មកទល់ពេលនេះ កាសែតកឹងធើភាសាខ្មែរសកម្មភាពបាន១០ឆ្នាំដោយបោះពុម្ពផ្សាយបម្រើជូនជនរួមជាតិខ្មែរណាមបូ បានជាង៥០០លើក។ បច្ចុប្បន្ន ការបោះពុម្ពផ្សាយនេះកាន់តែបានផ្តោតការយកចិត្តទុកដាក់ ដើម្បីអភិវឌ្ឍជាបន្ត។
គណៈរៀបរៀងកាសែតកឹងធើ កត់សម្គាល់នូវមតិរួម យោបល់របស់ព្រះសង្ឃ ថ្នាក់ដឹកនាំសាលាមធ្យមសិក្សាបំ ពេញវិជ្ជាបាលីណាមបូ ដើម្បីរូមចំណែកក្នុងការធ្វើឲ្យកាសែត កឹងធើភាសាខ្មែរកាន់តែមានភាពជឿនលឿនទៅមុខ។
មុននេះ១០ឆ្នាំ ស្របក្នុងឱកាសអំណរទិវាជ័យជម្នះថ្ងៃ៣០ ខែមេសា និងទិវាខួបកំណើតអ៊ំហូ កាសែតកឹងធើភាសាខ្មែរ មានស្ថាប័នទទួលបន្ទុក គឺគណៈកម្មាធិការបក្សក្រុងកឹងធើ និងក្រោមឱវាទកាសែតកឹងធើ បានចេញផ្សាយ។ កាសែតបានបង្ហាញមិត្ត អ្នកអានលើកដំបូងកាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០០៧ ដោយបោះពុម្ពប្រមាណ៦.៥០០ច្បាប់ និងផ្សាយចេញដោយឥតគិតថ្លៃប្រគេនជូនចំពោះព្រះសង្ឃ វត្តអារាម ជនរួមជាតិខ្មែរណាមបូ។ ក្រោយពីនោះ មានពេលខ្លះចំនួនបោះពុម្ពកើនឡើងដល់៨.០០០ច្បាប់/លើក។ ក្នុងពេលបន្ទាប់នោះ ស្របក្នុងខួបអនុស្សាវរីយ៍ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម ២២/១២/២០០៧ ទំព័រព័ត៌មានអេឡិចត្រូនិកកឹងធើភាសាខ្មែរ បានបញ្ចូលក្នុងទំព័រកាសែតកឹងធើអេឡិចត្រូនិកចេញផ្សាយជាផ្លូវការលើប្រព័ន្ធពិភពលោក។ កាលនោះ វាយតម្លៃព្រឹត្តិការណ៍នេះ សមមិត្តថ្នាក់ដឹកនាំមជ្ឈិម និងភូមិភាគជាច្រើនបានបញ្ជាក់ថាព្រឹត្តិការណ៍កាសែតកឹងធើភាសាខ្មែរឧប្បត្តិ ឡើងមានអត្ថន័យយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយចលនា រួមចំណែកធ្វើឲ្យជនរួមជាតិខ្មែរកាន់តែយល់ច្បាស់នូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ; បក្ស រដ្ឋអំណាចកាន់តែជិតដិតនឹងជាមួយប្រជាជន; ផ្ដើមពីនោះបង្កើនជាងទៀតនូវផែនមហាសាមគ្គីទូទាំងជនជាតិ។
តាមប្រសាសន៍សមមិត្ត ត្រឿងវុាំងជ្វៀង អគ្គនិពន្ធនាយកកាសែតកឹងធើ ឆ្លងកាត់សកម្មភាព១០ឆ្នាំ កាសែតកឹងធើភាសាខ្មែរ តែងទទួលបានការយកចិត្តទុកដាក់ ការឧបត្ថម្ភរបស់គណៈកម្មាធិការបក្សក្រុង ស្ថាប័ន មជ្ឈិមនិងមន្ទីរ គណៈ ផ្នែក ដែលជាប់ពាក់ព័ន្ធរបស់ក្រុងកឹងធើ។ សមូហភាពកាសែតកឹងធើ បានខិតខំដើម្បីកាសែតក្លាយជាបណ្ដាញព័ត៌ មានសំខាន់ក្នុងសកម្មភាពប្រពៃណី ជួយជនរួមជាតិខ្មែរណាមបូយល់ ច្បាស់ជាងទៀតអំពីទស្សនៈ គោលមាគ៌ា គោលនយោបាយជនជាតិដ៏ ត្រឹមត្រូវរបស់បក្ស និងរដ្ឋ; រួមចំណែកបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ ពង្រីកក្តីជំនឿរបស់ជនរួមជាតិខ្មែរណាមបូចំពោះបុព្វហេតុ ផ្លាស់ថ្មីប្រទេសជាតិ អាស្រ័យបក្សយើងផ្ដើមគំនិតនិងដឹកនាំ។ ជាមួយនឹងព័ត៌មានពិត ឆ្លុះបញ្ចាំងសភាពពិតនៃជីវភាពកាសែតកឹងធើភាសា ខ្មែរបានផ្ដល់ព័ត៌មានប្រកបដោយប្រសិទ្ធភាព អំពីគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ គិតគូរជូនជនរួមជាតិខ្មែរណាមបូអភិវឌ្ឍលើ គ្រប់វិស័យ។ ឆ្លងតាមរយៈនោះ កាសែតបានផ្សព្វផ្សាយតស៊ូ "ប្រឆាំង ការប្រែប្រួលដោយសន្តិភាព"បកអាក្រាតនូវការឃោសនាញុះញង់មួលបង្កាច់ ប្រតិដ្ឋរបស់អានុភាព អមិត្ត ឆ្លៀតយកបញ្ហាជនជាតិ ដើម្បីបំផ្លិច បំផ្លាញបក្ស រដ្ឋ បំផ្លិចបំផ្លាញបុព្វហេតុបដិវត្តន៍ និងការផ្លាស់ថ្មីនៅប្រទេសយើង។ ក្រៅពីនោះ កាសែតកឹងធើភាសាខ្មែរថែមទាំងផ្សព្វផ្សាយ នូវចំណេះដឹងវិទ្យាសាស្រ្តបច្ចេកទេស ផ្ដល់ព័ត៌មានជាក់ស្តែងនិងមានប្រយោជន៍ជាច្រើនជូនមាមីងជនរួមជាតិអំពីបទពិសោធន៍ល្អៗ របៀបធ្វើពូកែៗ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាស្ងើចសរសើរគំរូមនុស្ស ល្អការងារល្អជាដើម។
"ដើម្បីពិនិត្យឡើងវិញនូវប្រសិទ្ធផល សកម្មភាពនិងដាក់ចេញនូវទិសដៅអភិវឌ្ឍកាសែត គណៈរៀបរៀងកាសែតកឹងធើ នឹងរៀបចំបូកសរុប ១០ឆ្នាំ បោះពុម្ពផ្សាយកាសែតកឹងធើភាសាខ្មែរ។ ស្របឱកាសនេះ កាសែត នឹងកត់សម្គាល់នូវការរួមយោបល់ពីសំណាក់សមមិត្តថ្នាក់ដឹកនាំ មិត្តអ្នកអាន ដើម្បីគណៈរៀបរៀងដាក់ចេញនូវផែនការអភិវឌ្ឍន៍កាសែតតាមទិសដៅសារព័ត៌មានបដិវត្តន៍ទំនើប" - សមមិត្តថាច់ខេន អគ្គនិពន្ធនាយករងកាសែតកឹងធើ ផ្តល់ជាព័ត៌មាន៕
ថាញ់ផុង-វិមាន