រយៈពេលកន្លង សម្ព័ន្ធយុវជនសង្កាត់ទ្រុងញឹក ទីក្រុងកឹងធើ ខិតខំប្រឹងប្រែងចលនា ប្រមូលផ្តុំសមាជិកសម្ព័ន្ធយុវជនអនុវត្តសំណង់ការងារជាក់ស្តែងជាច្រើន។ តាមរយៈនោះ យុវវ័យបានចូលរួមកម្លាំងកសាង បង្កឱ្យទិដ្ឋភាពភូមិភាគពីមួយថ្ងៃទៅមួយថ្ងៃកាន់តែអភិវឌ្ឍន៍ អរិយធម៌ ទំនើប។

បង្ហាញមុខស្ពានស៊ែវកាយ នៅមណ្ឌលថាញ់ឡុក២។
ថ្មីៗនេះ សមាជិកសម្ព័ន្ធយុវជនសង្កាត់ទ្រុងញឹកជាង ៤០រូប ចេញទ័ពសាទរ “ថ្ងៃអាទិត្យបៃតង”។ នេះជាសកម្មភាពដែលយុវវ័យសង្កាត់ បង្កើតស្នាដៃអបអរសាទរមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស។ ចូលរួមសកម្មភាព សមាជិកសម្ព័ន្ធយុវជន សមាជិកកង បានចូលរួមធ្វើអនាម័យបរិស្ថាន រៀបចំបោសសំអាតសំរាមជុំវិញទីស្នាក់ការគណៈកម្មាធិការបក្សសង្កាត់។ បងទ្រឿងធីកឹមយ៉ាង លេខាសាខាសម្ព័ន្ធមណ្ឌលទ្រឿងថ A ឱ្យដឹង៖ សកម្មភាពនេះ សម្ដែងពីស្មារតីឈានមុខរបស់យុវវ័យក្នុងការកសាងផ្នត់រស់នៅអរិយធម៌និងការប្រែប្រួលអាកាសធាតុ។ រួមជាមួយនឹងសមាជិកសម្ព័ន្ធយុវជនទូទាំងប្រទេស យើងខ្ញុំចង់សាយភាយនូវសារអំពីបរិស្ថានបៃតង-ស្រស់-ស្អាត ស្និទ្ធស្នាល។
ស្នាមគំនូសលេចធ្លោរបស់យុវវ័យទ្រុងញឹក គឺចូលរួមអនុវត្តសំណង់កសាងស្ពានស៊ែវកាយ នៅមណ្ឌលថាញ់ឡុក២។ ស្ពានធ្វើពីក្តារ ផ្ទៃស្ពានតូច ហើយទ្រុឌទ្រោម ម្ល៉ោះហើយប្រជាជនពិបាកក្នុងការធ្វើដំណើរ។ ចំពោះសភាពការណ៍នោះ សម្ព័ន្ធយុវជនសង្កាត់សហការជាមួយកម្មាភិបាល បក្ខជន និងគណៈចលនាមណ្ឌលថាញ់ឡុក២ បានចលនាធនធានក្នុងសង្គមកសាងស្ពានបេតុងរឹងមាំប្រវែង ២២ ម៉ែត្រ ទទឹង៤ម៉ែត្រ សរុបថវិកាជាង ២០០លានដុង និងកម្លាំងពលកម្មរាប់រយថ្ងៃ។
ជាមួយស្មារតីឈានមុខស្ម័គ្រចិត្តរបស់យុវវ័យ និងទិសស្លោក “រដ្ឋនិងប្រជាជនរួមគ្នាធ្វើ” សមាជិកសម្ព័ន្ធយុវជនសង្កាត់ ចលនាប្រជាជនបរិច្ចាគដី រុះរើសំណង់ ដំណាំ បើកទូលាយផ្លូវស៊ែវសី នៅមណ្ឌលថាញ់ឡើយ១។ ក្រៅពីនោះ យុវវ័យសង្កាត់សហការជាមួយបណ្តាអង្គភាពនគរបាលនិងសមាជិកសម្ព័ន្ធយុវជនកឹងធើ អនុវត្ត “ដងផ្លូវទង់ជាតិ” លើផ្លូវខេត្តលេខ៩២១ ដោយមានបង្គោលទង់ជាង២០០ កសាងដងផ្លូវ “បៃតងស្រស់ស្អាត” នៅមឿងឌីវ ។ល។ អបអរសាទរទិវាផ្លាស់ប្ដូរឌីជីថលជាតិ សម្ព័ន្ធយុវជនសង្កាត់ បានបង្កើតក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ចំនួន១៣ក្រុម; តាមរយៈនោះ មានសមាជិកសម្ព័ន្ធយុវជន១០០រូប ណែនាំប្រជាជនប្រើសេវាសាធារណៈបន្តផ្ទាល់ ដំឡើងកម្មវិធី VNeID អនុវត្តផាត់ទាត់មិនប្រើប្រាក់។
ចាប់ពីដើមឆ្នាំ២០២៥ដល់បច្ចុប្បន្ន យុវវ័យសង្កាត់ទ្រុងញឹកបានផ្សព្វផ្សាយអនុវត្ត ១២សំណង់ ផ្នែកការងារយុវជន។ សំណង់ទាំងនេះមានអត្ថន័យមនុស្សសាស្រ្តដ៏ជ្រាលជ្រៅ រួមចំណែកកសាងភូមិស្រុកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែវិវឌ្ឍន៍។ បងម៉ាយធីហុងកឹម អនុលេខាសម្ព័ន្ធយុវជនសង្កាត់ទ្រុងញឹក ឱ្យដឹង៖ ទន្ទឹមនឹងសកម្មភាពជាប្រចាំ សម្ព័ន្ធយុវជនសង្កាត់ប្រមូលផ្តុំប្រភពធនធានបម្រុងឱ្យបណ្តាសកម្មភាពគិតគូរក្នុងឱកាសបុណ្យចូលឆ្នាំវៀតណាមឆ្នាំ២០២៦។ ជាក់ស្តែង យើងខ្ញុំនិងសហការជាមួយមន្ទីរពេទ្យកុមារទីក្រុង ចាត់តាំងពិនិត្យព្យាបាលជំងឺនិងជូនឱសថមិនគិតថ្លៃ ជូនអំណោយ២០០ចំណែកដល់កុមារមានស្ថានភាពលំបាក។ បណ្តាក្រុមស្ម័គ្រចិត្តនិងបន្តចេញទ័ពតុបតែងកែលម្អទីប្រជុំជន អនាម័យបរិស្ថាន ដើម្បីប្រជាជនទទួលអំណរនិទាឃរដូវសប្បាយរីករាយ កក់ក្តៅនិងប្រកបដោយមនោសញ្ចេតនា៕
អត្ថបទនិងរូបថតៈ T.T - ចន្ថា