01/03/2021 - 15:06

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ អនុវត្ត​ល្អ​ភារ​កិច្ច​”ពីរទន្ទឹម​គ្នា​”ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​ពៃណី​វៀត​ណាម

 វរសេនីយ៍​ឯក​ង្វៀង​ឌឹក​មិញ​ មេបញ្ជា​ការ​រង​ នាយសេនា​ធិការ​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​ បាន​វាយ​តម្លៃ​ខ្ពស់​អំ​ពី​ការ​អនុវត្ត​ល្អ​ភារ​កិច្ច​“ពីរ​ទន្ទឹម​គ្នា​” របស់​អង្គ​ភាព
​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​។​

យោ​ងតាម​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ អង្គ​ភាព​បាន​បន្ត​អនុវត្ត​យ៉ាង​ម៉ឹងម៉ាត់ របប​ត្រៀម​ប្រ​យុទ្ធ​ក្នុង​ស្ថាប័ន​និង​នៅ​តាម​អង្គ​ភាព​នា​នា​ ក្នុង​ឱកាស​មុន​ ក្នុង​និង​ក្រោយ​ពី​បុណ្យ​ចូល​ឆ្នាំ​។​ មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ទាំង​ ១០០% បាន​កំ​ណត់​ច្បាស់​តួនា​ទីភារ​កិច្ច​ អនុវត្ត​យ៉ាង​ម៉ឹង​ម៉ាត់​វិន័យ​ ច្បាប់​ និង​ធានា​សុវត្ថិ​ភាព​យ៉ាង​ដាច់​ខាត​ពេល​បើក​បរ​ផ្ដោត​អា​រម្មណ៍​អនុវត្ត​ល្អ​ភារ​កិច្ច​ “ពីរ​ទន្ទឹម​គ្នា​” គឺការ​ពារ​ព្រំ​ដែន​ផង​ និង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ​ផង​។​ សហកា​រដើរ​ល្បាត​បាន​ ៧០ លើក​ ដោយ​មាន​សមមិត្ត​ចូល​រួម​ ៤៨២ លើក​នាក់ សរុប​ចម្ងាយ​ផ្លូវ​ដើល្បាត​ជាង​ ១.៤៥៤ គីឡូ​ម៉ែ​ត្រ។​ ឆ្លង​តាម​រយៈ​នោះ​ រក្សា​ខ្ជាប់​សន្ដិសុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ មិន​ទុក​ឱ្យ​កើត​មាន​ចំ​ណុច​ក្ដៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​៕​ 

លីធាន​ - ថាច់​ធី

 ​ 

ចែករំលែកអត្ថបទ