មហាជោគជ័យនិទាឃរដូវឆ្នាំ ១៩៧៥ បានបើកទំព័រប្រវត្តិសាស្ត្រថ្មី ជានិច្ចកាល គឺជាក្ដីមោទនៈនិងជួយដាស់តឿនប្រជាជនវៀតណាមនិយាយរួម ក្រុងកឹងធើនិយាយដោយឡែក លើកកម្ពស់ស្មារតីមហាសាមគ្គី រួមកម្លាំងរួមចិត្តគ្នាកសាងមាតុភូមិកាន់តែរឹងមាំ សម្បូររុងរឿង។
រថក្រោះកងទ័ពរំដោះសម្រុកចូលដណ្ដើមកាន់កាប់វិមានឯករាជ្យ ថ្ងៃ ៣០/៤/១៩៧៥។ រូបថតៈ ឯកសារ (ប្រភពៈ TTXVN/Vietnam+)
ថ្ងៃ៣០/៤/១៩៧៥ បានកត់ត្រាក្នុងប្រវត្តិសាស្រ្តជនជាតិ ជារបត់ដ៏ត្រចះត្រចង់មួយនាំប្រទេសជាតិយើងឈានទៅរកយុគៈសម័យថ្មីមួយ យុគៈសម័យឯករាជ្យនិងលទ្ធិសង្គមនិយម។ ទូទាំងបក្ស ទូទាំងប្រជាជន ទូទាំងកងទ័ពយើង ចាប់ពីពេលនេះទៅ ផ្ដុំកម្លាំងកាយ និងកម្លាំងបញ្ញាផ្សះផ្សារស្នាមរបួសសង្គ្រាម កសាងជីវភាពថ្មី; កសាងនិងការពារមាតុភូមិវៀតណាមសង្គមនិយម។ មហាជោគជ័យនិទាឃរដូវឆ្នាំ១៩៧៥ ដូចជាការវាយតម្លៃរបស់បក្សយើង គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយខ្នាតអន្តរជាតិដ៏មហស្ចារ្យ និងប្រកបដោយអត្ថន័យនៃយុគៈសម័យដ៏ជ្រាលជ្រៅធ្វើឱ្យរំភើបអារម្មណ៍មិត្តភក្ដិអន្តរជាតិនិងប្រជាជនជឿនលឿនទូទាំងសកលលោក។ របាយការណ៍នយោបាយរបស់គណៈប្រតិបត្តិការមជ្ឈិមបក្ស ក្នុងមហាសន្និបាតបក្ស លើកទី IV បានលើកឡើងយ៉ាងច្បាស់: “សម្រាប់ពិភពលោក មហាជោគជ័យរបស់ប្រជាជនយើង បានវាយកម្ទេចរាល់ការវាយបកដ៏ធំរបស់បក្ខពួកចក្រពត្តិមេខ្លោង ដែលភ្ជង់មកលើកម្លាំងបដិវត្តន៍ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទីពីរ បានរុញថយក្រោយសមរភូមិរបស់លទ្ធិចក្រពត្តិនិយម ពង្រីកសមរភូមិរបស់លទ្ធិសង្គមនិយម វាយផ្ដាច់ខ្សែការពារដ៏សំខាន់មួយរបស់ចក្រពត្តិអាមេរិកនៅអាស៊ីអគ្នេយ៍ ធ្វើឱ្យច្របូកច្របល់យុទ្ធសាស្រ្តសកលលោកប្រឆាំងបដិវត្តន៍របស់ពួកវារុញឱ្យអាមេរិកធ្លាក់ក្នុងស្ថានភាពដ៏លំបាកដែលមិនធ្លាប់មាន ធ្វើឱ្យចុះខ្សោយប្រព័ន្ធចក្រពត្តិនិយម បង្កើនកម្លាំងនិងជំឈរវាយលុករបស់ទំនោរបដិវត្តន៍យុគៈសម័យ ផ្ដល់ទំនុកចិត្តនិងក្ដីសោមនស្សដល់មនុស្សរាប់រយលាននាក់លើផែនដី កំពុងប្រយុទ្ធតស៊ូដើម្បីសន្តិភាព ឯករាជ្យជនជាតិ ប្រជាធិបតេយ្យ និងលទ្ធិសង្គមនិយម”។
ប្រជាជនក្រុងសាយហ្គង ដង្ហែក្បួនអបអរសាទរទីក្រុងបានរំដោះ (ថ្ងៃ៣០/៤/១៩៧៥)។
រូបថតៈ ឯកសារ (ប្រភពៈ TTXVN/Vietnam+)
រួមជាមួយនឹងសម្ទុះនៃការវាយសម្រុកទូទៅ និងក្រោកឡើងបះបោរនិទាឃរដូវឆ្នាំ១៩៧៥ កងទ័ពនិងប្រជាជនកឹងធើនៅគ្រប់ទីកន្លែងបានវាយសម្រុកនិងក្រោកឡើងបះបោរដណ្ដើម បានរដ្ឋអំណាចក្នុងថ្ងៃ៣០ ខែមេសា ឆ្នាំ១៩៧៥ រួមចំណែកយ៉ាងសំខាន់ក្នុងមហាជោគជ័យ និទាឃរដូវឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូង ឯកភាពទឹកដី។ អស់រយៈកាល ៤៨ ឆ្នាំ កសាងនិងអភិវឌ្ឍន៍ជាមួយនឹងប្រពៃណីបដិវត្តន៍ដ៏ត្រចះត្រចង់ បក្ខភាគ រដ្ឋអំណាចកងទ័ពនិងប្រជាជនកឹងធើ បានសាមគ្គីឯកភាពបញ្ចេញកម្លាំងកសាងនិងអភិវឌ្ឍន៍ក្រុងកឹងធើរីកចម្រើនលើគ្រប់វិស័យ។ តាមរយៈនោះ ឆ្នាំ២០២២ ចំពោះព្រឹត្តិការណ៍ដែលប្រឈមនឹងការលំបាកសាកល្បងច្រើន បក្ខភាគរដ្ឋអំណាចនិងប្រជាជនក្រុងកឹងធើ បានពង្រីកប្រវេណីសាមគ្គី ស្មារតីផ្លាស់ថ្មី ច្នៃប្រតិដ្ឋ បង្ហាញនូវការប្ដេជ្ញាចិត្តខ្ពស់ អនុវត្តសម្រេចនិងលើសភាគកម្រិតជាសារវន្ត ១៩/១៩ តាមសេចក្ដីសម្រេចនៃភារកិច្ចរបស់គណៈកម្មាធិការបក្សក្រុងបានដាក់ចេញ។ សេដ្ឋកិច្ចមានកំណើនខ្ពស់សម្រេច ១២,៦៤% បើប្រៀបនឹងគោលដៅដាក់ចេញគឺ ៧,៥%; GRDP មធ្យមភាពលើមនុស្សម្នាក់ ៨៥,៩៩ លានដុង លើស ១០,៩៥% នៃផែនការ កើន ១៧,២២% បើប្រៀបនឹងឆ្នាំ ២០២១។ ក្នុងត្រៃមាសទីI ឆ្នាំ ២០២៣ ស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ក្រុងកឹងធើ បន្តមានជំហានវិវឌ្ឍន៍ជាវិជ្ជមាន។ ប្រការសំខាន់ បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ផលិតផលសរុបលើភូមិសាស្ត្រក្រុងក្នុងត្រៃមាសទីI ឆ្នាំ ២០២៣ ប៉ាន់ស្មានកើនឡើង ៣,៧៣%; តម្លៃនាំចេញផលិតផលនិងចំណូលសេវាកម្មប៉ាន់ប្រមាណ អនុវត្តគឺ ៥៣៤ លានដុល្លារកើន ៥,៧%។ សកម្មភាពវប្បធម៌-សង្គមលើភូមិសាស្ត្រក្រុងត្រូវបានយកចិត្តទុកដាក់ ការងារសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម ការពារប្រទេសសន្តិសុខលើភូមិសាស្ត្រក្រុងបានបន្តការរក្សាខ្ជាប់។
ឆ្នាំ ២០២៣ ជាឆ្នាំដែលក្រុងកឹងធើ បន្តបញ្ជ្រាបអនុវត្តសេចក្ដីសម្រេចមហាសន្និបាតតំណាងទូទាំងប្រទេសលើកទីXIII។ នេះក៏ជាឆ្នាំពាក់កណ្ដាលអាណត្តិ មានអត្ថន័យដ៏សំខាន់ក្នុងការជំរុញអនុវត្ត និងខិតខំសម្រេចល្បឿនគោលដៅនៃសេចក្ដីសម្រេចមហាសន្និបាតតំណាងបក្ខភាគក្រុងលើកទី XIV អាណត្តិកាល ២០២០-២០២៥ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ ២០២១-២០២៥ ។ ដោយការប្ដេជ្ញាចិត្តខ្ពស់ ក្រុងកឹងធើបានធ្វើការផ្សព្វផ្សាយអនុវត្តយ៉ាងប្ដូរផ្ដាច់រាល់សេចក្ដីសម្រេចរបស់មជ្ឈិម គណៈកម្មាធិការបក្សក្រុង ក្រុមប្រឹក្សាប្រជាជនក្រុង អំពីភារកិច្ច វិធានការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើគ្រប់វិស័យ។ ពង្រីកទំនោរបដិវត្តន៍ដ៏អង់អាចនៃថ្ងៃ ៣០ ខែមេសាប្រវត្តិសាស្ត្រនៃមហាជោគជ័យនិទាឃរដូវឆ្នាំ ១៩៧៥ នៃស្មារតី ទិវាពលកម្មអន្តរជាតិ ១/៥ បក្ខភាគ រដ្ឋអំណាចនិងប្រជាជនក្រុងកឹងធើ តែងសាមគ្គី ឯកភាពរួមកម្លាំងរួមចិត្តគ្នា ជម្នះនូវការលំបាក សាកល្បង ហើយខិតខំប្រឹងប្រែងឈានឡើងយ៉ាងមុតមាំ៕
កាសែតកឹងធើភាសាខ្មែរ-ពេជ្រសឿន