បណ្តាខេត្តតីណាមបូ ពង្រឹងការគ្រប់គ្រងព្រំដែននិងត្រួតពិនិត្យស្ថានភាពចូលប្រទេសដោយខុសច្បាប់
ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម ធ្វើជាអធិបតីកិច្ចប្រជុំប្រចាំការនៃគណៈចង្អុលការជាតិ អំពីការបង្ការប្រឆាំងជំងឺរាលដាល COVID-១៩ នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០២០ ។
រូប៖ VGP/ឌិញណាម
(Chinhphu.vn) - ឧបនាយករដ្ឋមន្រ្តី វ៉ូវឌឹកដាម ប្រធានគណៈចង្អុលការជាតិអំពីការបង្ការ ប្រឆាំងជំងឺ COVID-១៩ បានធ្វើជាអធិបតីកិច្ចប្រជុំប្រចាំការនៃគណៈចង្អុលការ ស្តាប់របាយការណ៍ស្តីពីការពង្រឹងអនុវត្តបច្ចេកវិទ្យាព័ត៌មាន ក្នុងការបង្ការប្រឆាំងនឹងជំងឺលើវិស័យសុខាភិបាល អប់រំ ដឹកជញ្ជូន ឧស្សាហពាណិជ្ជកម្ម និងទេសចរណ៍...
ចំពោះមុខការប្រែប្រួលដ៏ស្មុគស្មាញនៃជំងឺរាលដាល លើពិភពលោកនិងប្រទេសមួយចំនួនក្នុងតំបន់ ប្រចាំការនៃគណៈចង្អុលការ មានប្រសាសន៍ថា៖ ចាំបាច់ត្រូវបន្តពង្រឹងការគ្រប់គ្រងតឹងរឹងពីសំណាក់ប្រជាជនចូលមកប្រទេស។ តាមរបាយការណ៍ពីភូមិភាគនានា បានបង្ហាញឱ្យឃើញថា ការងារធ្វើចិត្តាឡីស័កប្រមូលផ្តុំ ត្រូវបានធ្វើឱ្យប្រសើរឡើង។ ទោះបីជាមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ (CDC) ភូមិភាគ បានប្រកាសអំពីបញ្ជីមនុស្សដែលបានបញ្ចប់ការធ្វើចិត្តាឡីស័កប្រមូលផ្តុំ ដើម្បីអនុវត្តការតាមដាន និងត្រួតពិនិត្យសុខភាពនៅកន្លែងស្នាក់នៅក៏ដោយ ប៉ុន្តែមានពេលខ្លះ មានកន្លែងខ្លះអនុវត្តមិនទាន់ល្អ ។ ប្រចាំការនៃគណៈចង្អុលការបានឯកភាពប្រគល់ឱ្យក្រសួងសុខាភិបាល ក្រសួងព័ត៌មាននិងគមនាគមន៍ និងក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ឱ្យបំពេញជាបន្ទាន់នូវឧបករណ៍បំរើការតាមដាន និងត្រួតពិនិត្យសុខភាពដោយផ្ទាល់នៅលើភូមិសាស្រ្តក៏ដូចជាត្រួត ពិនិត្យពីចម្ងាយរបស់គណៈចង្អុលការ ។ តម្រូវការដាក់ចេញ គឺទោះជាពេលណាគណៈចង្អុលការក៏ដូចភូមិភាគនានាក៏អាចធ្វើការពិនិត្យ ដើម្បីក្តាប់លើភូមិសាស្រ្តតើមានមនុស្សប៉ុន្មាននាក់ឋិតក្នុងក្របខណ្ឌធ្វើចត្តាឡីស័ក ប្រមូលផ្តុំ ឬតាមដាន ត្រួតពិនិត្យសុខភាពនៅកន្លែងស្នាក់នៅ ។
ប្រចាំការនៃគណៈចង្អុលការបានមានប្រសាសន៍ថា ក្នុងឱកាសថ្ងៃឈប់សម្រាកថ្ងៃចូលឆ្នាំតេត តម្រូវការធ្វើដំណើរទៅមក និងទិញរបស់របររបស់ប្រជាជនគឺច្រើនណាស់។ យើងត្រូវតែបញ្ចេញកម្លាំងខិតខំ ដើម្បីរក្សាសុវត្ថិភាព ពិសេសគឺបង្កើនល្បឿនអនុវត្តការត្រួតពិនិត្យ និងវាយតម្លៃនូវវិធានការបង្ការប្រឆាំងជំងឺរាលដាល និងធ្វើបច្ចុប្បន្នភាព ព័ត៌មានលើផែនទី ប្រឆាំងជំងឺរាលដាល (antoancovid.vn) ដំបូងគឺមូលដ្ឋានសុខាភិបាលនានា សាលារៀន មូលដ្ឋានស្នាក់នៅ រៀបចំជាបន្ទាន់ដើម្បីពង្រីកចេញទីផ្សារ ផ្សារទំនើប មធ្យោបាយដឹកជញ្ជូនសាធារណៈរោងចក្រ និងសហគ្រាស …
* (Baocantho.com.vn) - មុននោះ នៅក្នុងសន្និសីទតាមប្រព័ន្ធរបស់រដ្ឋាភិបាលជាមួយភូមិភាគ នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក បានចង្អុលការ ៖ ដោយស្ថានភាព COVID-១៩ នៅប្រទេសថៃ មីយ៉ាន់ម៉ាសិង្ហបុរី កម្ពុជា នៅមានការប្រែប្រួលស្មុគស្មាញ។ ខេត្តដុងថាប និងបណ្តាខេត្តតីណាមបូ ជាប់ព្រំប្រទល់ប្រទេសកម្ពុជា មានករណីព្យាយាមចូលប្រទេសវៀតណាមតាមផ្លូវលំ។ ព្រោះហេតុនោះ បណ្តាខេត្តនៅជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ពង្រឹងកម្លាំង ដើម្បីគ្រប់គ្រងព្រំដែនឱ្យបានល្អបំផុត។
និយាយអំពីករណីអ្នកជំងឺទី ១.៤៤០ នាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ បទពិសោធន៍របស់ប្រជាជននៅវិញឡុងគឺនៅពេលកូនក្នុងគ្រួសារត្រឡប់មកពីប្រទេសមីយ៉ាន់ម៉ា ក្រុមគ្រួសារបានម្ចាស់ការទៅរាយការណ៍ជូននគរបាល ដើម្បីនាំទៅធ្វើតេស្ត លទ្ធផលគឺវិជ្ជមានជាមួយ COVID -១៩ ។ ហេតុដូច្នោះ កងកម្លាំងព្រំដែនគប្បីលើកកម្ពស់ការទទួលខុសត្រូវជាងទៀត ។ ចំពោះប្រជាជននៅពេលដែលឃើញជនចំឡែក សមាជិកគ្រួសារដែលនៅឆ្ងាយមកពីតំបន់កើតជំងឺ ត្រូវរាយការណ៍ជូនផ្នែកសមត្ថកិច្ចដើម្បីធ្វើការគ្រប់គ្រង មិនទុកឱ្យជំងឺរាលដាលដូចប្រទេសនានាដែលកំពុងពើបប្រទះ ។ នាយករដ្ឋមន្រ្តី បានស្នើដល់ក្រសួងនគរបាលនិងបណ្តាក្រសួង ផ្នែកមុខងារត្រូវពង្រឹងកងកម្លាំងដើម្បីទប់ស្កាត់ព្រំដែន គ្រប់គ្រងស្ថានភាពជនចំឡែកចូលមកប្រទេស មិនទុកឱ្យស្ថានភាពជំងឺរាលដាលដល់សហគមន៍៕