13/07/2026 - 21:03

នាំ​យក​ច្បាប់​មក​កាន់​ជន​រួម​ជាតិ​ខ្មែរ​ 

ជា​រៀង​រាល់​ថ្ងៃ​សីល​ នៅ​វត្ត​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​នា​នា​ នៅ​ឃុំ​ធ្វឹង​ហ្វា​ ទី​ក្រុង​កឹង​ធើ កម្មា​ភិបាល​និង​យុទ្ធ​ជន​នគរ​បាល​ តែង​មាន​មុខ​យ៉ាង​ទៀង​ទាត់​ ដើម្បី​ផ្សព្វ​ផ្សាយ​ច្បាប់​ជូន​ដល់​ព្រះ​សង្ឃ​ និង​មា​មីង​ពុទ្ធ​បរិស័ទ​។ ទម្រង់​ផ្សព្វ​ផ្សាយ​រួម​បញ្ចូល​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​សាសនា​ បាន​និង​កំ​ពុង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ នៅ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​។

នគរ​បាល​ឃុំ​ធ្វឹង​ហ្វា​ ផ្សព្វ​ផ្សាយ​ច្បាប់​ជូន​ព្រះ​សង្ឃ​ និង​មា​មីង​ពុទ្ធ​បរិស័ទ​
នៅ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ​។

នា​ព្រឹក​ថ្ងៃ​សីល​មួយ​នៅ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ​ ពុទ្ធ​បរិស័ទ​រាប់​រយ​នាក់​ បាន​ជួប​ជុំ​គ្នា​យ៉ាង​កុះ​ករ​ ប្រគេន​ចង្ហាន់​ដល់​ព្រះ​សង្ឃ​តាម​ពិ​ធី​ការ​សាសនា​។ ក្រោយ​ពី​ពិ​ធី​ ប្រ​ជា​ជន​បាន​អង្គុយ​រង់​ចាំ​ស្ដាប់​កម្មា​ភិបាល​ យុទ្ធ​ជន​ផ្សព្វ​ផ្សាយ​នូវ​រឿង​រ៉ាវ​ជាក់​ស្តែង​ ជិត​ដិត​ អំ​ពី​កិច្ច​ការ​ផ្សេង​ៗដែល​កើត​មាន​ឡើង​ក្នុង​ជីវ​ភាព​ ឆ្លង​តាម​រយៈ​នោះ​បាន​ផ្ទេរ​ជូន​នូវ​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​យ៉ាង​ទន់ភ្លន់​ និង​ងាយ​យល់​។

អ្នក​មីង​ យ័ញ ធី​ជៀង ពុទ្ធ​បរិស័ទ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ​ ឱ្យ​ដឹង​៖ “ស្តាប់​កម្មា​ភិបាល​នគរ​បាល​ផ្សព្វ​ផ្សាយ​រួច​ ពេល​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ​ ខ្ញុំ​បាន​រំលឹក​កូន​ចៅ​ ពេល​ចូល​រួម​ចរា​ចរណ៍​ ត្រូវ​តែ​អនុ​វត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​ រស់​នៅ​និង​ធ្វើ​កិច្ច​ការ​តាម​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​; មិន​ធ្លាក់​ខ្លួន​ទៅ​ក្នុង​អបាយ​មុខ​គ្រឿង​ញៀន​ និង​ចេះ​របៀប​ការ​ពារ​ទ្រព្យ​សម្បត្តិ​របស់​គ្រួ​សារ​”។

ក្រៅ​ពី​នោះ​ កម្លាំង​នគរ​បាល​នៅ​ទាំង​ផ្តល់​ព័ត៌​មាន​អំ​ពី​ការ​ប្រើ​ប្រាស់​កម្ម​វិធី​កំ​ណត់​អត្ត​សញ្ញា​ណ​អេឡិកត្រូ​និក VNeID; ឧទ្ទេស​នាម​បណ្តា​ឧប​ករណ៍​ប្រើ​ប្រាស់​ជាក់​ស្តែង​ ដូច​ជា​ការ​បញ្ចូល​ឯក​សារ​ឯ​កជន​ អនុ​វត្ត​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ និង​ឆ្លុះ​បញ្ចាំង​មតិ​យោបល់​អំ​ពី​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​...។ល។ ជួយ​ប្រ​ជា​ជន​ជា​ជំ​ហាន​ខិត​ជិត​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ បង្កើត​ជា​ទម្លាប់​ប្រើ​ប្រាស់​ឧប​ករណ៍​ឌីជី​ថល​ ក្នុង​ការ​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​។

អ្នក​មីង​ លី​ ធី​ស៊ុង ពុទ្ធ​បរិស័ទ​ម្នាក់​របស់​វត្ត​ បាន​ឱ្យ​ដឹង​៖ “ឥ​ឡូវ​នេះ​ ខ្ញុំ​បាន​យល់​ច្បាស់​ពី​បទ​ប្បញ្ញត្តិ​ ក្រោយ​ពី​កើត​កូន​រួច​ត្រូវ​តែ​ធ្វើ​សំ​បុត្រ​កំ​ណើត​ឱ្យ​បាន​ទាន់​ពេល​សម្រាប់​កុមារ​ និង​អត្ថ​ប្រ​យោជន៍​នៃ​ការ​កំ​ណត់​អត្ត​សញ្ញា​ណ​នៅ​លើ​ VNeID។ ខ្ញុំ​នឹង​រំលឹក​កូន​ចៅ​ឱ្យ​អនុ​វត្ត​បាន​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​ ដើម្បី​ងាយ​ស្រួល​នូវ​ពេល​ធ្វើ​នីតិ​វិធី​រដ្ឋ​បាល​”។

ឃុំ​ធ្វឹង​ហ្វា​ បច្ចុប្បន្ន​ មាន​វត្ត​ព្រះ​ពុទ្ធ​សាសនា​ទក្ខិណនិកាយ​ខ្មែរ​ចំ​នួន​ ៣ វត្ត​ គឺ​វត្ត​ចំ​ប៉ា វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ​ និង​វត្ត​តា​គុជចាស់​ ជា​មួយ​នឹង​ពុទ្ធ​បរិស័ទ​រាប់​រយ​នាក់​ ចូល​រួម​ប្រ​ជុំ​ជីវ​ភាព​ជា​ប្រ​ចាំ​។ នេះ​ក៏​ជា​ទី​តាំង​ដែល​នគរ​បាល​ឃុំ​ ជ្រើស​រើស​ដើម្បី​រក្សា​ការ​ផ្សព្វ​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​សីល​។ ក្រោយ​ពី​ការ​ផ្សព្វ​ផ្សាយ​របស់​កម្មា​ភិបាល​នគរ​បាល​ ព្រះ​ឧបជ្ឈា​យ៍ ថា​ច់ បន​ ព្រះ​ចៅ​អធិការ​វត្ត​ព្រះ​បួន​ព្រះ​ភ័ក្ត្រ​ បន្ត​ស្រាយ​បំ​ភ្លឺ​ឡើង​វិញ​ជា​ភា​សា​ខ្មែរ​ នូវ​រាល់​ខ្លឹម​សារ​សំ​ខាន់​ៗ ដើម្បី​ឱ្យ​មា​មីង​ងាយ​ស្រួល​ក្នុង​ការ​ទទួល​យក​។ ព្រះ​ឧបជ្ឈា​យ៍ ថា​ច់ បន​ មាន​ថេរ​ដី​ការ​៖ “ការ​ផ្សព្វ​ផ្សាយ​ដោយ​ភា​សា​កំ​ណើត​ ជួយ​ឱ្យ​មា​មីង​យល់​ដឹង​ និង​ចង​ចាំ​បាន​យូរ​ជាង​។ ពេល​ដែល​យល់​ មា​មីង​នឹង​មិន​ត្រូវ​ជន​ខិល​ខូច​បោក​ប្រាស់​ទៀត​ ចេះ​ការ​ពារ​ខ្លួន​ឯង​ គ្រួ​សារ​ និង​រួម​គ្នា​រក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ និង​រស់​នៅ​ល្អ​ បវរ​សាសនា​”។

តាម​ប្រ​សាសន៍​លោក​អនុ​សេនីយ៍​ទោ​ យ័ញ មិញ​ធៀង ប្រ​ធាន​ក្រុម​នគរ​បាល​តំ​បន់​ នគរ​បាល​ឃុំ​ធ្វឹង​ហ្វា​ ការ​ជ្រើស​រើស​វត្ត​អា​រាម​ធ្វើ​ជា​កន្លែង​ផ្សព្វ​ផ្សាយ​ គឺ​ចេញ​មក​ពី​លក្ខ​ណៈពិ​សេស​នៃ​ការ​ប្រ​ជុំ​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ពេល​ដែល​ប្រ​ជា​ជន​យល់​ដឹង​ច្បាប់​ លើក​កម្ពស់​ស្មារតី​ស្វ័យ​ការ​ពារ​ ស្វ័យ​គ្រប់​គ្រង​ ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មា​តុ​ភូមិ​ នឹង​កាន់​តែ​ពង្រីក​ប្រ​សិទ្ធ​ភាព​ខ្ពស់​។

ផ្តើម​ចាប់​ពី​ពេល​ផ្សព្វ​ផ្សាយ​ដ៏​សាមញ្ញ​ នៅ​ក្រោម​ដំ​បូល​វត្ត​អា​រាម​ ច្បាប់​ជា​ជំ​ហាន​កំ​ពុង​បញ្ជ្រាប​ទៅ​ក្នុង​ជីវ​ភាព​របស់​មា​មីង​ខ្មែរ​។ ពុទ្ធ​បរិស័ទ​ម្នាក់​ៗ ក្រោយ​ពេល​យល់​ដឹង​ពី​ច្បាប់​ នឹង​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ម្នាក់​នៅ​ក្នុង​គ្រួ​សារ​។ នោះ​ក៏​ជា​ថ្នាល​ដើម្បី​កសាង​យុទ្ធ​សាស្ត្រ​សន្តិ​សុខ​ប្រ​ជា​ជន​ដ៏​រឹង​មាំ​ រួម​ចំ​ណែក​ក្នុង​ការ​រក្សា​សុខ​សាន្ត​ត្រា​ណ​ភូមិ​ស្រុក​ធ្វឹង​ហ្វា​៕

 ថា​ច់ ពេជ្រ​ - មេ​ងលី​

ចែករំលែកអត្ថបទ