ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

17/08/2020 - 16:45

អត់​ទ្រាំ​ច្បាម​ទីតាំង​ “រួម​រស់​ដោយ​សុវត្ថិ​ភាព​នឹង​រោគ​រាល​ដាល​”

កាល​ពី​ថ្ងៃ​ទី ១​១​ ខែ​សីហា​ ឧបនា​យក​រ​ដ្ឋមន្ត្រី​ វ៉ូវឌឹកដាម ប្រ​ធាន​គណៈ​ចង្អុល​ការ​ជាតិ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​ អា​ស្រ័យ​វីរុស Corona ប្រ​ភេទ​ថ្មី​បង្ក​ឡើង​ (COVID-១​៩​) រួម​ជាមួយ​នឹង​គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​ បាន​អញ្ជើញ​មក​សួរ​សុខ​ទុក្ខ​និង​ធ្វើ​ការ​ជាមួយ​នឹង​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អំ​ពី​ការ​គ្រប់​គ្រង​ការ​ពារ​ព្រំ​ដែន​ និង​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១​៩​។​

 ​  ឧបនា​យក​រ​ដ្ឋមន្ត្រី​ វ៉ូវឌឹកដាម ថ្លែង​យោ​បល់ក្នុង​ឱកាស​ធ្វើ​ការ​។​

ថ្លែង​យោ​បល់នៅ​ក្នុង​ឱកាស​នេះ​ ឧបនា​យករដ្ឋ​មន្ត្រី​ វ៉ូវឌឹកដាម បាន​សង្កត់​ធ្ងន់​ឡើង​វិញ​ម្តង​ទៀត​ ទិស​ស្លោក​បង្ការប្រ​ឆាំង​ជំ​ងឺ​របស់​យើង​គឺ៖ ទប់ស្កាត់​ ប្រ​ទះ​ឃើញ​ ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ កំ​ណត់ព្រំ​ខ័ណ្ឌ​ បង្ក្រាប​ជំ​ងឺ​។​ មក​ទល់​ពេល​នេះ​ ទិស​ស្លោ​កនេះ​នៅ​តែមិន​ផ្លាស់​ប្តូរ​។​ល។​ ពេល​ខាង​មុខ​ ជំ​ងឺ​នៅ​តែបន្ត​រីក​រាលដាល​អូស​បន្លាយ​ យើង​ត្រូវ​តែត្រៀម​ស្មារ​តី​ “រួម​រស់​ដោយ​សុវត្ថិ​ភាព​នឹង​រោគ​រាល​ដាល​” ឧបនា​យក​រ​ដ្ឋមន្ត្រី​ សំ​ណើ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ ត្រូវ​បន្ត​ជំ​រុញ​ទឹក​ចិត្ត​កម្មា​ភិបាល​ យុទ្ធ​ជន​ បន្ត​ច្បាម​ទីតាំង​។​ ក្រសួង​ការ​ពារ​ប្រ​ទេ​ស​ត្រូវ​ត្រៀម​វិធាន​ការ​ធានា​គ្រប់​គ្រាន់​អំ​ពី​សម្ភារៈ លក្ខណ​សម្បត្តិ​ធ្វើ​ការ​ ជីវ​ភាព​រ​ស់នៅ​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​រយៈ​ពេល​យូរ​។​ ឥឡូ​វ កំ​ពុង​ស្ថិត​ក្នុង​រដូវ​ក្ដៅ​ ត្រូវ​គិត​ដល់​រដូវ​រងារ​ អា​កាស​ធាតុ​ភ្លៀង​ ខ្យល់​។​

រំលឹក​ឡើង​វិញ​នូវ​ស្មារ​តី​ចង្អុល​ការ​របស់​នា​យក​រដ្ឋ​មន្ត្រី​ ង្វៀន​ស្វឹង​ភុក “ប្រ​ឆាំង​ជំ​ងឺ​ដូច​ប្រ​ឆាំង​សត្រូវ​” ឧបនា​យក​រ​ដ្ឋមន្ត្រី​ វ៉ូវឌឹកដាម សង្កត់​ធ្ងន់​៖ ក្នុង​ការ​តស៊ូ​ប្រ​ឆាំង​សត្រូវ​ COVID-១​៩​ ផ្តើម​ពី​ថ្ងៃ​ដំ​បូង​រហូត​ដល់​ពេល​នេះ​ កម្លាំង​កង​ទ័ព​ប្រ​ជា​ជន​ នគរ​បាល​ប្រ​ជា​ជន​ ពិសេស​គឺកង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ ពិត​ជាកម្លាំង​នៅ​ជួរ​មុខ​ត្រូវ​តាម​អត្ថា​បដិរូប​ និង​អត្ថានុរូប​។​ ជាក់​ស្តែង​ កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ គឺជា​កម្លាំង​ចុង​ក្រោយ​បង្អស់​ដកចេញ​ពី​“សមរភូមិ​”។​ សូម្បី​តែអស់​ជំ​ងឺ​ ហើយ​កម្លាំង​ការ​ពារ​ព្រំ​ដែន​នៅ​តែបន្ត​ច្បាម​ទីតាំង​ ពី​ព្រោះ​មិន​ត្រឹម​តែមាន​ជំ​ងឺ​រាល​ដាល​ប៉ុណ្ណោះ​ទេ​ តែនៅ​ទាំង​មាន​បញ្ហា​ជាច្រើនទៀត​ទាក់​ទង​ដល់​ការ​ការ​ពារ​ព្រំ​ដែន​។​

ថ្លែង​អំ​ណរ​គុណ​ដោយ​សុទ្ធ​ចិត្ត​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ទាំង​អស់​ ដែល​កំ​ពុង​ច្បាម​ទីតាំង​ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​ សូម​អរ​គុណ​ដល់​គ្រួ​សារ​ ញាតិ​សន្តាន​ដែល​ជាសមរភូមិ​ក្រោយ​ដ៏​រឹង​មាំ ដើម្បី​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ កាន់​តែមាន​ភាព​រ​ឹងប៉ឹង​នៅ​ជួរ​មុខ​ ប្រ​ឆាំង​ជំ​ងឺ​រាល​ដាល​។​ ឧបនា​យក​រ​ដ្ឋមន្ត្រី​ វ៉ូវឌឹកដាម អំ​ណះអំ​ណាង ៖ ប្រ​ជាជន​វៀត​ណាម​ទាំង​អស់​ តែង​កត់​ត្រា​នូវ​សគុណ​ដ៏​ធំ​ធេង​និង​ជឿ​ជាក់​លើ​បង​ៗ​ “កង​ទ័ព​អ៊ំ​ហូ” “ភារ​កិច្ច​ណា​ក៏​ជោគ​ជ័យ​ លំ​បាក​ណា​ក៏​ឆ្លង​ផុត​ សត្រូវ​ណា​ក៏​វាយ​ឈ្នះ​” ហើយ​ “សត្រូវ​” នៅ​ដំ​ណា​ក់​កាល​នេះ​ យើង​ត្រូវ​តែទទួល​ជ័យ​ជម្នះ​យ៉ាង​ដាច់​ខាត​ នឹងទទួល​ជ័យ​ជម្នះ​ជំ​ងឺ​ COVID-១​៩​៕​       

យោ​ង៖ http://baochinhphu.vn-វិមាន​

ចែករំលែកអត្ថបទ