សម្ព័ន្ធ Viettel ទើបសហការជាមួយនឹងមន្ទីរអប់រំ និងបណ្តុះបណ្តាលខេត្តវិញឡុង ផ្តល់ជូនអាហារូបករណ៍ចំនួន ២០ ចំណែកដល់សិស្សក្រីក្រសង្វាតរៀនសូត្រនៅ ២ ឃុំ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ នោះគឺឃុំតឹងមី និងឃុំត្រាកូង ស្រុកត្រាអូង។ អាហារូបករណ៍ក្នុងមួយចំណែកតម្លៃ ២ លានដុង សម្រាប់ប្អូនៗទិញសិក្ខូបករណ៍ឆ្នាំសិក្សាថ្មី។
សិស្សក្រលំបាកបានទទួលអាហារូបករណ៍។ រូប៖ ទ្រុកម៉ាយ
រួមដំណើរជាមួយសិស្សានុសិស្សក្រ វត្តគីវៀងទឹនសា ចលនាសប្បុរសជនបានកង់ចំនួន ៥០ គ្រឿង និងសៀវភៅ ប៊ិក ជូនសិស្សានុសិស្សក្រនៅត្រាអូង ជួយប្អូនៗងាយស្រួលទៅកាន់សាលា៕
ហាថាញ-លីសៀ