ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/01/2026 - 14:13

ឧបត្ថម្ភ​ប្រ​ជា​ជនក​សាង​ជីវ​ភាព​សុខ​ដុម​ 

អា​ពា​ហ​ហ៍ពិពាហ៍​បែក​បាក់​ ប្រាក់​ខែ​បន្តិច​បន្តួច​ ខ្ញុំ​ខំ​ប្រឹង​ចិញ្ចឹម​កូន​២នាក់​រៀន​សូ​ត្រ​។ ផ្ទះ​ចាស់​ទ្រុឌ​ទ្រោម​លេច​មុខ​លេច​ក្រោយ​ពេល​មេឃ​ភ្លៀង​។ បាន​រណៈ​សិរ្ស​មា​តុ​ភូមិ​សង្កាត់​ពិនិត្យ​ជូន​ផ្ទះ​មហា​សាមគ្គី​ខ្ញុំ​អរ​ណាស់​។ មីង​ង្វៀង​ធី​ហាំងនី​ នៅ​មណ្ឌល​ភូ​ហឹង​ សង្កាត់​ហឹង​ភូ​ ក្តុ​កក្តួ​លចែក​រំលែក​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​របស់​ភូមិ​ភាគ​ចំ​ពោះ​គ្រួ​សារ​ នៅ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្ទះ​មហា​សាម គ្គី​កាល​ពីក​ណ្តា​លខែ​មក​រា​កន្លង​ហើយ​។

ថ្នាក់​ដឹក​នាំ​សង្កាត់​ហឹង​ភូ​ ជូន​តា​រាង​និមិត្ត​រូប​ឧបត្ថម្ភ​ថវិកា​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ឱ្យ​គ្រួ​សារ​មីង​ង្វៀង​ធី​ហាំងនី​និង​ពូ​ទ្រឿង​វាំង​រ៉ូ។

ក៏​ដូច​គ្រួ​សារ​មីង​ង្វៀង​ធី​ហាំងនី​ គ្រួ​សារ​ពូ​ទ្រឿង​វាំង​រ៉ូក៏​ជួប​ការ​លំបាក​។ ប្តីប្រ​ពន្ធ​លែង​គ្នា​ បង​រ៉ូ​ធ្វើ​ជាង​កំ​បោរ​នៅ​ឆ្ងាយ​ កូន​ទាំង​២ផ្ញើ​ផ្ទះ​យាយ​តា​ ដើម្បី​ងាយ​ក្នុង​ការ​រៀន​សូ​ត្រ​។ ឃើញ​ស្ថាន​ភាព​គ្រួ​សារ​មីង​នី​និង​គ្រួ​សារ​ពូ​រ៉ូជួប​លំបាក​ខាង​លំ​នៅ​ឋាន​ ឆ្នាំ​២០២៦ គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​សង្កាត់​ហឹង​ភូ​ពិនិត្យ​ជូន​ផ្ទះ​មហា​សាមគ្គី​ឱ្យ​មីង​នី​និង​ពូ​រ៉ូ។ គ្រួ​សារ​នីមួយៗ​បាន​ឧបត្ថម្ភ​៦០លាន​ដុង​ ដក​ពី​មូល​និធិ​ដើម្បី​អ្នក​ក្រ​សង្កាត់​ដើម្បី​សង់​ផ្ទះ​។ នៅ​ពិធី​បើក​ការ​ដ្ឋាន​សាង​សង់​ គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​សង្កាត់​បាន​ជូន​អំ​ណោយ​ដ៏​មាន​អត្ថ​ន័យ​ជា​ច្រើន​ដល់​គ្រួ​សា​រទាំង​២។ នេះ​ជា​សំណង់​សា​ទរ​មហា​សន្និបាត​តំណាង​ទូ​ទាំង​ប្រ​ទេស​លើក​ទី​១៤ របស់​បក្ស​និង​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព​និង​ប្រ​ជា​ជន​។

ជា​មួយ​ប្រ​ភព​ធន​ធាន​ចលនា​ក្នុង​សង្គម​និង​ការ​ឧបត្ថម្ភ​របស់​ថ្នាក់​លើ​ ចាប់​ពី​ឆ្នាំ​២០២៥ដល់​បច្ចុ ប្បន្ន​ គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​សង្កាត់​ហឹង​ភូ​កសាង​និង​ជួសជុល​ផ្ទះ​មហា​សាមគ្គី​១៦ខ្នង​ សរុប​ទឺកប្រាក់​ជាង​១ពាន់​លាន​ដុង​។ នា​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​២០២៥ រណៈ​សិរ្ស​មា​តុ​ភូមិ​និង​បណ្តា​អង្គ​ការ​សមាជិក​ចលនា​អំ​ណោយ​បាន​ជាង​ ៨.១៩០ចំណែក​ សរុប​តម្លៃ​៣៦ពាន់​លាន​ដុង​ ឧបត្ថម្ភ​គ្រួ​សារ​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​មាន​ស្ថាន​ភាព​លំបាក​។ ទន្ទឹម​នោះ​សហ​ការ​នឹង​បណ្តា​អង្គ​ការ​សមាជិក​ចលនា​អា​ហារូប​ករណ៍​១៤៦ចំណែក​គិត​អាន​ការ​ងារ​ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ ដក​ថវិកា​ពី​មូល​និធិ​ដើម្បី​អ្នក​ក្រ​ឧបត្ថម្ភ​ប្រ​កប​របរ​រក​ទទួល​ទាន​ជូន​១៤គ្រួ​សារ​ សរុប​ទឹក​ប្រាក់​៧០លាន​ដុង​។ ក្រៅ​ពី​នោះ​គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​សង្កាត់​ ក៏​ចលនា​បាន​ទឹក​ប្រាក់​ជាង​២២៨ លាន​ដុង​ ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​ខាង​ជើង​រង​ឥទ្ធិ​ពល​ខ្យល់​ព្យុះ​លេខ​១០។

បណ្តា​អង្គ​កា​រន​យោ​បាយ​-សង្គម​សង្កាត់​គ្រប់​គ្រង​ល្អប​ណ្តា​ក្រុម​ហ៊ុន​ទុន​ ធនាគារ​គោ​លន​យោ​បាយ​សង្គម​ ឧបត្ថម្ភ​សមាជិក​ សមាជិកា​បុល​ទុន​ដើម្បី​អភិ​វឧ្ឍផលិត តាំង​ពី​នោះ​មាន​គ្រួ​សារ​ជា​ច្រើន​ឈាន​ឡើង​ធូរ​ធារ​។ មុន​នេះ​សេដ្ឋ​កិច្ច​គ្រួ​សា​របង​ង្វៀង​ហ្វៀង​ត្រាង​ សមាជិកា​នា​រី​សង្កាត់​ មាន​ជីវ​ភាព​លំបាក​។ បង​ត្រាង​ឱ្យ​ដឹង​៖ ខ្ញុំ​បាន​សមាគម​សហ​ព័ន្ធ​នា​រី​ឧបត្ថម្ភ​ឱ្យ​បុល​ទុន​កែ​ប្រែ​ចំ​ការ​ដើម្បី​ដាំ​ខ្នុរ​ថៃ​និង​បើក​ហាង​លក់​សារ​ពើ​ភ័ណ​នៅ​ផ្ទះ​។ ពេល​នេះ​ចំ​ការ​ខ្នុរ​ក៏​មាន​ចំណូល​ប្រហែល​៤០លាន​ដុង​/ឆ្នាំ​ សេដ្ឋ​កិច្ច​គ្រួ​សារ​ខ្ញុំ​ស្ថេរ​ភាព​បណ្តើ​ៗ។

ចំ​ពោះ​មនុស្ស​ចាស់​ឯ​កោ​ស្ថាន​ភាព​លំបាក​ រណៈ​សិរ្ស​មា​តុ​ភូមិ​និង​បណ្តា​អង្គ​កា​រន​យោ​បាយ​សង្គម​សង្កាត់​ ចលនា​ឧបត្ថម្ភ​អង្ករ​។ ឯ​បណ្តា​ករណី​ជំងឺ​ឈឺ​ស្កាត់​ សង្កាត់​និង​មណ្ឌល​ចលនា​ឧបត្ថម្ភ​ថវិកា​ពិនិត្យ​ព្យាបាល​ជំងឺ​។ មីង​ឡេហុង​ហ្វា​ អាយុ​៧០ឆ្នាំ​ ជា​គ្រួ​សារ​ក្រ​លំបាក​ និយាយ​៖ កាល​នៅ​មាន​សុខ​ភាព​ ខ្ញុំ​ធ្វើ​ការ​ឈ្នួល​និង​ជួល​ដី​ធ្វើ​ចំ​ការ​។ ជិត​ៗនេះ​សុខ​ភាព​មិន​ល្អ​ចំ​ណូ​លក៏​មិន​ស្ថេរ​ភាព​។ រយៈ​ពេល​កន្លង​បាន​កម្មា​ភិបាល​សង្កាត់​ចលនា​សប្បុរស​ជន​មក​ដល់​ផ្ទះ​ឧបត្ថម្ភ​ខ្ញុំ​កម្រៃ​ពិនិត្យ​ព្យាបាល​ជំងឺ​ និង​ផ្តល់​អំ​ណោយ​ទៀត​ផង​។

តាម​លោក​ដាំង​វាំង​ចូវ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មា​តុ​ភូមិ​វៀតណាម​សង្កាត់​ ដើម​ឆ្នាំ​២០២៥ សង្កាត់​មាន​១៨គ្រួ​សារ​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ចំ​នួន​២០១គ្រួ​។ ផ្តើ​ម ពី​បណ្តា​ដំ​ណោះ​ស្រាយ​ឧបត្ថម្ភ​ជាក់​ស្តែង​ គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​ និង​បណ្តា​អង្គ​ការ​សមាជិក​បាន​ជំនួយ​ដល់​៨គ្រួ​សារ​ចាក​ផុត​ក្រ​និង​៦៩គ្រួ​សារ​ចាក​ផុត​ក្បែរ​ក្រ​។ បច្ចុប្បន្ន​សង្កាត់​នៅ​១០គ្រួ​សារ​ក្រ​និង​គ្រួ​សារ​ក្បែរ​ក្រ​១៣៨គ្រួ​។ គណៈ​កម្មា​ធិ​ការ​រណៈ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​សង្កាត់​បន្ត​ពិគ្រោះ​យោបល់​ជា​មួយ​បណ្តា​អង្គ​ការ​សមាជិក​ចាត់​ការ​ងារ​ជួយ​គាំ​ពារ​ ឧបត្ថម្ភ​គ្រួ​សារ​ក្រ​ឈាន​ឡើង​ តាម​ការ​សង់​ផ្ទះ​ ឧបត្ថម្ភ​បុល​ទុន​ ឧទ្ទេស​នាម​ការ​ធ្វើ​។ល។ ទន្ទឹម​នោះ​កសាង​លើក​កម្ពស់​បណ្តា​ទម្រង់​សេដ្ឋ​កិច្ច​ប្រ​សិទ្ធ​ភាព​ទាក់​ទាញ​សមាជិក​ សមាជិកា​រប្រ​ជា​ជន​ចូល​រួម​ រួម​ចំណែក​បង្កើន​ចំណូល​លើក​កម្ពស់​កម្រិត​រស់​នៅ​។

លោក​ដាំង​វាំង​ចូវឱ្យ​ដឹង​៖ "ចំ​ពោះ​មុខ​ នៅ​ឱ​កាស​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​ សង្កាត់​បម្រុង​ដក​ថវិកា​ពី​មូល​និធិ​ដើម្បី​អ្នក​ក្រ​ឧបត្ថម្ភ​អំ​ណោយ​ប្រហែល​៤០០ចំណែក​ក្នុង​មួយ​ចំណែក​តម្លៃ​៥០០ពាន់​លាន​ដុង​ ឧបត្ថម្ភ​អា​ហារូប​ករណ៍​៥០ចំ​ណែក​​ជូន​សិស្ស​ក្រ​ ក្បែរ​ក្រ​ក្នុង​មួយ​ចំណែក​តម្លៃ​១លាន​ដុង​ ជំនួយ​ប្រ​កប​មុខ​របរ​រក​ទទួល​ទាន​គ្រួ​សារ​ក្រ​ ក្បែរ​ក្រ​១០ចំណែក​ ក្នុង​មួយ​ចំណែក​តម្លៃ​ពី​៣៥លាន​ដុង​។ រណៈ​សិរ្ស​មា​តុ​ភូមិ​ដឹក​នាំ​ចែក​អំ​ណោយ​បុណ្យ​ចូល​ឆ្នាំ​វៀតណាម​ ក៏​ដូច​ត្រួត​ពិនិត្យ​ការ​ជូន​អំ​ណោយ​ចំ​មុខ​សញ្ញា​ ត្រូវ​ការ​កំ​ណត់​"៕

ហាយ​ធឺ​-ចន្ថា​

ចែករំលែកអត្ថបទ