គណៈជនជាតិក្រុងកឹងធើ បានរៀបចំកិច្ចប្រជុំបូកសរុបបណ្ដោះអាសន្នការងារជនជាតិ ៦ ខែដើមឆ្នាំ និងផ្សព្វផ្សាយអនុវត្តភារកិច្ច ៦ ខែចុងឆ្នាំ ២០២២។
បុគ្គលនិងសមូហភាព ទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនក្រុង
និងលិខិតសរសើររបស់គណៈជនជាតិ។
រយៈពេល ៦ ខែដើមឆ្នាំ ២០២២ ការអនុវត្តការងារជនជាតិ និងគោលនយោបាយជនជាតិលើភូមិសាស្រ្តក្រុង សម្រេចបានលទ្ធផលជាច្រើនគួរឱ្យកត់សម្គាល់។ ពិសេស ការងារកាត់បន្ថយភាពក្រីក្រក្នុងជនរួមជាតិភាគតិច ត្រូវបានបន្តការយកចិត្តទុកដាក់អនុវត្ត។ លើភូមិសាស្រ្តក្រុងមានគ្រួសារជនជាតិភាគតិចក្រីក្រចំនួន ១៥២ ស្រូបអត្រា ១,៥៨% នៃចំនួនគ្រួសារជនជាតិភាគតិចក្រីក្រសរុបក្នុងក្រុង ក្នុងនោះ មានជនជាតិខ្មែរ ១១៧ គ្រួសារ ជនជាតិចិន ៣៣ គ្រួសារ ជនជាតិចាម ១ គ្រួសារ និងជនជាតិឯទៀត ១ គ្រួសារ។
គណៈជនជាតិក្រុងបានផ្តុំកម្លាំងអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិចលើភូមិសាស្រ្តក្រុងកឹងធើ ដំណាក់កាល ២០២១-២០៣០ ដំណាក់កាល ១ គឺ៖ ចាប់ពីឆ្នាំ ២០២១-២០២៥; ស្នើទៅគណៈកម្មាធិការប្រជាជនក្រុង ផ្តល់សច្ចាប័នលើបញ្ជីអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចឆ្នាំ ២០២៣៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍-ប្រែសម្រួល៖ លីសៀ