ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/10/2020 - 16:29

លើក​កម្ពស់​ការ​គោ​រពច្បាប់​ រក្សា​ភាព​សុខ​សាន្ត​ទូទាំង​ប្រ​ទេស​

ក្នុង​ឱកាស​សន្និ​បាត​ផ្សាយ​ផ្ទាល់​តាម​ប្រ​ព័ន្ធ​អនឡាញ​ទូទាំង​ប្រ​ទេ​ស​ (ទាំង៣​ថ្នាក់​) របស់​គណៈ​ចង្អុល​ការ​ជាតិ​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​COVID -19 នៅ​ព្រឹក​ថ្ងៃ​ទី ៣ ខែ​តុលា​ ឧបនា​យក​រដ្ឋមន្រ្តី​ វ៉ូវឌឹកដាម បាន​សង្កត់​ធ្ងន់​៖ យើង​ត្រូវ​មាន​ដំ​ណោះ​ស្រាយ​យ៉ាង​ច្បាស់​លាស់​ អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ដាច់​ខាត​ត្រូវ​រក្សា​សុវត្ថិ​ភាព​ មិន​ទុក​ឱ្យ​ជំ​ងឺ​ផ្ទុះ​ឡើង​។​ នេះ​ជាភារ​កិច្ច​នយោ​បាយ។​

ឧបនា​យក​រ​ដ្ឋមន្រ្តី​ វ៉ូវឌឹក​ដាម ថ្លែង​ការ​ណ៍ក្នុង​អង្គ​សន្និ​បាត​។​

ឧបនា​យក​រដ្ឋមន្រ្តី​ សង្កត់​ធ្ងន់​មូល​ហេតុ​ ២ យ៉ាង​  នាំឱ្យ​មាន​ហា​និភ័យ​នៃ​ការ​ឆ្លង​រាល​ដាលធំ​បំ​ផុត​សព្វ​ថ្ងៃ​ នោះ​គឺអ្នក​ឆ្លង​ដែន​ចូល​វៀត​ណា​ម និង​ប្រ​ភព​ជំ​ងឺ​នៅ​ក្នុង​សហគមន៍។​

តាម​របាយ​ការណ៍​របស់​ភូមិ​ភាគ​នា​នា​ លទ្ធ​ផល​នៃ​ការ​ឃ្លាំ​មើល​ ត្រួត​ពិនិត្យ​របស់​ក្រសួង​សុខា​ភិបាល​ ក្រសួង​នគរ​បាល​ បាន​ឱ្យ​ដឹង​៖ រយៈ​ពេល​កន្លង​ ជាក់​ស្ដែង​គឺមាន​អ្នក​ឆ្លង​ដែន​ស្រប​ច្បាប់​ (ក្នុង​នោះ​ មាន​អ្នក​ឯក​ទេស ពលករ​មាន​ជំ​នាញ​បច្ចេក​ទេ​សខ្ពស់​ជាជន​បរទេស​ ប្រ​ជា​ជន​វៀត​ណាម​មក​ពី​តំ​បន់​ជំ​ងឺ​រាល​ដាល​) មិន​ទាន់​មាន​ការ​គ្រប់​គ្រង​ម៉ត់​ចត់​បន្ទាប់​ពី​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​ចំ​នួន​ ១៤ ថ្ងៃ​ ជាក់​ស្ដែង​គឺមាន​អ្នក​កើត​ជំ​ងឺ​នៅ​ថ្ងៃ​ទី ២០ បន្ទាប់​ពី​ឆ្លង​ដែន​ចូល​មក​។​ ហេតុ​នេះ​ ឧបនា​យក​រ​ដ្ឋមន្រ្តី​ សំ​ណូម​ពរ​ដល់​ក្រសួង​ ស្ថាប័ន​ និង​ភូមិ​ភាគ​នា​នា​ ត្រូវ​គ្រប់​គ្រង​អ្នក​ឆ្លង​ដែន​ឱ្យ​បាន​ម៉ត់ចត់​ យ៉ាង​ហោច​ណា​ស់​ ក្នុង​អំ​ឡុង​ពេល​ ២៨ ថ្ងៃ​ គិត​ទាំង​ ១៤ ថ្ងៃ​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​ និង​ ១៤ ថ្ងៃ​ពិនិត្យ​តាម​ដាន​សុខ​ភាព​។​

អ្នក​ឆ្លង​ដែន​ចូល​មក​ត្រូវ​ជូន​ដំ​ណឹង​ពី​សុខ​ភាព​ ជាចាំ​បាច់​តាម​ប្រ​ព័ន្ធ​អនឡាញ​ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​សុខ​ភាព​របស់ខ្លួន​តិច​បំ​ផុត​ម្ដង​ក្នុង​មួយ​ថ្ងៃ​។​

“រដ្ឋ​អំ​ណា​ច​មូល​ដ្ឋានដាច់​ខាត​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ជន​បរទេស​ឆ្លង​ដែន​ ដែល​មិន​មែន​ជាអ្នក​ឯក​ទេស ពលករ​មាន​ជំ​នាញ​បច្ចេក​ទេសខ្ពស់​ មិន​មែន​ជាពល​ករ​របស់​អា​ជីវ​កម្ម​ដែល​មាន​តម្រូវ​ការ​” ឧបនា​យក​រ​ដ្ឋមន្រ្តី​ បាន​បញ្ជាក់​ដូច្នេះ​។​

គ្រប់​ភូមិ​ភាគ​ត្រូវ​ក្ដាប់​ឱ្យ​ច្បាស់​ ថា​តើក្នុង​មួយ​ថ្ងៃ​លើ​ភូមិ​សាស្រ្ត​មាន​មនុស្ស​ប៉ុន្មាន​នាក់​ឆ្លង​ដែន​ចូល​មក​ គប្បី​ធ្វើ​បច្ចុប្បន្ន​ភាព​ពី​សុខ​ភាព​ ការ​ស្នា​ក់នៅ​ជាប្រ​ចាំ​។​

គ្រប់​សណ្ឋាគារ​ មូល​ដ្ឋាន​ស្នាក់​នៅ​សម្រាប់​អ្នក​ដែល​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​ គប្បី​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​សេច​ក្ដី​ណែ​នាំ​ពី​ការ​បង្ការ​ ទប់​ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​ ប្រ​ចាំ​ថ្ងៃ​ស្ដី​ពី​ការ​អនុវត្ត​នូវ​វិធាន​ការ​ធានា​សុវត្ថិ​ភាព​ បង្ការ​ ទប់ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​។​

ចំ​ពោះ​ការ​ប្រ​ទះ​ឃើញ​ បង្ការ​ ទប់ស្កាត់​ជំ​ងឺ​ឆ្លង​រាល​ដាល​ក្នុង​សហគមន៍ ​ឧបនា​យក​រដ្ឋ​មន្រ្តី​ បញ្ជាក់​ថា​ តួនា​ទីរបស់​ប្រ​ជា​ជន​គឺសំ​ខាន់​ណាស់​។​

មុន​នេះ​ នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា​ ក្នុង​កិច្ច​ប្រ​ជុំ​ផ្សាយ​ផ្ទាល់​តាម​ប្រ​ព័ន្ធ​អនឡាញ​របស់​គណៈ​ចង្អុល​ការ​ជាតិ​បង្ការ​ ទប់ស្កាត់​ជំ​ងឺ​COVID-19 ជាមួយ​នឹង​ភូមិ​ភាគ​ទាំង​ ៦៣ ឧបនា​យក​រ​ដ្ឋមន្រ្តី​ បាន​សង្កត់​ធ្ងន់​៖ យើង​ត្រូវ​គ្រប់​គ្រង​ជំ​ងឺ​ឆ្លង​រាល​ដាល​ឱ្យ​បាន​ឈាន​ដល់​ការ​រស់​នៅ​សុវត្ថិ​ភាព​ ជំ​រុញ​ការ​រៀប​រយ​សណ្ដាប់​ធ្នាប់​ស្ថិរ​ភាព​សង្គម​៕​

                      យោ​ងតាម​៖ (Chinhphu.vn) ប្រែសម្រួល​៖ ពេជ្រ​សឿន

ចែករំលែកអត្ថបទ