នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា គណៈប្រតិភូនៃនាយកដ្ឋានការពារអាកាសកងទ័ពជើងគោក ដឹកនាំដោយវរសេនីយ៍ឯក វ៉ូវវុាំងថាវ អនុប្រធាននាយកដ្ឋានការពារអាកាសកងទ័ពជើងគោក បានធ្វើការត្រួតពិនិត្យការហ្វឹកហាត់បាញ់គ្រាប់កាំភ្លើងពិតយន្តការពារអាកាស ១២,៧ មីលីម៉ែត្រ ចំពោះកងកម្លាំងការពារអាកាសកាន់បន្ថែមតំណែងនៅប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ។ ទទួលគណៈប្រតិភូ មានវរសេនីយ៍ឯក ហ្វិញថាញហុង ស្នងការនយោបាយនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង និងវរសេនីយ៍ទោ ង្វៀងថាញឌឹង បញ្ជាការរង និងជានាយសេនាធិការនៃគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុង។
.jpg)
វរសេនីយ៍ឯក វ៉ូវវុាំងថាវ អនុប្រធាននាយកដ្ឋានការពារអាកាសកងទ័ពជើងគោក ប្រធានគណៈប្រតិភូថ្លែងក្នុងឱកាសត្រួតពិនិត្យ។
ក្នុងឱកាសត្រួតពិនិត្យ គណៈប្រតិភូបានដំណើរការត្រួតពិនិត្យឯកសារហ្វឹកហាត់ លទ្ធផលចុះឈ្មោះ និងស្ថិតិហ្វឹកហាត់ ការយល់ដឹងអំពីមេរៀនបាញ់ និងទិសដៅ; ភាគកម្រិតផ្ទាល់ខ្លួនរបស់អ្នកបាញ់តាមលក្ខឋានហ្វឹកហាត់ពូកែ។ ទន្ទឹមនឹងនោះ គណៈប្រតិភូត្រួតពិនិត្យបញ្ជាក្រុមកាំភ្លើងរាយការណ៍អំពីវិធានការសង្កេត កម្រិតសហការរបស់ក្រុមកាំភ្លើង និងសមត្ថភាពដោះស្រាយស្ថានការណ៍កើតឡើងក្នុងពេលបាញ់គ្រាប់ពិត… តាមរយៈការត្រួតពិនិត្យនេះ ដើម្បីវាយតម្លៃជាក់ស្តែងនូវកម្រិតចាត់តាំង បញ្ជា សហការនិងសមត្ថភាពអនុវត្តជាក់ស្តែងរបស់កងកម្លាំងការពារអាកាសកាន់បន្ថែមតំណែង; ទន្ទឹមនឹងនោះ ត្រួតពិនិត្យបានទាន់ពេលការបញ្ជា ណែនាំអង្គភាពនានាជម្នះភាពកង្វះខាត ធានាភារកិច្ចធ្វើសមយុទ្ធ បាញ់គ្រាប់ពិតសម្រេចបានល្អប្រសើរ។
តាមការត្រួតពិនិត្យ ក្រុមការងារបានវាយតម្លៃខ្ពស់ចំពោះការត្រៀមបម្រុង និងចាត់តាំងហ្វឹកហាត់របស់គណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ និងប៉ុស្តិ៍ការពារព្រំដែនទ្រុងប៊ិញ; កងកម្លាំងចូលរួមត្រួតពិនិត្យបានគោរពយ៉ាងតឹងរុឹងនូវសេចក្តីកំណត់ អនុវត្តត្រឹមត្រូវតាមខ្លឹមសារ លំដាប់លំដោយ និងកាយវិការតាមតម្រូវការហ្វឹកហាត់។ ការងារធានាសុវត្ថិភាពក្នុងពេលត្រួតពិនិត្យ និងអនុវត្តបាញ់ បានអង្គភាពយកចិត្តទុកដាក់យ៉ាងខ្លាំង កងកម្លាំងចូលរួមបានលើកខ្ពស់ស្មារតីទទួលខុសត្រូវ គោរពម៉ឺងម៉ាត់នូវបទបញ្ជា និងលក្ខការណ៍សុវត្ថិភាព។

ត្រួតពិនិត្យបញ្ជាក្រុមកាំភ្លើងរាយការណ៍អំពីវិធានការសង្កេត និងបាញ់។
ថ្លែងសេចក្តីសន្និដ្ឋានក្នុងពេលត្រួតពិនិត្យ វរសេនីយ៍ឯក វ៉ូវវុាំងថាវ អនុប្រធាននាយកដ្ឋានការពារអាកាសកងទ័ពជើងគោក សំណូមពរគណៈបញ្ជាការកងទ័ពការពារព្រំដែនទីក្រុងកឹងធើ បន្តយកចិត្តទុកដាក់ដឹកនាំ ចង្អុលការលើកកម្ពស់គុណភាពហ្វឹកហាត់កម្លាំងការពារអាកាសកាន់បន្ថែមតំណែង; រក្សារបៀបរៀបរយហ្វឹកហាត់យ៉ាងម៉ឺងម៉ាត់ តែងលត់ដំបំណិនអនុវត្តជាក់ស្តែង សមត្ថភាពសហការ និងដោះស្រាយស្ថានការណ៍យ៉ាងរវៀសរវៃ។ តាមរយៈនោះ រួមចំណែកលើកកម្ពស់កម្រិតជំនាញ និងសមត្ថភាពត្រៀមប្រយុទ្ធ ឆ្លើយតបនឹងតម្រូវការភារកិច្ចគ្រប់គ្រង ការពារអធិបតេយ្យ សន្តិសុខព្រំដែនសមុទ្រក្នុងស្ថានការណ៍ថ្មី៕
យ្វីអាញ - វិមាន