ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/06/2024 - 16:57

បន្ត​លើក​កម្ពស់​កម្រិត​រស់​នៅ​ជូន​ជន​រួម​ជាតិ​ភាគ​តិច​

 ក្រុង​កា​ម៉ាវ ខេត្ត​កា​ម៉ាវ ទើប​រៀប​ចំ​សម្រេច​ជោគ​ជ័យ​មហា​សន្និ​បាត​តំ​ណាង​បណ្ដា​ជន​ជាតិ​ភាគ​តិច​ក្រុង​កាម៉ាវ លើក​ទី ៤ ឆ្នាំ​២០២៤។​

​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​កាម៉ាវ ជូន​លិខិត​សរ​សើរ​ដល់​សមូហ​ភាព​និង​បុគ្គល​ដែល​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​ងារ​ជន​ជាតិ​ អា​ណត្តិ​កាល​ ២០១៩ - ២០២៤។​

ថ្លែង​ក្នុង​មហា​សន្និ​បាត​ លោក​ ង្វៀង​មិញ​ល្វឹង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​ស្នើ​ដល់​អង្គ​ភាព​ ភូមិ​ភាគ​នា​នា​ បន្ត​ផ្គួប​បញ្ចូល​កម្ម​វិធី​ គម្រោង​ គោល​នយោ​បាយ​និង​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ ដើម្បី​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ លើក​កម្ពស់​កម្រិត​ជីវ​ភាព​ជូន​ជន​រួម​ជាតិ​ភាគ​តិច​ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ការ​ងារ​អប់​រំ លើក​កម្ពស់​កម្រិត​ប្រ​ជា​បញ្ញា​ក្នុង​ជន​រួម​ជាតិ​ភាគ​តិច។ល។​

ក្រុង​កា​ម៉ាវ មាន​ជន​ជាតិ​ជាបង​ប្អូន​រួម​រស់​ចំ​ នួន​១៣ ជន​ជាតិ​ ក្នុង​នោះ​ មាន​១២ ជន​ជាតិ​ភាគ​តិ​ច​រស់​នៅ​លាយ​ឡំ​គ្នា​នៅ​តាម​អនុសង្កាត់​ និង​ភូមិ​ មាន​២.៣១៣គ្រួ​សារ​ ភាគ​ច្រើន​គឺជន​ជាតិ​ខ្មែរ​ ចិន​ និង​ជន​ជាតិ​ភាគ​តិ​ច​ផ្សេង​ៗ​ទៀត។​ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​របស់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​ ជីវ​ភាព​រ​បស់​ជន​ជាតិ​ទាំង​អស់​មាន​ជំ​ហាន​រីក​ចម្រើន។​ ប្រាក់​ចំ​ណូល​មធ្យម​ភាគ​ក្នុង​ឆ្នាំ​ ២០២៣ របស់​ក្រុង​ គឺ១១២​លាន​ដុង​/ម្នាក់/ឆ្នាំ​ កើន​មធ្យម​ភាគ​ជា​រៀង​រាល់​ឆ្នាំ​ ៦,៤៥% ។​ អត្រា​គ្រួ​សារ​ក្រី​ក្រ​ថយ​ចុះ​នៅ​ត្រឹម​ ០,២១%; អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ត្រឹម​ ០,២៥% ។​ ក្រុង​បាន​កៀរ​គរ​មូល​និធិ​ដើម្បី​អ្នក​ក្រ​ជាង​ ២១ ពាន់​លាន​ដុង​ ឧបត្ថម្ភ​សាង​សង់​និង​ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​ចំ​នួន​៤៣៤ ខ្នង​ជូន​អ្នក​ក្រ៕​

យោ​ង៖ កាសែត​កា​ម៉ាវ- ប្រែ​សម្រួល​៖ ថាច់​ធី

ចែករំលែកអត្ថបទ