04/10/2021 - 07:20

ចូរប្រ​យ័ត្ន​ពេល​ប្រើ​ប្រាស់​បណ្តាញ​សង្គម​

ឆ្លៀត​ឱកាស​ស្ថាន​ភាព​ជំងឺ​  COVID-១៩ មាន​មុខ​សញ្ញា​ជាច្រើន​ដែល​ប្រើ​ប្រាស់​អីុន​ធឺ​ណិត បណ្តាញ​សង្គម​ បាន​បង្ហោះ​ចែក​រំលែក​នូវ​អត្ថ​បទ​ ឬ​វីដេអូ​ឃ្លីប អម​ដោយ​ការ​បញ្ចេញ​យោ​បល់​ មិន​សម​ហេតុ​ផល ប្រាស់​ចាក​ការ​ពិត​ ពុំ​នោះ​សោត​នៅ​ទាំង​ញុះ​ញង់​ បង្ក​ឱ្យ​បែក​បាក់​សាមគ្គី​ក្នុង​ប្រ​ជា​ជន​។​ ដូច្នេះ​ ពេល​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ ប្រ​ជា​ជន​គប្បី​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​។​

ព័ត៌​មាន​ក្លែង​ក្លាយ​អំ​ពី​គោល​ការណ៍​បង្ការ​ប្រ​ឆាំង​ជំងឺ​របស់​ក្រុង​កឹង​ធើ​បាន​សុសសាយ​លើ​បណ្តាញ​សង្គម​ក្នុង​រយៈ​ពេល​កន្លង​។​ 

ជិត ៣ ខែមក​នេះ​ កង​កម្លាំង​សន្តិ​សុខ​បណ្តាញ​និង​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ខ្ពស់​ នគរ​បាល​ក្រុង​កឹង​ធើ បាន​រក​ឃើញ​និង​វិនិច្ឆ័យ​ជាង​ ១៦០ ករណី​ ឆ្លៀត​យក​បណ្តាញ​សង្គម​ បង្ហោះ​ចែក​រំលែក​ព័ត៌​មាន​ ប្រាស់​ចាក​ការ​ពិត​ បំ​ផ្លើស មួល​បង្កាច់​ ប៉ះ​ពាល់​ដល់​កិត្តិ​យស​របស់​ស្ថាប័ន​ អង្គ​ការ​ ទាក់​ទិន​នឹង​ស្ថាន​ភាព​ ការ​ប្រែប្រួល​នៃ​ជំងឺ​រាត​ត្បាត​ ក៏​ដូច​ជា​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​របស់​ក្រុង​។​ មុខ​សញ្ញា​ទាំង​នេះ​ បាន​ប្រើ​ពាក្យ​ប្រតិដ្ឋ​ បន្តុះ​បង្អាប់​ មួលបង្កាច់​ រុក​គួន​ជា​លក្ខណៈ​បំ​ពុល​ព័ត៌​មាន​ បំ​ប្លែង​ប្រ​ភព​ព័ត៌​មាន​ជា​ផ្លូវ​ការ​អំ​ពី​ជំងឺ​រាត​ត្បាត​រហូត​ដល់​ប្រតិដ្ឋ​ព័ត៌​មាន​មិន​ពិត​ទាំង​ស្រុង​ ឬ​ក៏​ដក​ស្រង់​ព័ត៌​មាន​អវិជ្ជមាន​ពី​គេហទំ​ព័រ​នៃ​ពួក​ប្រតិ​កិរិយា​នានា​នៅ​ក្រៅ​ប្រ​ទេស​ ពិសេស​គឺ​លើ​ប្រ​ព័ន្ធ​យូ​ធូប​។​ លទ្ធ​ផល​បង្ក​ឱ្យ​ច្របូក​ច្រ​បល់​ព័ត៌​មាន​ ធ្វើ​ឱ្យ​ប្រ​ជា​ជន​ ជ្រួល​ច្របល់ យល់​ច្រឡំ​រវាង​ព័ត៌​មាន​ពិត​ និង​ព័ត៌​មាន​មិន​ពិត​ អាច​បង្ក​ឱ្យ​មាន​អសន្តិ​សុខ​ក្នុង​សហគមន៍។​

 ក្នុង​ពេល​ធ្វើ​ការ​ជា​មួយ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ មុខ​សញ្ញា​ទាំង​នោះ​តែង​ដោះ​សារ​ថា​ ការ​បង្ហោះ​ចែក​រំលែក​ព័ត៌​មាន​វីដេអូ​ឃ្លី​ប មាន​ខ្លឹម​សារ​មិន​ពិត​លើ​បណ្តាញ​សង្គម​ ដើម្បី​ទាក់​ទាញ​អ្នក​មើល​ ទាក់​ទាញ​អ្នក​ចូល​ចិត្ត​ បង្កើន​អន្តរកម្ម​សម្រាប់​គណ​នី​លក់​ដូរ​តាម​អីុន​ធឺ​ណិត។​ ឬ​ក៏​ខឹង​ដោយ​ត្រូវ​ក្រើន​រំលឹក​ ពិន័យ​បទ​ល្មើស​រដ្ឋ​បាល​ ទើប​បោះ​សម្តី​ ជេរ​ប្រ​មាថ​ស្ថាប័ន​មាន​សម​ត្ថកិច្ច​។​ ករណី​មួយ​ចំ​នួន​ទៀត​ដោយ​ចំ​ណេះ​ដឹង​ពីគោល​នយោ​បាយ​មាន​កម្រិត​ ស្មាន​ថា​បណ្តាញ​សង្គម​ជា​កន្លែង​អាច​បង្ហាញ​ពីអា​រម្មណ៍​ផ្ទាល់​ខ្លួន​ដោយ​សេរី​ នាំ​ឱ្យ​មាន​ការ​ប្រើ​ពាក្យ​ បញ្ចេញ​យោបល់​អវិជ្ជមាន​ ហើយ​ជា​អចេត​នា​បំ​ពាន​បទ​ប្បញ្ញាតិ​ច្បាប់​។​

ស្ថាប័ន​សមត្ថ​កិច្ច​កោះ​ហៅ​អ្នក​បំ​ពាន​មក​ពិន័យ​តាម​ច្បាប់​។​

យោង​តាម​អនុក្រឹត្យ​លេខ​ ១៥/២០២០/NĐ -CP ចុះ​ថ្ងៃ​ទី ០៣/០២/២០២០ របស់​រដ្ឋា​ភិបាល​ បាន​កំ​ណត់​ករណី​ណា​មាន​ទង្វើ​ឆ្លៀត​យក​បណ្តាញ​សង្គម​ ដើម្បី​ “បង្ហោះ​ចែក​រំលែក​ព័ត៌​មាន​មិន​ពិត​  បំ​ផ្លើស មួល​បង្កាច់​ ប៉ះ​ពាល់​ដល់​កិត្តិ​យសរបស់​ស្ថាប័ន​ អង្គ​ការ​មហា​ជន​ កិត្ដិ​យស ចរិយា​សម្បត្តិ​របស់​បុគ្គល” នឹង​ត្រូវ​ពិន័យ​ជាទឹក​ប្រាក់​ពី ១០-២០ លាន​ដុង​។​  ដោយ​ឡែក​ទង្វើ​ឆ្លៀត​យក​បណ្តាញ​សង្គម​ដើម្បី​បំ​ផុស​ពាក្យ​ចចាម​អា​រា៉ម​មិន​ពិត​ បំ​ពាន​ដល់​សិទ្ធិ​និង​ផល​ប្រ​យោជន៍​របស់​អង្គ​ការ​ បុគ្គល បង្ក​ឱ្យ​មាន​ការ​ភាន់​ច្រឡំ​នៅ​កម្រិត​ធ្ងន់​ធ្ងរ​ អាច​ត្រូវ​វិនិច្ឆ័យ​ តាម​ក្រម​ព្រហ្ម​ទណ្ឌ​ផង​ដែរ​៕

​             ឡឹម​អាញ-លេង​មី

ចែករំលែកអត្ថបទ