ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/10/2019 - 16:28

មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​ខេត្ត​កៀង​យ៉ាង​ លើ​កទី​ III ឆ្នាំ​២​០​១​៩​

កាលពីថ្ងៃ​ទី​៩​ ខែ​តុលា​ ខេត្ត​កៀង​យ៉ាង​ រៀប​ចំ​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​ លើ​កទី​ III  ឆ្នាំ​២​០​១​៩​ យ៉ាង​មហោ​ឡារិក​។​ អញ្ជើញ​ចូល​រួម​មាន​ លោក​ឡេ​សើុង​ហាយ​ អនុ​រដ្ឋ​មន្រ្តី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ ថ្នាក់​ដឹក​នាំ​ខេត្ត​កៀង​យ៉ាង​  មួយ​អន្លើ​ដោយ​អ្នក​តំ​ណាង​ចំ​នួន​២​៤​៩​រូប​ ដែល​តំ​ណាង​ឱ្យ​ជន​ជា​តិ​ភាគ​តិ​ច​ក្នុង​ទូទាំង​ខេត្ត​ជា​ង​២​៨​០​.០​០​០​នាក់​។​

ប្រ​តិភូ​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​វៀត​ណាមលើ​កទី​ ២​

បង្ហាញ​មុខ​នៅ​នាម​ហា​សន្និ​បាត​។​

បច្ចុ​ប្បន្ន​ ខេត្ត​កៀង​យ៉ាង​ មាន​ប្រ​ជា​ជន​៤​៤​០​.៤​៤​២​គ្រួ​សារ​ មាន​ចំ​នួន​មនុស្ស​ជា​ង​១​,៨​លាន​នាក់​ ក្នុង​នោះ​ ជន​រួម​ជា​តិ​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​មាន​៦​៦​.៥​២​១​គ្រួ​សារ​ មាន​ចំ​នួន​មនុស្ស​២​៨​០​.២​៥​៩​នាក់​ សរុប​អត្រា​១​៥​,៤​៨​%នៃ​ប្រ​ជា​ជន​ទូទាំង​ខេត្ត​ ក្នុង​នោះ​ ជន​រួម​ជា​តិ​ខ្មែរ​មាន​៥​៦​.៧​៨​២​គ្រួ​សារ​ មាន​ចំ​នួន​មនុស្ស​២​៤​២​.៦​០​២​នាក់​។​ រយៈ​ពេល​៥​ឆ្នាំ​កន្លង​  អនុ​វត្ត​លិខិត​ប្តេជ្ញា​ចិត្ត​នៃ​មហា​សន្និ​បាត​លើ​កទី​ II ឆ្នាំ​២​០​១​៤​-២​០​១​៩​ ឃើញ​ថា​ ការ​ងារ​ជន​ជា​តិ​   គោ​ល​នយោ​បាយ​ជន​  ជា​តិ​ តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​ក្នុង​ខេត្ត​ សម្រេច​បាន​សមិទ្ធផល​ជា​ច្រើន​ ចំ​ពោះ​ភារកិច្ច​ដែល​បាន​ដាក់​ចេញ​។​ ជា​ពិសេស​ ជីវភាព​ សម្ភារៈ​ និង​ស្មារ​តី​របស់​ជន​រួម​ជា​តិ​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​ បាន​កែលម្អ​ដោយ​ឥត​ឈប់​ឈរ​ អត្រា​គ្រួ​សារ​ក្រី​ក្រកាត់​បន្ថយ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មុខ​មាត់​ជន​បទ​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​កាន់​តែ​ផ្លាស់​ប្ដូរ​។​ ឆ្លង​តាម​រយៈ​នោះ​  គ្រួ​សារ​ក្រី​ក្រក្នុង​ជន​រួម​ជា​តិ​ភាគ​តិ​ច​ពី១​០​.៣​៤​៦​គ្រួ​សារ​ សរុប​អត្រា​១​៧​,៦​%ឆ្នាំ​២​០​១​៥​ លុះ​ដល់​ចុង​ឆ្នាំ​២​០​១​៨​ កាត់​បន្ថយ​នៅ​៤​.៨​៥​៥​គ្រួ​សារ​ សរុប​អត្រា​៧​,២​៩​%។​    អត្រា​គ្រួ​សារ​ប្រើ​ប្រាស់​ទឹក​ស្អាតចំ​នួន​៨៨,៣%​អគ្គិសនី​៩៨,៦%។​​ មក​ទល់​ពេល​នេះ​ ឃំុតំ​បន់​ជន​រួម​ជា​តិ​ភាតិច​ទាំង​១​០​០​% មាន​ផ្លូវ​ថ្នល់​ទៅ​ដល់​មជ្ឈ​មណ្ឌល​ឃំុ មាន​ដំណាក់​សុខា​ភិបាល​១​០​០​%។​ មាន​ឃុំ​ចំ​នួន​៧​/៩​ចាក​ ចេញ​ពី​ឃំុចំ​ណុះ​កម្ម​វិ​ធី​១​៣​៥​ ហើយ​មាន​ឃំុចំ​នួន​៤​០​នៅ​តំ​បន់​ជន​ជា​តិ​ភាគ​តិ​ច​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ឃំុជន​បទ​ថ្មី​។​

លទ្ធ​ផល​ខាង​លើ​ គឺ​អា​ស្រ័យ​បាន​បក្ស​និង​រដ្ឋ​ មាន​គោ​ល​ការ​ណ៍​ គោ​ល​នយោ​បាយ​សម​ស្រប​ទាន់​ពេល​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​ឆន្ទៈ​របស់​ជន​រួម​ជា​តិ​ភាគ​តិ​ច​។​ ការ​យល់​ដឹង​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស​និង​អង្គ​ការ​មហា​ជន​នានា​ ចំ​ពោះ​ការ​ងារ​ជន​ជា​តិ​ពីមួយ​ថ្ងៃ​កាន់​តែ​ស៊ី​ជម្រៅ​ និង​ការ​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​រាល់​គោ​ល​ការ​ណ៍​ គោ​ល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ បាន​ទាន់​ពេល​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​នៃ​គោ​ល​បំ​ណង​របស់​ជន​រួម​ជា​តិ​ភាគ​តិ​ច​។​ ការ​ដែល​ពង្រីក​ប្រ​វេណីសាម​គ្គី​ក្នុង​សហគម​ន៍ជន​ជា​តិ​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​កាន់​តែ​ជិត​ដិត​ គោ​ល​នយោ​បាយ​ កម្ម​វិ​ធី​ និង​គម្រោង​មួយ​ចំ​នួន​វិ​និ​យោ​គ​ក្នុង​តំ​បន់​ជន​រួម​ជា​តិ​ភាគ​តិ​ច​បាន​ពង្រីក​ប្រ​សិ​ទ្ធ​ភាព​  នាំ​មក​នូវ​ផលប្រ​យោជន៍​យ៉ាង​ជា​ក់​ស្តែ​ង។​

នាឱកាស​មហា​សន្និ​បាត​នេះ​ មាន​សមូហ​ភាព​និង​បុគ្គ​លជា​ច្រើន​ បាន​គណៈ​កម្មា​ធិ​ការ​ជន​ជា​តិ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​ និង​គណៈ​ជន​ជា​តិ​ខេត្ត​កៀង​យ៉ាង​ ស្ងើច​សរ​សើរ​ ជូន​រង្វាន់​ ពីព្រោះ​មាន​ស្នា​ដៃ​ឆ្នើម​លើ​គ្រប់​វិ​ស័យ។​ មហា​សន្និ​បាត​ ក៏​បាន​ជ្រើស​រើស​អ្នក​តំ​ណាង​ចំ​នួន​២​២​រូប​ទៅ​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជា​តិ​ភាគ​តិ​ច​ លើ​កទី​II នៅ​រដ្ឋ​ធានី​ហាណូយ​៕

       ឡេ​ស៊ាង-លីសៀ

ចែករំលែកអត្ថបទ