លទ្ធផលស្វែងរកសម្រាប "ដល់ជនរួមជាតិខ្មែរ"
លទ្ធផលពី 1 - 10 ក្នុងចំណោម 234
ធ្វើសមទិន 24-07-2026
ជារៀងរាល់ឆ្នាំ ជិតដល់ពាក់កណ្តាលខែ៦ចន្ទគតិ មាមីងខ្មែរនៅអនុសង្កាត់ទី៧ សង្កាត់ងៀកហ្វា ខេត្ត វិញឡុង តែងតែចាត់តាំងពិធីបុណ្យឡើងអ្នកតា។ នេះមិនត្រឹមតែមានអត្ថន័យបួងសួងសុំឱ្យភ្លៀងខ្យល់ធ្លាក់ស្មើ ដំណាំដាំដុះបានផលប៉ុណ្ណោះទេ នៅទាំងរួមចំណែកថែរក្សា និងពង្រីកនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី ព្រមទាំងបង្កើនចំណងសាមគ្គីភាពកាន់តែស្អិតល្មួតនៅក្នុងសហគមន៍ទៀតផង។
Tag: ពិធីបុណ្យឡើងអ្នកតា, ក្នុងជីវភាពវប្បធម៌, របស់ជនរួមជាតិខ្មែរ
ធ្វើសមទិន 21-07-2026
ដោយមានលក្ខណៈពិសេសដោយឡែកជាភូមិភាគនៅជាប់មាត់សមុទ្រ មានជនរួមជាតិខ្មែររស់នៅប្រមាណ ៧២% ឃុំវិញហាយបានផ្តុំកម្លាំងអនុវត្តព្រមៗគ្នានូវកម្មវិធី គោលនយោបាយដល់តំបន់ជនជាតិភាគតិច រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន បង្កកម្លាំងជំរុញដើម្បីអភិវឌ្ឍសេដ្ឋកិច្ច - សង្គមដោយចីរភាពនៅភូមិភាគ។
Tag: ឃុំវិញហាយ, អនុវត្តកម្មវិធីគោលនយោបាយ, មានប្រសិទ្ធភាព, ដល់តំបន់ជនជាតិភាគតិច
ធ្វើសមទិន 15-07-2026
ក្រោយពីមួយឆ្នាំដាក់ឱ្យដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ នៅឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិឋានទីក្រុងកឹងធើ មានការវិវត្តន៍ច្បាស់ក្រឡែតក្នុងការលើកកម្ពស់សមត្ថភាពរបស់រដ្ឋអំណាចភូមិភាគ ជាជំហានៗបង្រួញគម្លាតរវាងរដ្ឋអំណាចនិងប្រជាជនក្នុងការដោះស្រាយបែបបទរដ្ឋបាល។
Tag: ក្រោយពីមួយឆ្នាំនាំយក, រដ្ឋអំណាចឌីជីថល, ដល់ប្រជាជន
ធ្វើសមទិន 13-07-2026
ជារៀងរាល់ថ្ងៃសីល នៅវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរនានា នៅឃុំធ្វឹងហ្វា ទីក្រុងកឹងធើ កម្មាភិបាលនិងយុទ្ធជននគរបាល តែងមានមុខយ៉ាងទៀងទាត់ ដើម្បីផ្សព្វផ្សាយច្បាប់ជូនដល់ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទ។
Tag: នាំយកច្បាប់មកកាន់ជនរួមជាតិខ្មែរ, នគរបាលឃុំធ្វឹងហ្វា, ផ្សព្វផ្សាយច្បាប់ជូនព្រះសង្ឃ
ធ្វើសមទិន 26-06-2026
ជាមួយនឹងស្មារតីទទួលខុសត្រូវនិងអស់ពីចិត្តគិតគូរដល់ជីវភាពប្រជាជន លោកតាំងរ៉ូគ្វីសា ប្រធានគណៈប្រជាជនភូមិបឹងទ្រៀត ឃុំលីវទូ ទីក្រុងកឹងធើ បានរួមចំណែកយ៉ាងសំខាន់ក្នុងបន្ថយភាពក្រីក្រ កសាងជីវភាពវប្បធម៌ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងគុណភាពរស់នៅជូនជនរួមជាតិខ្មែរនៅភូមិភាគ។
Tag: ប្រធានគណះប្រជាជនភូមិ, មានប្រិយភាព, អស់ពីចិត្តចំពោះជនរួមជាតិខ្មែរ
ធ្វើសមទិន 24-06-2026
ក្រោយពីរយៈកាលផ្សព្វផ្សាយកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ (ហៅកាត់ថា កម្មវិធី) បាននាំមកនូវសម្រស់ថ្មីដល់តំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ។
ធ្វើសមទិន 17-06-2026
ផ្ដើមពីអ្នកនេសាទប្រកបរបរចាប់ជលផលធម្មជាតិ លោកឡឹមវ៉ាន់ប៊ិញ (ហៅបាប៊ិញ) ជាជនជាតិខ្មែរ នៅភូមិយ៉ុងបាង ឃុំឡុងវិញ ខេត្តវិញឡុង មិនញញើតហ៊ានផ្លាស់ប្តូរមុខរបរមកចិញ្ចឹមត្រីពោនិងសម្រេចបានលទ្ធផលសេដ្ឋកិច្ចខ្ពស់។ មិនត្រឹមតែរកបានប្រាក់ចំណូលរាប់ពាន់លានដុងក្នុងមួយឆ្នាំប៉ុណ្ណោះទេ លោកថែមទាំងបានជួយឧបត្ថម្ភនិងចែករំលែកបទពិសោធន៍ដល់គ្រួសារប្រជាជននៅភូមិភាគអភិវឌ្ឍន៍ទម្រង់នេះ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជនតំបន់ឆ្នេរសមុទ្រ។
Tag: បងបាប៊ិញ, ធ្វើមានដោយសារការចិញ្ចឹមត្រីពោ, ឃុំឡុងវិញ, ខេត្តវិញឡុង
ធ្វើសមទិន 13-06-2026
ជាច្រើនឆ្នាំកន្លង ឱ្យតែដល់វិស្សមកាល វត្តអារាមខ្មែរនានានៅលើភូមិដ្ឋានទីក្រុងកឹងធើ តែងមានភាពអ៊ូអរ ជាមួយនឹងសកម្មភាពបង្រៀនអក្សរខ្មែរ។ នេះជាសកម្មភាពប្រចាំឆ្នាំ ក្រោយពីប្អូនៗសិស្សានុសិស្សឈានចូលរដូវវិស្សមកាល ហើយបានក្លាយជាលក្ខណៈដ៏ប្រពៃនៃវប្បធម៌ ដែលបានថែរក្សាជាច្រើនជំនាន់ រួមចំណែកក្នុងការអភិរក្សភាសា អក្សរសាស្ត្រ និងអត្តសញ្ញាណរបស់ជនរួមជាតិខ្មែរ។
Tag: បណ្តុះអក្សរ, នាឱកាសវិស្សមកាល, អភិរក្សភាសា, អក្សរសាស្ត្រ
ធ្វើសមទិន 11-06-2026
រៀងរាល់រដូវវិស្សមកាល ថ្នាក់រៀនអក្សរខ្មែរនៅភូមិស្វាយមីង ឃុំទីវកឹង ខេត្តវិញឡុង តែងមានសិស្សានុសិស្សជនជាតិខ្មែរមកចូលរៀនយ៉ាងច្រើនកុះករ។ ផ្ដើមពីការរៀនព្យញ្ជនៈនិងស្រៈដំបូងៗ រហូតដល់ការអាននិងសរសេរ ក្មួយៗកំពុងបន្តថែរក្សានិងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជនជាតិ។ តាមរយៈថ្នាក់រៀននេះ ភាសានិងអក្សរខ្មែរ ត្រូវបានអភិរក្សនិងរក្សាដល់យុវជនជំនាន់ក្រោយ រួមចំណែកបណ្តុះមោទនភាពចំពោះប្រពៃណីវប្បធម៌ជនជាតិក្នុងសង្គមទំនើបនាពេលបច្ចុប្បន្ន។
Tag: ភាពអ៊ូអរនៃថ្នាក់រៀនអក្សរខ្មែរ, រដូវវិស្សមកាល, នៅភូមិស្វាយមីង
ធ្វើសមទិន 10-06-2026
ពិណពាទ្យ ជាទម្រង់ភ្លេងមួយប្រភេទផ្សារភ្ជាប់នឹងជីវភាពស្មារតីរបស់ជនរួមជាតិខ្មែរ។ តាំងពីបុរាណមក ភ្លេងនេះបានផ្សារភ្ជាប់ស្អិតល្មួតជាមួយសិល្បៈសម្តែង និងជំនឿសាសនា ទន្ទឹមនឹងនោះ តែងអំណះអំណាងពីតួនាទីដ៏សំខាន់រហូតមកដល់សព្វថ្ងៃ ពិសេសនៅក្នុងពិធីបុណ្យប្រពៃណី និងពិធីកិច្ចសាសនារបស់សហគមន៍ជនរួមជាតិខ្មែរនៅណាមបូ។
Tag: ភ្លេងពិណពាទ្យ, ក្នុងជីវភាពវប្បធម៌, របស់ជនរួមជាតិខ្មែរ