាមបូ ទន្ទឹមនឹងនោះ ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សនិងអភិវឌ្ឍតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរក្នុងនិន្នាការ សមាហរណកម្មរបស់ប្រទេសជាតិ។ ដើម្បីទិវាបុណ្យប្រព្រឹត្តឡើងត្រូវតាមផែនការ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោកយឿងថាញ់ទ្រុង ស្នើសមាជិកគណៈចង្អុលការ គណៈរៀបចំនិងអនុគណៈកម្មការ ក្រុមជំនួយការនិងអង្គការជាប់ពាក់ព័ន្ធនានាក្រោយពីកិច្ចប្រជុំនេះ ត្រូវតែប្រញាប់ប្រញាល់ កសាងផែនការជាក់ស្ដែង លម្អិតនិងចាត់ចែងការងារច្បាស់លាស់ផ្សារភ្ជាប់នឹងស្មារតី ទទួលបន្ទុករបស់សមាជិកគ្រប់រូប ដើម្បីធានាទិវាបុណ្យ អាស្រ័យដោយខេត្តធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅត្រូវតាមគោលដៅ អត្ថន័យតម្រូវការនិងផែនការបានដាក់ចេញលើស្មារតីសុវត្ថិភាព ប្រិតសំចៃ៕
ថាញ់ផុង-វិមាន