22/11/2021 - 08:26

រក្សា​លំ​នឹង​សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ​

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​សហកា​រជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ភូមិ​ភាគ​ អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​បណ្តា​វិធាន​ការ​ ដើម្បី​រក្សា​លំ​នឹង​សន្តិ​សុខ​តំ​បន់​ព្រំ​ដែន​សមុទ្រ​។​

កង​នាវា​ចរណ៍លេខ​ ២ នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ចាប់​កប៉ាល់​ដឹក​ជញ្ជូន​ប្រេង​កាត​ខុស​ច្បាប់​លើ​តំ​បន់​សមុទ្រ​របស់​ខេត្ត​។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ តែង​រក្សា​ការ​សហ​ការ​ជា​មួយ​កម្លាំង​នគរ​បាល​ និង​កង​ទ័ព​តាម​អនុក្រឹត្យ​លេខ​ ០៣/ ២០១៩/NĐ-CP របស់​រដ្ឋា​ភិបាល​ ចាត់​តាំង​ដើរ​ល្បាត​លើ​សមុទ្រ​បាន​ជាង​ ១.០០០ លើក ដោយ​មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ចូល​រួម​ ៤.៦៩៧ លើក​នាក់​; ត្រួត​ពិនិត្យ​មធ្យោ​បាយ​នេសាទ​លើ​សមុទ្រ​ ចំ​នួន​ ៦.៧៨៩ គ្រឿង​។​ ត្រួត​ពិនិត្យ​កប៉ាល់​នាំ​ភ្ញៀវ​បាន​ ៦៤២ លើក ដោយ​មាន​ភ្ញៀវ​ចំ​នួន​ ១៣២.៥៦៤ លើក​នាក់​ ពិន័យ​រដ្ឋ​បាល​ ២៩ ករណី​ ដោយ​មាន​មុខ​សញ្ញា​ ៥១ នាក់​; អប់​រំ ដាស់​តឿន​មុខ​សញ្ញា​ ៩៦ នាក់​ដែល​ប្រ​មូល​ផ្តុំ​គ្នា​ច្រើន​ បោស​សំ​អា​ត​សំ​បុក​ល្បែង​ស៊ី​សង​ចំ​នួន​ ៦៤ កន្លែង​។​ អង្គ​ភាព​នានា​នៅ​ទាំង​រៀប​ចំ​កិច្ច​ផ្សព្វ​ផ្សាយ​អប់​រំច្បាប់​ បំ​ផុស​ចលនា​មហា​ជន​ចូល​រួម​ចលនា​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​។​ ផ្តើម​ពីនោះ​ ជួយ​ប្រ​ជា​ជន​លើកកម្ពស់​ស្មារតី​ និង​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​សេចក្តី​កំ​ណត់​របស់​ច្បាប់​; ម្ចាស់​ការ​ផ្តល់​ដំណឹង​មាន​តម្លៃ​ចំ​នួន​ ១៨៥ ដល់​អង្គ​ភាព​ជួយ​ដល់​អង្គ​ភាព​ម្ចាស់​ការ​បង្ការ​ ប្រ​ឆាំង​បណ្តា​បទ​ល្មើស​និង​បាប​គ្រោះ​សង្គម​ ការ​ពារសុវត្ថិ​ភាព​លើ​ភូមិ​សាស្រ្ត​ នាំ​មក​នូវ​ជីវ​ភាព​ សុខ​សាន្ត​ជូន​ប្រ​ជា​ជន​។​ ស្នង​ការ​នយោ​បាយ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ចូវ​ លីវ៉ាន់​តៀង​ ឱ្យ​ដឹង​៖ “អង្គ​ភាព​បាន​បង្កើន​កម្មា​ភិបាល​ យុទ្ធ​ជន​ចំ​នួន​ ៤២៨ នាក់​ សហការ​ជា​មួយ​កង​កម្លាំង​ដើរ​ល្បាត​ ត្រួត​ពិនិត្យ​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្ត្រ​; ឃោស​នាផ្សព្វ​ផ្សាយ​ក្រឹត្យ​ច្បាប់​ជូន​ប្រ​ជា​ជន​; កសាង​ទម្រង់​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​ ជួយ​ប្រ​ជា​ជន​កាត់​បន្ថយ​ភាព​ក្រី​ក្រ។​ល។​ ផ្តើម​ពីនោះ​ មនោ​សញ្ចេត​នា​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន​ពីមួយ​ថ្ងៃ​កាន់​តែស្អិត​ល្មួត​ជាង​”។​

វរសេនី​យ៍ឯក​ឡេវ៉ាន់​អាញ់ ស្នង​ការ​នយោ​បាយ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ ​មាន​ប្រ​សាសន៍​៖  “អង្គ​ភាព​នានា​បាន​ច្បាម​ខ្ជាប់​ភារកិច្ច​ នយោ​បាយ​សំ​ខាន់​ៗ​ ផ្តុំ​កម្លាំង​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​ព្រម​ៗ​គ្នា​ ប្តូរ​ផ្តាច់​ម៉ត់ចត់​បណ្តា​វិធាន​ការ​ការ​ងារ​ រួម​ចំ​ណែក​អនុវត្ត​ជោគ​ជ័យ​បណ្តា​ភាគ​កម្រិត​ការ​ងារ​។​ ទន្ទឹម​នឹង​នោះ​ សហការ​ស្អិត​ល្មួត​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ និង​កម្លាំង​គ្រប់​គ្រង​ ការ​ពារ​រឹង​មាំអធិ​បតេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​ និង​បង្ការ​ ប្រ​ឆាំង​ជំងឺ​ COVID-១៩ លើ​ភូមិ​សាស្ត្រ​តំ​បន់​ព្រំ​ដែន​សមុទ្រ​របស់​ខេត្ត​; អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​បង្ការ​ ប្រ​ឆាំង​បណ្តា​បទ​ល្មើស​។​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ថែម​ទាំង​សកម្ម​ជួយ​ប្រ​ជា​ជន​ជម្នះ​គ្រោះ​ធម្ម​ជាតិ​ រោគ​រាត​ត្បាត​ ស្វែង​រកនិង​សង្គ្រោះ​ ។​ល។​ ផ្តើម​ពីនោះ​ ពង្រីក​បាន​កម្លាំង​មហា​សាម​គ្គី​ទូទាំង​ប្រ​ជា​ជន​ក្នុង​ការ​អនុវត្ត​ភារកិច្ច​ គ្រប់​គ្រង​ ការ​ពារ​រឹង​មាំអធិ​បតេយ្យ​ សន្តិ​សុខ​ព្រំ​ដែន​សមុទ្រ​៕​

                                      លីធាន​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ