“បក្សកុម្មុយនិស្តវៀតណាម - ឆ្លាស់វៃ សមត្ថភាព ផ្លាស់ថ្មី ដើម្បីឯករាជ្យ សេរីភាព និងសង្គមនិយម” គឺជាប្រធានបទនៃអង្គសិក្ខាសាលាថ្នាក់ជាតិ អាស្រ័យវិទ្យាស្ថាននយោបាយជាតិហូជីមិញ គណៈឃោសនាអប់រំមជ្ឈិម និងក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម សហការរៀបចំឡើងស្របឱកាសរំលឹកអនុស្សាវរីយ៍លើកទី៩០ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣/២/១៩៣០ - ៣/២/២០២០) នៅហាណូយ ។ សមមិត្ត ត្រឹនក្វឹកវ៉ឿង សមាជិកការិយាល័យនយោបាយ ប្រចាំការនៃគណៈលេខាអញ្ជើញចូលរួមនិងថ្លែងការណ៍ក្នុងអង្គសិក្ខាសាលា។
លោកត្រឹនក្វឹកវ៉ឿង ប្រចាំការនៃគណៈលេខា ថ្លែងការណ៍ក្នុងអង្គសិក្ខាសាលា ។
បទអន្តរាគមន៏ចំនួន៦០ របស់អ្នកវិទ្យាសាស្ត្រ ដែលតំណាងស្ថាប័នបក្ស រដ្ឋ និងតំណាងឱ្យខេត្ត ក្រុងនានា សុទ្ធតែបានអះអាងថា៖ ការកើតឡើងនៃបក្សកុម្មុយនិស្តវៀតណាម គឺជាការចាំបាច់នៃប្រវត្តិសាស្ត្រ ឆ្លើយតបនឹងតម្រូវការ ដើម្បីស្វែងរកឯករាជ្យនិងអភិវឌ្ឍប្រទេសជាតិ ការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស គឺជាកត្តាកំណត់សម្រេចរាល់ជ័យជំនះរបស់បដិវត្តន៍វៀតណាម។ ទន្ទឹមនឹងនោះ បញ្ជាក់នូវសមិទ្ធិផលរបស់បដិវត្តន៍វៀតណាម ជាពិសេសគឺសមិទ្ធិផលក្នុងការកែលម្អឧស្សាហូបនីយកម្ម ភាវូបនីយកម្ម និងសមាហរណកម្មអន្តរជាតិក្រោមការដឹកនាំរបស់បក្ស ។ អំណះអំណាង ការងារកសាងបក្សគឺជាភារកិច្ចគន្លឹះ មានអត្ថន័យយ៉ាងសំខាន់ក្នុងការសម្រេចជ័យជំនះរបស់បដិវត្តន៍វៀតណាម។ ឆ្លងតាមនោះ ដាក់សំណើសម្រាប់ទិសដៅ និងដំណោះស្រាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព និងកសាងបក្សស្អាតស្អំ រឹងមាំយ៉ាងពិតប្រាកដ ដើម្បីឆ្លើយតបនឹងតម្រូវការ ភារកិច្ចនៃយុគបដិវត្តន៍ថ្មី។
ថ្លែងកថាក្នុងអង្គសិក្ខាសាលា លោកត្រឹងក្វឹកវ៉ឿង ប្រចាំការនៃគណៈលេខា បានមានប្រសាសន៍បញ្ជាក់៖ អស់រយៈពេល៩០ឆ្នាំកន្លង បក្សរបស់យើងដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ ដ៏មហិមា បានលត់ដំ បណ្តុះបណ្តាលនិងដឹកនាំប្រជាជនយើង ផ្ដើមធ្វើការតស៊ូបដិវត្តន៍ ទទួលបាននូវជ័យជំនះដ៏អស្ចារ្យ។ ហេតុដូច្នេះ ផ្តើមពីប្រទេសមួយអាណានិគមពាក់កណ្តាលសក្តិភូមិ ប្រទេសយើងបានក្លាយជាប្រទេសឯករាជ្យ សេរីភាព និងអភិវឌ្ឍន៍តាមមាគ៌ាសង្គមនិយម។
លោកត្រឹនក្វឹកវ៉ឿង បានសង្កត់ធ្ងន់៖ តថភាពនៃបដិវត្តន៍វៀតណាម បានបញ្ជាក់ការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស គឺជាកត្តាឈានមុខ កំណត់សម្រេចរាល់ជ័យជំនះនៃបដិវត្តន៍របស់ប្រទេសយើង ។ ទន្ទឹមនឹងនោះ ក្នុងដំណើរការដឹកនាំបដិវត្តន៍ បក្សយើងបានហាត់ពត់លត់ដំ ប្រឈមនឹងការសាកល្បង ឃើញថាមានភាពរីកចំរើនដោយឥតឈប់ឈរ និងមានបទពិសោធន៍ច្រើន ដើម្បីពីមួយថ្ងៃទៅមួយថ្ងៃកាន់តែសក្ដិសមនឹងតួនាទីដឹកនាំបដិវត្តន៍ និងសក្ដិសមនឹងការទុកចិត្តរបស់ប្រជាជន ។ ក្នុងដំណាក់ការនោះ បក្សយើងបានបង្ហាញនូវសមត្ថភាពយ៉ាងខ្លាំងក្លា ការឆ្លាស់វៃ ផ្សំនិងបទពិសោធន៍ដ៏មានតម្លៃ ប្រពៃណីរុងរឿងរបស់បក្ស។ ហេតុដូច្នេះ យើងត្រូវតែខិតខំថែរក្សានិងពង្រីកក្នុងពេលអនាគត។
“យើងរួមគ្នារំលឹកឡើងវិញនូវប្រវត្តិសាស្រ្តស្មើដូចមាសរបស់បក្ស អំណះអំណាងខ្លាំងក្លាអំពីសមិទ្ធិផលដ៏ធំធេង និងបទពិសោធន៍ដ៏មានតម្លៃរបស់បក្សក្នុងរយៈពេល៩០ឆ្នាំកន្លង ។ យោងលើមូលដ្ឋាននោះ ឯកភាព ឱ្យតម្លៃ និងសន្និដ្ឋាន ទន្ទឹមនឹងនោះ ផ្តល់មតិអំពីវិធានការដើម្បីលើកកម្ពស់ការកសាងកែលម្អបក្ស ស្អាតស្អំ រឹងមាំ ពង្រីកកម្លាំងប្រជាជនទាំងមូល ប្រជាធិបតេយ្យសង្គមនិយម ជំរុញខ្លាំងក្លាលើគ្រប់វិស័យក្នុងការផ្លាស់ថ្មី ការពាររឹងមាំមាតុភូមិ រក្សាលំនឹងស្ថានភាព ខិតខំជំរុញប្រទេសយើងឆាប់ក្លាយជាប្រទេសឧស្សាហកម្មឆ្ពោះទៅរកភាពទំនើបទាន់សម័យ ប្រកៀកស្មាជាមួយប្រទេសមហាអំណាចនៃទ្វីបទាំង៥ សមនឹងបំណងប្រាថ្នារបស់អ៊ំហូ និងប្រជាជនយើង” - លោកត្រឹនក្វឹកវ៉ឿង ប្រចាំការនៃគណៈលេខា បានមានប្រសាសន៍ដូច្នេះ ។
សិក្ខាសាលាវិទ្យាសាស្ត្រ៖ “បក្សកុម្មុយនិស្តវៀតណាម - ឆ្លាស់វៃ សមត្ថភាព ផ្លាស់ថ្មី ដើម្បីឯករាជ្យ សេរីភាព និងសង្គមនិយម” គឺជាឱកាសសម្រាប់យើងទាំងអស់គ្នាក្រឡេកមើលមកដំណាក់ការតស៊ូដ៏រុងរឿងរបស់បក្ស ក្នុងរយៈពេល៩០ឆ្នាំកន្លង។ រំលឹកឡើងវិញនូវការលំបាក ការពលី ក៏ដូចជាជ័យជំនះដែលប្រជាជនយើងទទួលបានក្រោមការដឹកនាំរបស់បក្ស។ រៀនសូត្របទពិសោធន៍ដ៏មានតម្លៃ និងផ្តល់នូវមតិអំពីវិធានការដើម្បីលើកកម្ពស់សមត្ថភាពជាអ្នកដឹកនាំ និងកម្លាំងប្រយុទ្ធរបស់បក្សក្នុងដំណាក់កាលបច្ចុប្បន្ន។
យោង https://vov.vn