នារសៀលថ្ងៃទី ២១ ខែកញ្ញា គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំពិភាក្សាប្រជាធិបតេយ្យត្រីមាសទី ៣ ឆ្នាំ២០២៦។ លោកវរសេនីយ៍ឯក ហ៊្វុញ ថាញ់ហ៊ុង ស្នងការនយោបាយនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ ធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សានេះ មានបណ្តាសមមិត្តដែលជាមេបញ្ជាការនៃគណៈបញ្ជាការ ប្រធានការិយាល័យ គណៈបញ្ជាការអង្គភាពមូលដ្ឋាន និងកម្មាភិបាល យុទ្ធជនទាំងអស់នៃស្ថាប័នគណៈបញ្ជាការផងដែរ។

អ្នកតំណាងចូលរួមមតិយោបល់ក្នុងកិច្ចប្រជុំពិភាក្សា។
កិច្ចប្រជុំពិភាក្សាប្រជាធិបតេយ្យបានផ្តោតទៅលើខ្លឹមសារសំខាន់ៗដូចជា៖ ប្រជាធិបតេយ្យក្នុងសកម្មភាពដឹកនាំរបស់គណៈកម្មាធិការបក្ស; ប្រជាធិបតេយ្យក្នុងការគ្រប់គ្រង និងដឹកនាំរបស់បញ្ជាការ; អនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់យោធិន កម្មករ បុគ្គលិកការពារប្រទេស តាមរយៈសកម្មភាពរបស់ក្រុមប្រឹក្សាយោធិន និងអង្គការមហាជននៃអង្គភាព... ឈរលើស្មារតីបើកចំហ ត្រង់ទៅត្រង់មក កម្មាភិបាល យុទ្ធជនបានចូលរួមមតិយោបល់ ដោយផ្តោតលើខ្លឹមសារដូចជា៖ ការងារគ្រប់គ្រង និងដឹកនាំរបស់បញ្ជាការ; សកម្មភាពរបស់ក្រុមប្រឹក្សាយោធិន; ការងារកសាងអង្គភាព... រាល់មតិទាំងអស់បាន បញ្ជាការកងទ័ពការពារព្រំដែនទីក្រុង និងប្រធានស្ថាប័នជំនាញទទួលយក បកស្រាយ ពន្យល់ ឆ្លើយតបទៅនឹងតម្រូវការ បំណងប្រាថ្នា សិទ្ធិនិងប្រយោជន៍របស់កម្មាភិបាល យុទ្ធជន ។

ទិដ្ឋភាពនៃកិច្ចប្រជុំពិភាក្សាប្រជាធិបតេយ្យ។
ថ្លែងបូកសរុបក្នុងកិច្ចប្រជុំពិភាក្សានេះ លោកវរសេនីយ៍ឯក ហ៊្វុញ ថាញ់ហ៊ុង ស្នងការនយោបាយនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បានស្នើ៖ នាពេលខាងមុខ គណៈកម្មាធិការបក្ស និងបញ្ជាការនៃអង្គភាពនានា គប្បីបន្តពង្រីកប្រសិទ្ធភាពការងារពិភាក្សាប្រជាធិបតេយ្យ ដោះស្រាយទាន់ពេលនូវបំណងប្រាថ្នាស្របច្បាប់របស់កងទ័ព; ចំពោះកម្មាភិបាល យុទ្ធជនក្នុងទូទាំងអង្គភាព គប្បីបន្តកសាងធ្លុងសាមគ្គីភាព ឯកភាពខ្ពស់ក្នុងអង្គភាព បំប៉ន់ និងហ្វឹកហាត់ លត់ដំខ្លួនអំពីសីលធម៌បដិវត្តន៍ក្នុងស្ថានភាពថ្មីដោយឥតឈប់ឈរ; សកម្មរៀនសូត្រលើកកម្ពស់កម្រិតជំនាញវិជ្ជាជីវៈ ជម្នះរាល់ការលំបាក ត្រៀមខ្លួនជាស្រេចទទួល និងបំពេញបានល្អគ្រប់ភារកិច្ចដែលបានប្រគល់ជូន រួមចំណែកកសាងគណៈកម្មាធិការបក្សស្អាតស្អំ រឹងមាំ អង្គភាពរឹងមាំគ្រប់ជ្រុងជ្រោយ "គំរូ ឆ្នើម" សម្រេចល្អនូវភារកិច្ចគ្រប់គ្រង និងការពាររឹងមាំនូវអធិបតេយ្យភាព សន្តិសុខព្រំដែនសមុទ្ររបស់ទីក្រុងក្នុងស្ថានភាពថ្មី៕
យ្វីអាញ់-វ៉ាន់តឹន