ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍ - នយោបាយ

03/02/2020 - 16:42

អនុស្សាវរីយ៍៩០ឆ្នាំ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣/២/១៩៣០- ៣/២/២០២០)

មោទន​ភាព​អំ​ពី​បក្ស​រុងរឿង​

ចាប់​ពី​ថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​៧​ ខែ​កុម្ភៈ​ ឆ្នាំ​១​៩​៣​០​ នៅ​គឺ​វឡុង​ (ហឿង​កាង​ ប្រ​ទេស​ចិន​) ក្រោម​អធិបតី​ភាព​របស់​សម​មិត្ត​ង្វៀន​អាយ​ក្វឹក សន្និ​សីទ​បង្រួប​បង្រួម​អង្គ​ការ​កុម្មុយ​និស្ត​ចំ​នួន​៣​នៅ​វៀត​ណាម គឺ​៖ បក្ស​កុម្មុយ​និស្ត​ឥណ្ឌូ​ចិន​ បក្ស​កុម្មុយ​និស្ត​អាន​ណាម និង​សម្ព័ន្ធ​កុម្មុយ​និស្ត​ឥណ្ឌូ​ចិន​ ទៅ​ជា​បក្ស​តែ​មួយ​ គឺ​បក្ស​កុម្មុយ​និស្ត​វៀត​ណាម។​ នៅ​ក្នុង​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​លើក​ទី​III របស់​បក្ស​ (៩​/១​៩​៦​០​) បាន​សម្រេច​កំ​ណត់​យក​ថ្ងៃ​ទី​៣​ កុម្ភៈ​ រៀង​រាល់​ឆ្នាំ​ ជា​ទិវា​អនុ​ស្សាវរីយ៍​បង្កើត​បក្ស​កុម្មុយ​និស្ត​វៀត​ណាម។​ល។​ ក្នុង​អំ​ឡុង​៩​០​ឆ្នាំ​កន្លង​ ចាប់​ពី​ថ្ងៃ​បង្កើត​មក​ បក្ស​បាន​ដឹក​នាំ​បដិវត្តន៍​វៀត​ណាមឆ្លង​កាត់​រាល់​ការ​លំ​បាក​ សាក​ល្ប​ង​ ឈាន​ពី​ជ័យ​ជម្នះ​មួយ​ទៅ​ជ័យ​ជម្នះ​មួយ​ទៀ​ត​។​

 សម្តែង​សិល្បៈ​អំ​ណរ​ក្នុង​ពិធី​រំលឹក​អនុស្សាវរីយ៍​៩​០​ឆ្នាំ​ ទិវា​បង្កើត​សាខា​បក្ស​កុម្មុយ​និស្ត​អាន​ណាម​កើ-ដ។​ រូប​៖ អាញ់​យុង 

ចុង​សតវត្ស​ទី​XIX និង​ដើម​សតវត្ស​ទី​XX មុន​ពេល​បក្ស​កុម្មុយ​និស្ត​វៀត​ណាម​ប្រ​សូត្រ​ឡើង​ ប្រ​ទេស​យើង​បាន​ធ្លាក់​ក្នុង​ទាស​ភា​ព​ដ៏​យូរ​អង្វែង​។​ ប្រ​ជា​ជន​យើង​ បាន​ក្រោក​ឈរ​ឡើង​ប្រ​ឆាំង​ការ​ជិះ​ជាន់​ សង្កត់​សង្កិន​ជា​បន្ត​បន្ទាប់​របស់​អា​ណា​និគម​ប្លន់​ទឹក​ដី​ និង​សក្តិ​ភូមិ​អា​យ៉ង។​ ការ​ចលនា​បាន​ប្រ​ព្រឹត្ត​ឡើង​យ៉ាង​ខ្លាំង​ក្លា​ ពោរ​ពេញ​ដោយ​ស្មារ​តី​មោះ​មុត​មិន​ចុះ​ញ៉ម និង​ភាព​ត្រចះ​ត្រចង់​នៃ​ស្មារ​តី​ស្នេហា​ជាតិ​ ប៉ុន្តែ​ទាំង​អស់​សុទ្ធ​សឹង​មិន​បាន​សម្រេច​ជោគ​ជ័យ​ ពី​ព្រោះ​ខ្វះ​នូវ​គោល​មាគា៌​ដ៏​ត្រឹម​ត្រូវ​។​ ស្ថិត​ក្នុង​ស្ថាន​ភាព​នោះ​ សម​មិត្ត​ង្វៀន​អា​យក្វឹ​ក មាន​ទឹក​ចិត្ត​ស្នេហា​ជាតិ​យ៉ាង​មោះ​មុត បាន​ធ្វើ​ដំ​ណើរ​គ្រប់​ទី​កន្លែង​លើ​ពិភព​លោក​ ដើម្បី​ស្វែង​រក​មាគា៌​សង្គ្រោះ​ជាតិ​ សង្គ្រោះ​ប្រ​ជា​ជន​។​ លោក​បាន​រក​ឃើញ​លទ្ធិ​ម៉ា​ក្ស-លេនីន ជា​មាគ៌ា​ជួយ​សង្គ្រោះ​ជាតិ​ រំដោះ​ប្រ​ជា​ជាតិ​ រំដោះ​វណ្ណៈ​ និង​រំដោះ​មនុស្ស​។​

ចាប់​ពី​ថ្ងៃ​ទី​៣​ ដល់ថៃ្ងទី​៧​ ខែ​កុម្ភៈ​ ឆ្នាំ​១​៩​៣​០​ នៅ​គឺ​វឡុង​ (ហឿង​កាង​ ប្រ​ទេស​ចិន​) ក្រោម​អធិបតី​ភាព​របស់​ង្វៀន​អាយ​ក្វឹក អង្គ​ការ​កុម្មុយ​និស្ត​ចំ​នួន​៣​នៅ​វៀត​ណាម​កាល​នោះ​ (បក្ស​កុម្មុយ​និស្ត​ឥណ្ឌូ​ចិន​ បក្ស​កុម្មុយ​និស្ត​អា​នណាម និង​សម្ព័ន្ធ​កុម្មុយ​និស្ត​ឥណ្ឌូ​ចិន​) បាន​ធ្វើ​សន្និ​សីទ​បង្រួប​បង្រួម​បក្ស​ចូល​តែ​មួយ​ យក​ឈ្មោះ​ថា​បក្ស​កុម្មុយ​និស្ត​វៀត​ណាម។​ សន្និ​សីទ​បាន​ពិ​ភាក្សា​និង​អនុ​មតិ​នូវ​មាគ៌ា​នយោ​បាយ​សង្ខេប​ យុទ្ធ​វិធី​សង្ខេប​ របៀប​វារៈ​សង្ខេប​ និង​លក្ខន្តិកៈ​របស់​បក្ស​ អា​ស្រ័យ​លោក​ង្វៀន​អាយ​ក្វឹក ពង្រាង​ឡើង​ជា​ដំបូង​ ទន្ទឹម​នឹង​នោះ​ រៀប​ចំ​ផែន​ការ​បង្កើត​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បណ្តោះ​អា​សន្ន​។​  ឯ​កសារ​ខាង​លើ​បាន​កំ​ណត់​ភារ​កិច្ច​បដិវត្តន៍វៀត​ណាម គឺ​ផ្តួល​រំលំ​របប​ចក្រ​ពត្តិ​និង​សក្តិ​ភូមិ​អា​យ៉ង បង្កើត​រដ្ឋា​ភិបាល​របស់​ប្រ​ជា​ជន​ ធ្វើ​ឱ្យ​វៀត​ណាម​បាន​ឯក​រាជ្យ​ទាំង​ស្រុង​ ប្រ​ជា​ជន​រស់​នៅ​មាន​សេរី​ភាព​ សុភ​មង្គល​។​ 

ជា​មួយ​នឹង​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្រ្ត​ដ៏​សំ​ខាន់​នេះ​ បក្ស​កុម្មុយ​និស្ត​វៀត​ណាមបាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​។​ បក្ស​កុម្មុយ​និស្ត​វៀត​ណាម ក្លាយ​ជា​អ្នក​ដឹក​នាំ​និង​ចាត់​តាំង​រាល់​ជ័យ​ជម្នះ​នៃ​បដិវត្តន៍​ប្រ​ទេស​យើង​យ៉ាង​ពិត​ប្រាកដ​។​ នេះ​គឺ​ជា​ការ​អភិវឌ្ឍ​ដ៏​សំ​ខាន់​នៃ​ប្រវត្តិ​សាស្រ្ត​ ជា​លទ្ធ​ផល​នៃ​ការ​ពង្រីក​ចលនា​កម្ម​ករ​ និង​ចលនា​ស្នេហា​ជាតិ​វៀត​ណាម រួម​បញ្ចូល​នឹង​លទ្ធិ​ម៉ា​ក្ស-លេនីន បាន​ផ្សព្វ​ផ្សា​យ​ចូល​ប្រ​ទេស​វៀត​ណាម។​ បក្ស​កុម្មុយ​និស្ត​វៀត​ណាម​កើត​ឡើង​ គឺ​ជា​របត់​ដ៏​ធំ​ធេង​នៃ​ប្រ​វត្តិ​សាស្រ្ត​បដិវត្តន៍​ប្រ​ទេស​យើង​, បាន​កត់​សម្គាល់​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ​លើ​មាគ៌ា​អភិ​វឌ្ឍន៍​របស់​ប្រ​ជា​ជាតិ​យើង​។​ ប្រ​ជា​ជន​យើង​ក្រោម​ការ​ដឹក​នាំ​របស់​បក្ស​ បាន​បង្កើត​ស្នា​ដៃ​ក្នុង​សតវត្ស​XX ក្នុង​នោះ​ចំ​ណុច​សំ​ខាន់​គឺ​ជ័យ​ជម្នះ​នៃ​បដិវត្តន៍ ខែ​សីហា ឆ្នាំ​១​៩​៤​៥​ ជ័យ​ជម្នះ​នៃ​ការ​តស៊ូ​រំដោះ​ប្រ​ជា​ជាតិ​ ការ​ពារ​មាតុ​ភូមិ​ និង​ជ័យ​ជម្នះ​នៃ​ដំណើរ​ការ​ផ្លាស់​ថ្មី​ជា​ជំហាន​ឈាន​ឡើង​សង្គម​និយម​។​

នៅ​កឹង​ធើ​ រាត្រី​ថ្ងៃ​ទី​១​០​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​១​៩​២​៩​ នៅ​កសិដ្ឋាន​កើ-ដ ចំ​ណុះ​ភូមិ​ថើយ​ដុង​ ខណ្ឌ​អូរ​ម៉ូង​ ខេត្ត​កឹង​ធើ​ (ឥឡូវ​ជា​ទី​ប្រ​ជុំ​ជន​កើ-ដ ស្រុក​កើ-ដ ក្រុង​កឹង​ធើ​) សាខា​បក្ស​កុម្មុយ​និស្ត​អានណាម​កើ-ដ បាន​បង្កើត​ឡើង​ដោយ​សម​មិត្ត​ហា​ហ្វី​យ៉ាប ធ្វើ​ជា​លេខា​បក្ស​។​ ការ​កកើត​ឡើង​នៃ​សាខា​បក្ស​កុម្មុយ​និស្ត​អាន​ណាមកើ-ដ បាន​កត់​សម្គាល់​ជា​ព្រឹត្តិ​ការណ៍​ប្រ​វត្តិ​សាស្រ្ត​នៃ​ការ​ចលនា​បដិវត្តន៍​នៅ​កឹង​ធើ​ បង្ក​ឱ្យ​មាន​ការ​រីក​រាល​ដាល​យ៉ាង​ខ្លាំង​ គឺ​ជា​បុព្វ​បទ​ដ៏​សំ​ខាន់​នៃ​ដំណើរ​ការ​អភិវឌ្ឍ​របស់​អង្គ​ការ​បក្ស​មូលដ្ឋាន​របស់​ខេត្ត​កឹង​ធើ​ និង​ខេត្ត​ជិត​ខាង​ក្នុង​តំ​បន់​។​

ក្រោយ​ពីសន្និ​សីទ​បង្រួប​បង្រួម​បង្កើត​បក្ស​កុម្មុយ​និស្ត​វៀត​ណាម(៣​/២​/១​៩​៣​០​) សាខា​បក្ស​កុម្មុយ​និស្ត​អាន​ណាម បាន​ផ្លាស់​ឈ្មោះ​ជា​សាខា​បក្ស​កុម្មុយ​និស្ត​វៀត​ណាម។​ តាំង​ពី​បាន​បង្កើត​ សាខា​បក្ស​នៅ​កឹង​ធើ​ មាន​ភាព​រីក​ចម្រើន​ដោយ​ឥត​ឈប់​ឈរ​ ដឹក​នាំ​ចលនា​បដិវត្តន៍​ឆ្លង​កាត់​ដំ​ណាក់​កាល​ដ៏​គ្រោះ​ថ្នាក់​ ភាព​លំ​បាក​លំ​បិន​រាប់​មិន​អស់​ រួម​ចំ​ណែក​បង្កើត​ជា​បដិវត្តន៍​ខែ​សីហា ឆ្នាំ​១​៩​៤​៥​ និង​យុទ្ធ​នាការ​ហូជីមិញ​ប្រ​វត្តិ​សាស្រ្ត​ រំដោះ​ភាគ​ខាង​ត្បូង​ ឯ​កភាព​ទឹក​ដី​។​

ក្នុង​ពិធី​រំលឹក​អនុស្សាវរីយ៍​៩​០​ឆ្នាំ​ ទិវា​បង្កើត​សាខា​បក្ស​កុម្មុយ​និស្ត​អាន​ណាមកើ-ដ (១​០​/១​១​/១​៩​២​៩​ - ១​០​/១​១​/២​០​១​៩​) សមមិត្ត​ត្រឹង​ក្វឹក​ទ្រុង​ សមា​ជិក​មជ្ឈិម​បក្ស​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​កឹង​ធើ​ បាន​បញ្ជា​ក់​ច្បាស់​ ការ​ពង្រីក​ប្រ​វេណី​បដិវត្តន៍​ដ៏​មោះមុត ប៉ុន្មាន​ឆ្នាំ​កន្លង​ បក្ខភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ក្រុង​កឹង​ធើ​ បាន​សាម​គ្គី​ ខិត​ខំ​ប្រឹង​ប្រែង​ ប្តេជ្ញា​ចិត្ត​កសាង​ក្រុង​កាន់​តែ​អភិវឌ្ឍ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ជំ​ហាន​ដំបូង​ ក្រុង​បាន​បង្ហាញ​ពីឋានៈ​និង​តួនាទី​ មជ្ឈ​មណ្ឌល​នៅ​តំ​បន់​វាលរាប​ទន្លេ​គឺវ​ឡុង​នៅ​លើ​វិ​ស័យ​មួយ​ចំ​នួន​ ដូច​ជា​៖ ពាណិជ្ជ​កម្ម​-សេវា​កម្ម​ អប់​រំ-បណ្តុះ​បណ្តាល និង​សុខា​ភិបាល​។​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង​ អំ​ពាវ​នាវ​ដល់​កម្មា​ភិបាល​ បក្ខ​ជន​និង​ប្រ​ជា​ជន​ក្រុង​ បន្ត​ការ​ពង្រីក​ស្មារ​តី​ស្នេហា​ជាតិ​ ឆន្ទៈ​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​ កសាង​ក្រុង​កាន់​តែ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ កសាង​បក្ស​និង​ប្រ​ព័ន្ធ​នយោ​បាយ​ពិត​ជា​ស្អាត​ស្អំ​ រឹង​មាំ​៕

ថា​ញ់ឡុង​-វិ​មាន

ចែករំលែកអត្ថបទ