ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

03/02/2020 - 16:42

បក្ស​កុម្មុយ​និស្ត​វៀត​ណាម - ឆ្លាស់​វៃ សមត្ថ​ភាព​ ផ្លាស់​ថ្មី​ ដើម្បី​ឯក​រាជ្យ​ សេរី​ភាព ​និង​សង្គម​និយម​

“បក្ស​កុម្មុយ​និស្ត​វៀត​ណាម - ឆ្លាស់​វៃ សមត្ថ​ភាព​ ផ្លាស់​ថ្មី​ ដើម្បី​ឯក​រាជ្យ ​សេរី​ភាព​ និង​សង្គម​និយម​” គឺ​ជា​ប្រ​ធាន​បទនៃអង្គសិក្ខា​សាលា​ថ្នាក់​ជាតិ​ អា​ស្រ័យ​វិទ្យា​ស្ថាន​នយោ​បាយ​ជាតិ​ហូជីមិញ​ គណៈ​ឃោ​សនា​អប់​រំមជ្ឈិម​ និង​ក្រុម​ប្រឹក្សា​ទ្រឹស្តី​មជ្ឈិម​ សហ​កា​ររៀប​ចំ​ឡើង​ស្រប​ឱកាស​រំលឹក​អនុស្សាវ​រីយ៍​លើក​ទី​៩​០​ ទិវា​បង្កើត​បក្ស​កុម្មុយ​និស្ត​វៀត​ណាម (៣​/២​/១​៩​៣​០​ - ៣​/២​/២​០​២​០​) នៅ​ហាណូយ​ ។​ សម​មិត្ត​ ត្រឹនក្វឹ​កវ៉ឿង សមាជិក​ការិ​យាល័យ​នយោ​បាយ​ ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​អញ្ជើញ​ចូល​រួម​និង​ថ្លែង​ការណ៍​ក្នុង​អង្គ​សិក្ខា​សាលា​។​

លោក​ត្រឹនក្វឹ​កវ៉ឿង ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​ ថ្លែង​ការណ៍​ក្នុង​អង្គ​សិក្ខា​សាលា​ ។​

បទ​អន្តរា​គមន៏​ចំ​នួន​៦​០​ របស់​អ្នក​វិទ្យា​សាស្ត្រ​ ដែល​តំ​ណាង​ស្ថា​ប័ន​បក្ស​ រដ្ឋ​ និង​តំ​ណាង​ឱ្យ​ខេត្ត​ ក្រុង​នានា​ សុទ្ធ​តែ​បាន​អះ​អាង​ថា​៖ ការកើតឡើងនៃបក្ស​កុម្មុយ​និស្ត​វៀត​ណាម គឺ​ជា​ការ​ចាំ​បាច់​នៃ​ប្រ​វត្តិ​សាស្ត្រ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ ដើម្បី​ស្វែង​រកឯ​ករាជ្យ​និង​អភិវឌ្ឍ​ប្រ​ទេស​ជាតិ​ ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់​បក្ស​ គឺ​ជា​កត្តា​កំ​ណត់​សម្រេច​រាល់​ជ័យ​ជំនះ​របស់​បដិវត្តន៍​វៀត​ណាម។​ ទន្ទឹម​នឹង​នោះ​ បញ្ជា​ក់​នូវ​សមិទ្ធិ​ផល​របស់​បដិវត្តន៍​វៀត​ណាម ជា​ពិសេស​គឺ​សមិទ្ធិ​ផល​ក្នុង​ការ​កែ​លម្អ​ឧស្សា​ហូប​នីយក​ម្ម​ ភាវូប​នីយ​កម្ម​ និង​សមាហ​រណកម្ម​អន្តរ​ជាតិ​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ ។​ អំ​ណះ​អំ​ណាង​ ការ​ងារ​កសាង​បក្ស​គឺ​ជា​ភារ​កិច្ច​គន្លឹះ​ មាន​អត្ថន័យ​យ៉ាង​សំ​ខាន់​ក្នុង​ការ​សម្រេច​ជ័យ​ជំនះ​របស់​បដិវត្តន៍​វៀត​ណាម។​ ឆ្លង​តាម​នោះ​ ដាក់​សំ​ណើ​សម្រាប់​ទិស​ដៅ​ និង​ដំណោះ​ស្រាយ​ ដើម្បី​អភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​ប្រ​កប​ដោយ​ចីរ​ភាព​ និង​កសាង​បក្ស​ស្អាត​ស្អំ​ រឹង​មាំ​យ៉ាង​ពិត​ប្រាកដ​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ ភារ​កិច្ច​នៃ​យុគ​បដិវត្តន៍ថ្មី​។​

ថ្លែង​កថា​ក្នុង​អង្គ​សិក្ខា​សាលា​ លោក​ត្រឹង​ក្វឹ​កវ៉ឿង ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​ បាន​មាន​ប្រ​សាសន៍​បញ្ជាក់​៖ អស់​រយៈ​ពេល​៩​០​ឆ្នាំ​កន្លង​ បក្ស​របស់​យើង​ដែល​បង្កើត​ឡើង​ដោយ​លោក​ប្រ​ធាន​ហូជីមិញ​ ដ៏​មហិមា​ បាន​លត់​ដំ ​បណ្តុះ​បណ្តាល​និង​ដឹក​នាំ​ប្រ​ជា​ជន​យើង​ ផ្ដើម​ធ្វើ​ការ​តស៊ូ​បដិវត្តន៍​ ទទួល​បាន​នូវ​ជ័យ​ជំនះ​ដ៏​អស្ចារ្យ​។​ ហេតុ​ដូច្នេះ​ ផ្តើម​ពី​ប្រ​ទេស​មួយ​អា​ណា​និគម​ពាក់​កណ្តាលសក្តិ​ភូមិ​ ប្រ​ទេស​​យើង​បាន​ក្លាយ​ជា​ប្រ​ទេស​ឯក​រាជ្យ​ សេរី​ភាព​ និង​អភិវឌ្ឍន៍​តាម​មា​គ៌ា​សង្គម​និយម​។​

លោក​ត្រឹន​ក្វឹ​កវ៉ឿង បាន​សង្កត់​ធ្ងន់​៖ តថ​ភាព​នៃ​បដិវត្តន៍​វៀត​ណាម បាន​បញ្ជាក់​ការ​ដឹក​នាំ​ដ៏ត្រឹម​ត្រូវ​របស់​បក្ស​ គឺ​ជា​កត្តា​ឈាន​មុខ​ កំ​ណត់​សម្រេច​រាល់​ជ័យ​ជំនះ​នៃ​បដិវត្ត​ន៍​របស់​ប្រ​ទេស​យើង​ ។​ ទន្ទឹម​នឹង​នោះ​ ក្នុង​ដំ​ណើរ​ការ​ដឹក​នាំ​បដិវត្តន៍ បក្ស​យើង​បាន​ហាត់ពត់លត់ដំ​ ប្រ​ឈម​នឹង​ការសាក​ល្ប​ង​ ឃើញថាមាន​ភាព​រីក​ចំ​រើន​ដោយ​ឥត​ឈប់​ឈរ​ និង​មាន​បទ​ពិសោធន៍​ច្រើន​ ដើម្បី​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សក្ដិ​សម​នឹង​តួនាទី​ដឹក​នាំ​បដិវត្តន៍ និង​សក្ដិ​សម​នឹង​ការ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ ។​ ក្នុង​ដំណាក់​ការ​នោះ​ បក្ស​យើង​បាន​បង្ហាញ​នូវ​សមត្ថ​ភាព​យ៉ាង​ខ្លាំង​ក្លា​ ការ​ឆ្លាស់​វៃ ផ្សំ​និង​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ ប្រ​ពៃណី​រុងរឿង​របស់​បក្ស​។​ ហេតុ​ដូច្នេះ​ យើង​ត្រូវ​តែ​ខិត​ខំ​ថែ​រក្សា​និង​ពង្រីក​ក្នុង​ពេល​អនា​គត​។​

“យើង​រួម​គ្នា​រំលឹក​ឡើង​វិ​ញនូវ​ប្រ​វត្តិ​សាស្រ្ត​ស្មើ​ដូច​មាស​របស់​បក្ស​ អំ​ណះអំ​ណាង​ខ្លាំង​ក្លា​អំ​ពី​សមិទ្ធិ​ផលដ៏​ធំ​ធេង​ និង​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​របស់​បក្ស​ក្នុង​រយៈ​ពេល​៩​០​ឆ្នាំ​កន្លង​ ។​ យោង​លើ​មូល​ដ្ឋាន​នោះ​ ឯក​ភាព​ ឱ្យ​តម្លៃ​ និង​សន្និ​ដ្ឋាន​ ទន្ទឹម​នឹង​នោះ​ ផ្តល់​មតិ​អំ​ពីវិ​ធាន​ការ​ដើម្បី​លើក​កម្ពស់​ការ​កសាង​កែលម្អ​បក្ស​ ស្អាត​ស្អំ​ រឹង​មាំ​ ពង្រីក​កម្លាំង​ប្រ​ជា​ជន​ទាំង​មូល​ ប្រ​ជា​ធិប​តេយ្យ​សង្គម​និយម​ ជំរុញ​ខ្លាំង​ក្លា​លើ​គ្រប់​វិស័យ​ក្នុង​ការ​ផ្លាស់​ថ្មី​ ការ​ពារ​រឹង​មាំ​មាតុ​ភូមិ​ រក្សា​លំ​នឹង​ស្ថាន​ភាព​ ខិត​ខំ​ជំរុញ​ប្រ​ទេស​យើង​ឆាប់​ក្លាយ​ជា​ប្រ​ទេស​ឧស្សា​ហកម្ម​ឆ្ពោះ​ទៅ​រកភាព​ទំ​នើប​ទាន់​សម័យ​ ប្រ​កៀក​ស្មាជា​មួយ​ប្រ​ទេស​មហា​អំ​ណាច​នៃ​ទ្វីប​ទាំង​៥​ សមនឹងបំ​ណង​ប្រាថ្នា​របស់​អ៊ំ​ហូ និង​ប្រ​ជា​ជន​យើង​” - លោក​ត្រឹនក្វឹ​កវ៉ឿង ប្រ​ចាំ​ការ​នៃ​គណៈ​លេខា​  បាន​មាន​ប្រ​សាសន៍​ដូច្នេះ​ ។​

សិក្ខា​សាលា​វិ​ទ្យា​សាស្ត្រ​៖ “បក្ស​កុម្មុយ​និស្ត​វៀត​ណាម - ឆ្លាស់​វៃ សមត្ថ​ភាព​ ផ្លាស់​ថ្មី​ ដើម្បី​ឯក​រាជ្យ ​សេរី​ភាព​ និង​សង្គម​និយម​” គឺ​ជា​ឱកាស​សម្រាប់​យើង​ទាំង​អស់​គ្នា​ក្រឡេក​មើល​មក​ដំណាក់​ការ​តស៊ូ​ដ៏​រុង​រឿង​របស់​បក្ស​ ក្នុង​រយៈ​ពេល​៩​០​ឆ្នាំ​កន្លង​។​ រំលឹក​ឡើង​វិញ​នូវ​ការ​លំ​បាក​ ការ​ពលី​ ក៏​ដូច​ជា​ជ័យ​ជំនះ​ដែល​ប្រ​ជា​ជន​យើង​ទទួល​បាន​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​។​ រៀន​សូត្រ​បទ​ពិសោធន៍​ដ៏​មាន​តម្លៃ​ និង​ផ្តល់​នូវ​មតិ​អំ​ពី​វិ​ធាន​ការ​ដើម្បី​លើក​កម្ពស់​សមត្ថ​ភាព​ជា​អ្នក​ដឹក​នាំ​ និង​កម្លាំង​ប្រ​យុទ្ធ​របស់​បក្ស​ក្នុង​ដំ​ណាក់​កាល​បច្ចុប្បន្ន​។​

យោង​ https://vov.vn

ចែករំលែកអត្ថបទ