ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ១៩៣០ នៅគឺវឡុង (ហឿងកាង ប្រទេសចិន) ក្រោមអធិបតីភាពរបស់សមមិត្តង្វៀនអាយក្វឹក សន្និសីទបង្រួបបង្រួមអង្គការកុម្មុយនិស្តចំនួន៣នៅវៀតណាម គឺ៖ បក្សកុម្មុយនិស្តឥណ្ឌូចិន បក្សកុម្មុយនិស្តអានណាម និងសម្ព័ន្ធកុម្មុយនិស្តឥណ្ឌូចិន ទៅជាបក្សតែមួយ គឺបក្សកុម្មុយនិស្តវៀតណាម។ នៅក្នុងមហាសន្និបាតតំណាងទូទាំងប្រទេសលើកទីIII របស់បក្ស (៩/១៩៦០) បានសម្រេចកំណត់យកថ្ងៃទី៣ កុម្ភៈ រៀងរាល់ឆ្នាំ ជាទិវាអនុស្សាវរីយ៍បង្កើតបក្សកុម្មុយនិស្តវៀតណាម។ល។ ក្នុងអំឡុង៩០ឆ្នាំកន្លង ចាប់ពីថ្ងៃបង្កើតមក បក្សបានដឹកនាំបដិវត្តន៍វៀតណាមឆ្លងកាត់រាល់ការលំបាក សាកល្បង ឈានពីជ័យជម្នះមួយទៅជ័យជម្នះមួយទៀត។
សម្តែងសិល្បៈអំណរក្នុងពិធីរំលឹកអនុស្សាវរីយ៍៩០ឆ្នាំ ទិវាបង្កើតសាខាបក្សកុម្មុយនិស្តអានណាមកើ-ដ។ រូប៖ អាញ់យុង
ចុងសតវត្សទីXIX និងដើមសតវត្សទីXX មុនពេលបក្សកុម្មុយនិស្តវៀតណាមប្រសូត្រឡើង ប្រទេសយើងបានធ្លាក់ក្នុងទាសភាពដ៏យូរអង្វែង។ ប្រជាជនយើង បានក្រោកឈរឡើងប្រឆាំងការជិះជាន់ សង្កត់សង្កិនជាបន្តបន្ទាប់របស់អាណានិគមប្លន់ទឹកដី និងសក្តិភូមិអាយ៉ង។ ការចលនាបានប្រព្រឹត្តឡើងយ៉ាងខ្លាំងក្លា ពោរពេញដោយស្មារតីមោះមុតមិនចុះញ៉ម និងភាពត្រចះត្រចង់នៃស្មារតីស្នេហាជាតិ ប៉ុន្តែទាំងអស់សុទ្ធសឹងមិនបានសម្រេចជោគជ័យ ពីព្រោះខ្វះនូវគោលមាគា៌ដ៏ត្រឹមត្រូវ។ ស្ថិតក្នុងស្ថានភាពនោះ សមមិត្តង្វៀនអាយក្វឹក មានទឹកចិត្តស្នេហាជាតិយ៉ាងមោះមុត បានធ្វើដំណើរគ្រប់ទីកន្លែងលើពិភពលោក ដើម្បីស្វែងរកមាគា៌សង្គ្រោះជាតិ សង្គ្រោះប្រជាជន។ លោកបានរកឃើញលទ្ធិម៉ាក្ស-លេនីន ជាមាគ៌ាជួយសង្គ្រោះជាតិ រំដោះប្រជាជាតិ រំដោះវណ្ណៈ និងរំដោះមនុស្ស។
ចាប់ពីថ្ងៃទី៣ ដល់ថៃ្ងទី៧ ខែកុម្ភៈ ឆ្នាំ១៩៣០ នៅគឺវឡុង (ហឿងកាង ប្រទេសចិន) ក្រោមអធិបតីភាពរបស់ង្វៀនអាយក្វឹក អង្គការកុម្មុយនិស្តចំនួន៣នៅវៀតណាមកាលនោះ (បក្សកុម្មុយនិស្តឥណ្ឌូចិន បក្សកុម្មុយនិស្តអានណាម និងសម្ព័ន្ធកុម្មុយនិស្តឥណ្ឌូចិន) បានធ្វើសន្និសីទបង្រួបបង្រួមបក្សចូលតែមួយ យកឈ្មោះថាបក្សកុម្មុយនិស្តវៀតណាម។ សន្និសីទបានពិភាក្សានិងអនុមតិនូវមាគ៌ានយោបាយសង្ខេប យុទ្ធវិធីសង្ខេប របៀបវារៈសង្ខេប និងលក្ខន្តិកៈរបស់បក្ស អាស្រ័យលោកង្វៀនអាយក្វឹក ពង្រាងឡើងជាដំបូង ទន្ទឹមនឹងនោះ រៀបចំផែនការបង្កើតគណៈប្រតិបត្តិការមជ្ឈិមបណ្តោះអាសន្ន។ ឯកសារខាងលើបានកំណត់ភារកិច្ចបដិវត្តន៍វៀតណាម គឺផ្តួលរំលំរបបចក្រពត្តិនិងសក្តិភូមិអាយ៉ង បង្កើតរដ្ឋាភិបាលរបស់ប្រជាជន ធ្វើឱ្យវៀតណាមបានឯករាជ្យទាំងស្រុង ប្រជាជនរស់នៅមានសេរីភាព សុភមង្គល។
ជាមួយនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏សំខាន់នេះ បក្សកុម្មុយនិស្តវៀតណាមបានបង្កើតឡើងជាផ្លូវការ។ បក្សកុម្មុយនិស្តវៀតណាម ក្លាយជាអ្នកដឹកនាំនិងចាត់តាំងរាល់ជ័យជម្នះនៃបដិវត្តន៍ប្រទេសយើងយ៉ាងពិតប្រាកដ។ នេះគឺជាការអភិវឌ្ឍដ៏សំខាន់នៃប្រវត្តិសាស្រ្ត ជាលទ្ធផលនៃការពង្រីកចលនាកម្មករ និងចលនាស្នេហាជាតិវៀតណាម រួមបញ្ចូលនឹងលទ្ធិម៉ាក្ស-លេនីន បានផ្សព្វផ្សាយចូលប្រទេសវៀតណាម។ បក្សកុម្មុយនិស្តវៀតណាមកើតឡើង គឺជារបត់ដ៏ធំធេងនៃប្រវត្តិសាស្រ្តបដិវត្តន៍ប្រទេសយើង, បានកត់សម្គាល់ព្រឹត្តិការណ៍ដ៏អស្ចារ្យលើមាគ៌ាអភិវឌ្ឍន៍របស់ប្រជាជាតិយើង។ ប្រជាជនយើងក្រោមការដឹកនាំរបស់បក្ស បានបង្កើតស្នាដៃក្នុងសតវត្សXX ក្នុងនោះចំណុចសំខាន់គឺជ័យជម្នះនៃបដិវត្តន៍ ខែសីហា ឆ្នាំ១៩៤៥ ជ័យជម្នះនៃការតស៊ូរំដោះប្រជាជាតិ ការពារមាតុភូមិ និងជ័យជម្នះនៃដំណើរការផ្លាស់ថ្មីជាជំហានឈានឡើងសង្គមនិយម។
នៅកឹងធើ រាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩២៩ នៅកសិដ្ឋានកើ-ដ ចំណុះភូមិថើយដុង ខណ្ឌអូរម៉ូង ខេត្តកឹងធើ (ឥឡូវជាទីប្រជុំជនកើ-ដ ស្រុកកើ-ដ ក្រុងកឹងធើ) សាខាបក្សកុម្មុយនិស្តអានណាមកើ-ដ បានបង្កើតឡើងដោយសមមិត្តហាហ្វីយ៉ាប ធ្វើជាលេខាបក្ស។ ការកកើតឡើងនៃសាខាបក្សកុម្មុយនិស្តអានណាមកើ-ដ បានកត់សម្គាល់ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការចលនាបដិវត្តន៍នៅកឹងធើ បង្កឱ្យមានការរីករាលដាលយ៉ាងខ្លាំង គឺជាបុព្វបទដ៏សំខាន់នៃដំណើរការអភិវឌ្ឍរបស់អង្គការបក្សមូលដ្ឋានរបស់ខេត្តកឹងធើ និងខេត្តជិតខាងក្នុងតំបន់។
ក្រោយពីសន្និសីទបង្រួបបង្រួមបង្កើតបក្សកុម្មុយនិស្តវៀតណាម(៣/២/១៩៣០) សាខាបក្សកុម្មុយនិស្តអានណាម បានផ្លាស់ឈ្មោះជាសាខាបក្សកុម្មុយនិស្តវៀតណាម។ តាំងពីបានបង្កើត សាខាបក្សនៅកឹងធើ មានភាពរីកចម្រើនដោយឥតឈប់ឈរ ដឹកនាំចលនាបដិវត្តន៍ឆ្លងកាត់ដំណាក់កាលដ៏គ្រោះថ្នាក់ ភាពលំបាកលំបិនរាប់មិនអស់ រួមចំណែកបង្កើតជាបដិវត្តន៍ខែសីហា ឆ្នាំ១៩៤៥ និងយុទ្ធនាការហូជីមិញប្រវត្តិសាស្រ្ត រំដោះភាគខាងត្បូង ឯកភាពទឹកដី។
ក្នុងពិធីរំលឹកអនុស្សាវរីយ៍៩០ឆ្នាំ ទិវាបង្កើតសាខាបក្សកុម្មុយនិស្តអានណាមកើ-ដ (១០/១១/១៩២៩ - ១០/១១/២០១៩) សមមិត្តត្រឹងក្វឹកទ្រុង សមាជិកមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សក្រុងកឹងធើ បានបញ្ជាក់ច្បាស់ ការពង្រីកប្រវេណីបដិវត្តន៍ដ៏មោះមុត ប៉ុន្មានឆ្នាំកន្លង បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្រុងកឹងធើ បានសាមគ្គី ខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តកសាងក្រុងកាន់តែអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។ ជំហានដំបូង ក្រុងបានបង្ហាញពីឋានៈនិងតួនាទី មជ្ឈមណ្ឌលនៅតំបន់វាលរាបទន្លេគឺវឡុងនៅលើវិស័យមួយចំនួន ដូចជា៖ ពាណិជ្ជកម្ម-សេវាកម្ម អប់រំ-បណ្តុះបណ្តាល និងសុខាភិបាល។ លេខាគណៈកម្មាធិការបក្សក្រុង អំពាវនាវដល់កម្មាភិបាល បក្ខជននិងប្រជាជនក្រុង បន្តការពង្រីកស្មារតីស្នេហាជាតិ ឆន្ទៈឈានឡើងដោយខ្លួនឯង កសាងក្រុងកាន់តែអភិវឌ្ឍលើគ្រប់វិស័យ កសាងបក្សនិងប្រព័ន្ធនយោបាយពិតជាស្អាតស្អំ រឹងមាំ៕
ថាញ់ឡុង-វិមាន