វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

12/04/2018 - 10:26

កំណាព្យ

                                  ប្រសិទ្ធពរឆ្នាំថ្មី

រកា​ឆ្លង​ផុត​ខិត​ចូល​ឆ្នាំ​ច                         នាំ​ជោគ​ប​វរ​សិ​រី​ថ្កើង​ថ្កាន​      
ដល់​ខេ​មរ​ជាតិ​ស្រី​ប្រុស​គ្រប់​ប្រាណ    គ្រប់​គេ​ហដ្ឋាន​សុខ​ដុម​រមនា​។

បួង​សួង​សូម​ឲ្យ​ភ្លៀង​ខ្យល់​ធ្លាក់​ស្មើ    សេដ្ឋ​កិច្ច​ដើរ​ឆ្ពោះ​ភាព​វឌ្ឍ​នា      
ដំ​ណាំ​ដាំ​ដុះ​លូត​លាស់​សោ​ភា          ភោគ​ផល​នា​នា​ចម្រេីន​កាក់​កប់​។
រក​ស៊ី​ផ្លូវ​ណា​ឃើញ​តែ​ចំ​ណេញ    ​​​​     ទិញចូ​ល​លក់​ចេញ​ហូរ​ហែ​គ្រប់​សព្វ
ជួប​លាភ​សំ​ណាង​ប្រ​សើរ​គួរ​គាប់       ហើយ​បាន​ប្រស​ព្វ​តែ​មិត្ត​កល្យាណ​។
គ្រប់​ៗ​គ្រួ​សារ​សម្បូរ​ធូរ​ធារ               ពូ​អ៊ំ​មីង​មា​សប្បាយ​គ្រប់​ប្រាណ

សង្គម​​វិ​វឌ្ឍន៍​ប្រ​ជា​សុខ​សាន្ត           ប្រ​ទេស​យើង​បាន​រុង​រឿង​មហ​ស្ចារ្យ​។

មហោ​ធរ​ទេវី​រក្សា​ឆ្នាំ​ថ្មី                      ប្រ​ទាន​ពរ​ជ័យ​សិ​រី​វឌ្ឍ​នា
ដល់​ខេមរ​ជាតិ​គ្រប់​ៗ​អា​ត្មា               ជួប​ក្តី​សុ​ខា​រៀង​រាប​ទៅ​ហោង​៕

                                                                                    និ​ពន្ធ​៖ សុ​ផន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
និ​ពន្ធ​៖ សុ​ផន​