11/04/2017 - 07:31

កាសែតកឹងធើភាសាខ្មែរខិតខំអភិវឌ្ឍ

មកទល់​ពេល​នេះ កា​សែត​កឹង​ធើ​ភាសា​ខ្មែរ​សកម្ម​ភាព​បាន​១០​ឆ្នាំ​ដោយបោះ​ពុម្ព​ផ្សាយ​បម្រើ​ជូន​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ បាន​ជាង​៥០០​លើក​។ បច្ចុប្បន្ន ការ​បោះ​ពុម្ព​ផ្សាយ​នេះ​កាន់​តែ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​អភិ​វឌ្ឍ​ជា​បន្ត។

គណៈរៀបរៀងកាសែតកឹងធើ កត់សម្គាល់នូវមតិរួម យោបល់របស់ព្រះសង្ឃ ថ្នាក់ដឹកនាំសាលាមធ្យមសិក្សាបំ ពេញវិជ្ជាបាលីណាមបូ ដើម្បីរូមចំណែកក្នុងការធ្វើឲ្យកាសែត កឹងធើភាសាខ្មែរកាន់តែមានភាពជឿនលឿនទៅមុខ។

មុន​នេះ​១០​ឆ្នាំ ស្រប​ក្នុង​ឱកាស​អំ​ណរ​ទិ​វា​ជ័យ​ជម្នះ​ថ្ងៃ​៣០​ ខែ​មេសា​ និង​ទិ​វា​ខួប​កំ​ណើត​អ៊ំ​ហូ ​កា​សែត​​កឹង​ធើ​ភា​សា​ខ្មែរ​ មាន​ស្ថា​ប័ន​ទទួល​បន្ទុក ​គឺ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ និង​ក្រោម​ឱ​វាទ​កា​សែត​កឹង​ធើ​ បានចេញផ្សាយ។  កា​សែត​បាន​បង្ហាញ​មិត្ត អ្នក​អាន​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មេ​សា ​ឆ្នាំ​២០០៧ ដោយ​បោះ​ពុម្ព​ប្រ​មាណ​៦.៥០០​ច្បា​ប់ និងផ្សាយ​ចេញ​ដោយ​​ឥត​គិត​​ថ្លៃ​ប្រ​គេន​ជូន​ចំ​ពោះ​ព្រះ​សង្ឃ វត្តអារាម ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។ ក្រោយ​ពី​នោះ មាន​ពេល​ខ្លះចំ​នួន​បោះ​ពុម្ព​កើន​ឡើង​ដល់​៨.០០០​ច្បាប់​/លើក​។ ក្នុង​ពេល​បន្ទាប់​នោះ ស្រប​ក្នុង​ខួបអនុស្សាវរីយ៍​ទិវា​​បង្កើត​​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម ​២២/១២/២០០៧ ​ ទំព័រ​ព័ត៌​មាន​អេឡិច​ត្រូនិក​កឹង​ធើ​ភា​សា​ខ្មែរ បាន​បញ្ចូល​ក្នុងទំព័រកាសែតកឹងធើអេឡិចត្រូនិកចេញផ្សាយជាផ្លូវការលើប្រព័ន្ធពិ​ភព​លោក​។ កាលនោះ វាយតម្លៃព្រឹត្តិការណ៍នេះ សមមិត្តថ្នាក់ដឹកនាំមជ្ឈិម និង​ភូមិ​ភាគជា​ច្រើន​បាន​​បញ្ជាក់​ថា​ព្រឹត្តិ​ការណ៍​កាសែតកឹងធើភាសាខ្មែរឧប្បត្តិ ឡើងមានអត្ថន័យយ៉ាងសំខាន់ក្នុង​​ការ​ផ្សព្វ​ផ្សាយ​ច​ល​នា រួមចំណែកធ្វើឲ្យជនរួមជាតិខ្មែរកាន់តែយល់ច្បាស់នូវគោលការណ៍ គោល​ន​យោបាយ​របស់​បក្ស ច្បាប់​របស់រដ្ឋ; បក្ស រដ្ឋអំណាចកាន់តែជិតដិតនឹងជាមួយប្រជាជន; ផ្ដើម​ពី​នោះ​បង្កើន​ជាង​ទៀត​នូវ​ផែន​មហា​សាមគ្គីទូទាំងជនជាតិ។


តាមប្រសាសន៍សមមិត្ត ត្រឿងវុាំងជ្វៀង អគ្គនិពន្ធនាយកកាសែតកឹងធើ ឆ្លងកាត់សកម្មភាព១០ឆ្នាំ កាសែតកឹងធើភាសាខ្មែរ តែងទទួលបានការយកចិត្តទុកដាក់ ការឧបត្ថម្ភរបស់គណៈកម្មាធិការបក្សក្រុង ស្ថាប័ន មជ្ឈិមនិងមន្ទីរ គណៈ ផ្នែក ដែលជាប់ពាក់ព័ន្ធរបស់ក្រុងកឹងធើ។ សមូហភាពកាសែតកឹងធើ បានខិតខំដើម្បីកាសែតក្លាយជាបណ្ដាញព័ត៌ មានសំខាន់ក្នុងសកម្មភាពប្រពៃណី ជួយជនរួមជាតិខ្មែរណាមបូយល់ ច្បាស់ជាងទៀតអំពីទស្សនៈ គោលមាគ៌ា គោលនយោបាយជនជាតិដ៏ ត្រឹមត្រូវរបស់បក្ស និងរដ្ឋ; រួមចំណែកបង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ ពង្រីកក្តីជំនឿរបស់ជនរួមជាតិខ្មែរណាមបូចំពោះបុព្វហេតុ ផ្លាស់ថ្មីប្រទេសជាតិ អាស្រ័យបក្សយើងផ្ដើមគំនិតនិងដឹកនាំ។ ជាមួយនឹងព័ត៌មានពិត ឆ្លុះបញ្ចាំងសភាពពិតនៃជីវភាពកាសែតកឹងធើភាសា ខ្មែរបានផ្ដល់ព័ត៌មានប្រកបដោយប្រសិទ្ធភាព អំពីគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ គិតគូរជូនជនរួមជាតិខ្មែរណាមបូអភិវឌ្ឍលើ គ្រប់វិស័យ។ ឆ្លងតាមរយៈនោះ កាសែតបានផ្សព្វផ្សាយតស៊ូ "ប្រឆាំង ការប្រែប្រួលដោយសន្តិភាព"បកអាក្រាតនូវការឃោសនាញុះញង់មួលបង្កាច់ ប្រតិដ្ឋរបស់អានុភាព អមិត្ត ឆ្លៀតយកបញ្ហាជនជាតិ ដើម្បីបំផ្លិច បំផ្លាញបក្ស រដ្ឋ បំផ្លិចបំផ្លាញបុព្វហេតុបដិវត្តន៍ និងការផ្លាស់ថ្មីនៅប្រទេសយើង។ ក្រៅពីនោះ កាសែតកឹងធើភាសាខ្មែរថែមទាំងផ្សព្វផ្សាយ នូវចំណេះដឹងវិទ្យាសាស្រ្តបច្ចេកទេស ផ្ដល់ព័ត៌មានជាក់ស្តែងនិងមានប្រយោជន៍ជាច្រើនជូនមាមីងជនរួមជាតិអំពីបទពិសោធន៍ល្អៗ របៀបធ្វើពូកែៗ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាស្ងើចសរសើរគំរូមនុស្ស ល្អការងារល្អជាដើម។

"ដើម្បីពិនិត្យឡើងវិញនូវប្រសិទ្ធផល សកម្មភាពនិងដាក់ចេញនូវទិសដៅអភិវឌ្ឍកាសែត គណៈរៀបរៀងកាសែតកឹងធើ នឹងរៀបចំបូកសរុប ១០ឆ្នាំ បោះពុម្ពផ្សាយកាសែតកឹងធើភាសាខ្មែរ។ ស្របឱកាសនេះ កាសែត នឹងកត់សម្គាល់នូវការរួមយោបល់ពីសំណាក់សមមិត្តថ្នាក់ដឹកនាំ មិត្តអ្នកអាន  ដើម្បីគណៈរៀបរៀងដាក់ចេញនូវផែនការអភិវឌ្ឍន៍កាសែតតាមទិសដៅសារព័ត៌មានបដិវត្តន៍ទំនើប" - សមមិត្តថាច់ខេន អគ្គ​និពន្ធនាយករងកាសែតកឹងធើ ផ្តល់ជាព័ត៌មាន៕

ថាញ់ផុង-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឿងវុាំងជ្វៀង