23/08/2021 - 07:45

​ស្ងើចសរសើរជូនរង្វាន់បន្ទាន់ដល់សមូហភាព បុគ្គ​លក្នុង​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​COVID-១៩

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ បាន​ធ្វើ​ពិធី​ស្ងើច​សរ​សើរ​ជូន​រង្វាន់​បន្ទាន់​ដល់​សមូហ​ភាព​ កម្មា​ភិបាល​ យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ និង​ចំ​ពោះ​សម​មិត្ត​ វរសេនីយ៍​ទោ ឡេយ្វីឌែ ប្រ​ធាន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ ទីរួម​ខេត្ត​វិញ​ចូវ​ អា​ស្រ័យ​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​ភារកិច្ច​ បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ ។​

 បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ស្ងើច​សរ​សើរ​ ជូន​រង្វាន់​ដល់​សមូហ​ភាព​ និង​បុគ្គ​លដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​ភារកិច្ច​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩។​

ក្នុង​ខណៈ​ពេល​អនុ​វត្ត​គម្លាត​សង្គម​តាម​បទ​បញ្ជា​លេខ​ ១៦ របស់​នាយ​ក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ​ បាន​សហកា​រជាមួយ​នឹង​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណាច​ភូមិ​ភាគ​គ្រប់​លំ​ដាប់​ថ្នាក់​ អនុ​វត្ត​ល្អ​នូវ​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំងឺ​រាត​ត្បាត​នៅ​លើភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​សមុទ្រ​ ដែល​អង្គ​ភាព​គ្រប់​គ្រង​។​ ទន្ទឹម​នឹង​នោះ​ ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ក៏​បាន​ចលនា​សប្បុរ​ស​ជន​រួម​វិភាគ​ទាន​អង្ករ​បាន​ជាង​ ២០ តោន​ មីជាង​ ៧០០ កេស និង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ផ្សេង​ៗ​ទៀត​ ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួ​សារ​មាន​ស្ថាន​ភាព​លំ​បាក​ខ្លាំង​រង​ផលប៉ះ​ពាល់​ដោយ​ជំងឺ​ COVID-១៩ នៅ​លើភូមិ​សាស្រ្ត​ឃុំ​វិញ​ហាយ​ និង​ឡាក​ហ្វា​បាន​ទាន់​ពេល​។​ ផ្តើម​ពីនោះ​ រួម​ចំ​ណែក​អនុ​វត្ត​បាន​ល្អ​នូវ​ភារ​កិច្ច​ “ពីរ” គឺ​៖ គ្រប់​គ្រង​ការ​ពារ​ព្រំ​ដែន​ និង​អនុ​វត្ត​ល្អ​ការ​ងារ​សុខុមាល​ភាព​សង្គម​៕​

                                                         លីធាន​-វិមាន​

ចែករំលែកអត្ថបទ