ក្រសួងព័ត៌មាននិងសារគមនាគមន៍ បានដាក់ចេញសារលិខិតលេខ ៤៨៥៤/BTTTT-CBC ផ្ញើជូនគណៈកម្មាធិការប្រជាជនខេត្ត ក្រុងក្រោមឱវាទមជ្ឈិម សមាគមអ្នកសារព័ត៌មានវៀតណាម ស្ថាប័នគ្រប់គ្រងសារព័ត៌មាន និងអគ្គនិពន្ធនាយកស្ថាប័នសារព័ត៌មាន ស្តីពីការកែតម្រូវស្ថានភាពប្រើប្រាស់ឈ្មោះអ្នកសារព័ត៌មានដើម្បីទារលុយកាក់ សកម្មភាពខុសច្បាប់។
រូបជាឧទាហរណ៍។ (ប្រភព៖ Vietnam+)
រយៈពេលកន្លង ក្រសួងព័ត៌មាននិងសារគមនាគមន៍ ទទួលបានព័ត៌មានជាច្រើន ប្រតិកម្មចំពោះស្ថាប័នសារព័ត៌មានមួយចំនួន ក្នុងនោះជាសំខាន់គឺទស្សនាវដ្តីចំណុះអង្គការសង្គម អង្គការសង្គម-វិជ្ជាជីវៈ ប្រើប្រាស់ឈ្មោះអ្នកសារព័ត៌មានដើម្បីសកម្មភាពខុសច្បាប់ ទារលុយកាក់ស្ថាប័ន អាជីវកម្មភូមិភាគ។
នោះគឺស្ថានភាពស្ថាប័នសារព័ត៌មានមួយចំនួន អ្នកកាសែត អ្នកយកព័ត៌មាន សហការី មានទង្វើហួសពីមុខងារភារកិច្ច សិទ្ធិរបស់ខ្លួន ដោយមានការធ្វើឱ្យរំខាន ដូចជា៖ ផ្ញើឯកសារសំណូមពរស្រាយបំភ្លឺ ផ្តល់ព័ត៌មាន ចាត់អ្នកកាសែតផ្តល់លិខិតឧទ្ទេសនាមដល់អ្នកយកព័ត៌មាន សហការីយកការអំពីបញ្ហាមិនត្រូវតាមគោលការណ៍ ទិសដៅដែលចែងក្នុងលិខិតអនុញ្ញាត; សំណូមពរផ្គត់ផ្គង់សំណុំលិខិត ឯកសារទាំងស្រុក ដូចជាស្ថាប័នអធិការកិច្ច សើុងអង្កេត និងដាក់សម្ពាធដោយវិធីហៅទូរស័ព្ទ ឬផ្ញើសារជាញឹកញាប់។
ពិសេស មានបាតុភូតអ្នកកាសែត អ្នកយកព័ត៌មាន សហការីមួយចំនួនឆ្លៀតយកការក្តាប់បានព័ត៌មានផ្ទៃក្នុងតែម្ខាង មិនទាន់បានពិនិត្យ ផ្ទៀងផ្ទាត់ពីភាពខ្វះចន្លោះ ការខុសឆ្គងរបស់ស្ថាប័ន អាជីវកម្មភូមិភាគ ដើម្បីផ្តល់យោបល់ដាក់សម្ពាធ ពុំនោះសោតគំរាមកំហែង បន្ទាប់មកស្នើចុះកិច្ចសន្យាផ្សាយដំណឹង ផ្សាយពាណិជ្ជកម្ម ឬប្រមូលផលចំណេញខុសច្បាប់; ទាមទារស្ថាប័ន អាជីវកម្ម បុគ្គល បំផុតគឺក្នុងដំណាក់កាលជិតដល់បុណ្យចូលឆ្នាំថ្មីវៀតណាម និងក្នុងថ្ងៃបុណ្យធំៗ។
ដើម្បីកែតម្រូវស្ថានភាពដូចពោលខាងលើ រយៈពេលខាងមុខ ក្រសួងព័ត៌មាននិងសារគមនាគមន៍នឹងចង្អុលការដល់អង្គភាពសមត្ថកិច្ចនានា បង្កើនការត្រួតពិនិត្យផ្ទៀងផ្ទាត់ និងវិនិច្ឆ័យម៉ឺងម៉ាត់នូវទង្វើបំពានច្បាប់សារព័ត៌មាន តាមអនុក្រឹត្យលេខ ១១៩/២០២០/NĐ-CP ចុះថ្ងៃទី ៧/១០/២០២០ របស់រដ្ឋាភិបាល បានកំណត់ពីការពិន័យអន្តរការណ៍ផ្នែករដ្ឋបាលក្នុងសកម្មភាពសារព័ត៌មាន សកម្មភាពបោះពុម្ពផ្សាយ ក្នុងនោះផ្តុំកម្លាំងទៅលើស្ថាប័នសារព័ត៌មានដែលអនុវត្តមិនត្រឹមត្រូវតាមគោលការណ៍ ទិសដៅ; ទង្វើរបស់អ្នកដឹកនាំស្ថាប័នសារព័ត៌មានដែលចាត់ឬប្រគល់សិទ្ធិឱ្យថ្នាក់ក្រោមចាត់អ្នកកាសែត អ្នកយកព័ត៌មានសកម្មភាពសារព័ត៌មានមិនត្រូវតាមគោលការណ៍ ទិសដៅដែលបានចែងក្នុងលិខិតអនុញ្ញាតរបស់ស្ថាប័នកំពុងបំពេញការងារ។ ចំពោះទង្វើស្មុគស្មាញ មានសញ្ញាបំពានច្បាប់ព្រហ្មទណ្ឌ ក្រសួងព័ត៌មាននិងសារគមនាគមន៍នឹងបញ្ជូនសហការជាមួយនឹងស្ថាប័នសមត្ថកិច្ចពិនិត្យផ្ទៀងផ្ទាត់និងចាត់វិធានការ។
តាមក្រសួងព័ត៌មាននិងសារគមនាគមន៍ ដើម្បីរួមចំណែកកែតម្រូវ កាត់បន្ថយជាដាច់ខាតចំពោះស្ថានភាពគួរឱ្យបារម្ភដូចពោលខាងលើ គប្បីមានការចូលរួមយ៉ាងប្ដូរផ្ដាច់ និងព្រមៗ គ្នាពីសំណាក់ស្ថាប័ន អង្គការអ្នកដែលមានភារកិច្ចពាក់ព័ន្ធ។
ក្នុងដំណើរការអនុវត្ត ប្រសិនបើជួបការលំបាក បញ្ហាប្រឈមបណ្ដាអង្គភាពគប្បីទំនាក់ទំនង ប្រតិកម្មទៅកាន់នាយកដ្ឋានសារព័ត៌មាន (ក្រសួងព័ត៌មាននិងសារគមនាគមន៍លេខ ៧ អៀកកេវ, ខណ្ឌហាយបាត្រឹង ហាណូយ; លេខទូរស័ព្ទទាន់ហេតុការណ៍ ៖ ០៨៦៥.២៨.២៨.២៨) ដើម្បីពិភាក្សា និងទទួលបានការណែនាំ៕
យោង៖ TTXVN/Vietnam+បកប្រែ៖ វិមាន