ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/09/2025 - 10:29

ជូន​អា​ហា​រូប​ករណ៍​លឿង​ឌិញ​កួរ​ "រៀន​គ្មាន​ទី​បំ​ផុត" ជាង​១.០០០​ចំ​ណែក​ 

នៅ​សង្កាត់​ភូ​ឡើយ​ ទី​ក្រុង​កឹង​ធើ សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ ទើប​រៀប​ចំ​ពិធី​ជូន​អា​ហា​រូប​ករណ៍​លឿង​ឌិញ​កួរ “រៀន​គ្មាន​ទី​បំ​ផុត” ឆ្នាំ​២០២៥។​

សម​មិត្ត​ ហូធី​កឹម​ដាវ​អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ទីក្រុង​កឹង​ធើ ប្រ​ធាន​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​រៀន​ពូកែ។​

ក្នុង​ពិធី​នេះ​ សមា​គម​ជំ​រុញ​ការ​សិក្សា​ទី​ក្រុង​កឹង​ធើ បាន​ជូន​អា​ហា​រូប​ករណ៍​១.០១១​ចំ​ណែក​ដល់​សិស្ស​ និង​មនុស្ស​ចាស់​នៅ​តំ​បន់​ខេត្ត​សុក​ត្រាំង​ (ចាស់) គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​១,៩៨ ពាន់​លាន​ដុង។​ ក្នុង​នោះ​ មាន​អា​ហា​រូប​ករណ៍ ជំ​រុញ​ការ​សិក្សា​៧៦១​ចំ​ណែក​ (មួយ​ចំ​ណែក​ៗ​ មាន​តម្លៃ​ពី​ ១​-១,៥ លាន​ដុង); អា​ហា​រូប​ករណ៍ជំ​រុញបញ្ញា​ចំ​នួន​១៨៦​ចំ​ណែក​សម្រាប់​សិស្ស​ពូ​កែ​គ្រប់​កម្រិត​ និង​សិស្ស​ពូកែ​ថ្នាក់​ខេត្ត​ (មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​ពី​៣-៤លាន​ដុង) និង​សិស្ស​ប្រ​ឡង​ជាប់​ពិន្ទុ​ខ្ពស់​បំ​ផុត​ក្នុង​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ (មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​២០​លាន​ដុង) និង​អា​ហា​រូប​ករណ៍​២៤​ចំ​ណែក​ (មួយ​ចំ​ណែកៗ​មាន​តម្លៃ​២​លាន​ដុង) សម្រាប់​មនុស្ស​ចាស់​មាន​ស្មារតី​សិក្សា​គំរូ​ក្នុង​“វង្ស​ត្រ​កូល​សិក្សា​”នៅ​លើ​ភូមិ​ឋាន​ខេត្ត​សុក​ត្រាំង​ (ចាស់) និង​អា​ហា​រូប​ករណ៍​សម្រាប់​កម្ម​វិធី​ “ជំ​នួយ​ប្អូន​ទៅ​សា​លា​រៀន” (មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​១០ លាន​ដុង)។​

សម​មិត្ត​ លី​រដ្ឋា​ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ជូន​អា​ហា
រូបករណ៍ដល់សិស្សានុសិស្ស។

បាន​ដឹង​ថា​ ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​២០២៥ សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ (ចាស់​) ចលនា​បាន​ជាង​២៨ពាន់​លាន​ដុង​ ជូន​អា​ហា​រូប​ករណ៍​គ្រប់​ប្រ​ភេទ​បាន​ចំ​នួន​ ១៨.៣២៧ ចំ​ណែក​ដល់​សិស្ស​ និស្សិត​ដែល​មាន​ស្ថាន​ភាព​លំ​បាក​ និង​សិស្ស​មាន​ស្នា​ដៃ​ខ្ពស់​ក្នុង​សម័យ​ប្រ​ឡង​ថ្នាក់​ខេត្ត​ ថ្នាក់​តំ​បន់​ និង​ថ្នាក់​ជាតិ​ជា​ដើម។​

ថ្លែង​ក្នុង​ពិធី​នេះ​ លោក​ង្វៀង​វុាំង​ខើយ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ អំ​ណះអំ​ណាង៖ “អា​ហា​រូប​ករណ៍​គឺ​ជា​កិត្តិ​យស មិន​ចំ​ពោះ​តែ​វិស័យ​អប់រំ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បង្កប់​នូវ​អត្ថ​ន័យ​មនុស្ស​ធម៌​ដ៏​ជ្រាល​ជ្រៅ​ក្នុង​សង្គមូប​នីយ​កម្ម​អប់រំ ជំ​រុញ​ការ​សិក្សា​ ជំ​រុញ​បញ្ញា​ បង្ក​កម្លាំង​ ជំ​រុញ​ស្មារតី​សង្វាត​រៀន​សូត្រ​ដល់​ប្អូន​ៗ​ សិស្សា​នុសិស្ស​ជម្នះ​ការ​លំ​បាក​ ខិត​ខំ​រៀន​សូត្រ​បាន​ល្អ​។​ ពិ​សេស​ គឺ​ជា​ការ​លើក​ទឹក​ចិត្ត​ដើម្បី​សិស្ស​ និស្សិត​បន្ត​អនុវត្ត​នូវ​ក្តី​ប្រាថ្នា​លើ​មាគ៌ា​សិក្សា​រៀន​សូត្រ​ ក្លាយ​ជាបញ្ញ​វន្ត​ស្នង​បន្ត​កសាង​ទីក្រុង​កឹង​ធើ​ឱ្យ​កាន់​តែ​សម្បូរ​សប្បាយ​ ស្រស់​ស្អាត​ និង​ស៊ី​វិល័យ”៕​     

                                      លី​ធាន​-វិមាន​

ចែករំលែកអត្ថបទ