ក្រោយពីមួយឆ្នាំដាក់ឱ្យដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ នៅឃុំនានាដែលមានជនរួមជាតិខ្មែររស់នៅកុះករលើភូមិឋានទីក្រុងកឹងធើ មានការវិវត្តន៍ច្បាស់ក្រឡែតក្នុងការលើកកម្ពស់សមត្ថភាពរបស់រដ្ឋអំណាចភូមិភាគ ជាជំហានៗបង្រួញគម្លាតរវាងរដ្ឋអំណាចនិងប្រជាជនក្នុងការដោះស្រាយបែបបទរដ្ឋបាល។

ទីតាំងទទួលដោះស្រាយឯកសារជូនប្រជាជន នៅមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលឃុំសាភៀង។
នៅមជ្ឈមណ្ឌលបម្រើសេវារដ្ឋបាលឃុំសាភៀង បរិយាកាសធ្វើការប្រព្រឹត្តទៅយ៉ាងមមាញឹក ប្រជាជនមកធ្វើសំណុំបែបបទដីធ្លី អត្រានុកូលដ្ឋាន និងបញ្ជាក់ឯកសារផ្សេងៗជាច្រើន។ ប្រសិនបើកាលពីមុន ដើម្បីធ្វើបែបបទផ្សេងៗសម្រេចរួចរាល់ ប្រជាជនជួនកាលត្រូវធ្វើដំណើររាប់សិបគីឡូម៉ែត្រទៅកាន់ថ្នាក់ស្រុកដើម្បីដោះស្រាយ ប៉ុន្តែចាប់តាំងពីដាក់ឱ្យដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ ការងារនេះត្រូវបានដោះស្រាយភ្លាមៗនៅគណៈកម្មាធិការប្រជាជនឃុំ។ “ពីមុន ចង់ធ្វើឯកសារត្រូវទៅឆ្ងាយ ដោះស្រាយបែបបទរដ្ឋបាលស៊ាំញ៉ាំ។ ឥឡូវនេះ ខ្ញុំឃើញថាមានភាពងាយស្រួលនិងរហ័សជាងមុន” លោកយ័ញហិន ប្រជាជននៅភូមិភាគ បានឱ្យដឹងដូច្នេះ។
តាមប្រសាសន៍លោក ផាងវ៉ាំងលិញ ប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង បន្ទាប់ពីដាក់ឱ្យដំណើរការទម្រង់ថ្មី ឃុំបានធ្វើវិមជ្ឈការនិងវិសហមជ្ឈការច្រើនជាង ម្ចាស់ការដោះស្រាយការងារជូនប្រជាជននិងអាជីវកម្ម។ ជិតមួយឆ្នាំកន្លង អត្រាឯកសារដែលបានដោះស្រាយមុនកំណត់សម្រេច ៩៩,៦៧% ក្នុងនោះ ឯកសារតាមប្រព័ន្ធអនឡាញស្រូបអត្រាជាង ៩០%។ សម្រេចបានលទ្ធផលដូចពោលខាងលើ បង្ហាញឱ្យឃើញ ការជំរុញកែទម្រង់រដ្ឋបាល ការផ្លាស់ប្តូរឌីជីថល ជាជំហានៗបង្កើតសមត្ថភាពស្វ័យដោះស្រាយការងារភ្លាមៗពីមូលដ្ឋាន។ ការងារដោះស្រាយបែបបទរដ្ឋបាលជូនប្រជាជនបានបង្រួញខ្លី ជួយបន្ថយបានការចំណាយ ប្រជាជនទៅមកក៏មានភាពងាយស្រួលជាង។
ចែករំលែកពីដំណើរប្រតិបតិ្តការប្រព័ន្ធចាត់តាំងក្រោយពីរួមបញ្ចូល លោក ង្វៀងវ៉ាំងហ្វៀង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនឃុំលីវទូ ឱ្យដឹង៖ “កាលទើបដំណើរការរដ្ឋអំណាចភូមិភាគ ២ ថ្នាក់ ឃុំបានជួបការលំបាកជាច្រើនក្នុងការរៀបចំចាត់តាំងប្រព័ន្ធគ្រប់គ្រង បន្ថយក្របខ័ណ្ឌនិងលំនឹងមតិគោលបំណងកងជួរកម្មាភិបាល។ ទន្ទឹមនឹងនោះ វិសាលភាពគ្រប់គ្រងកាន់តែទូលំទូលាយ បរិមាណការងារកើនឡើង លក្ខណៈប្រជុំជីវភាពនិងការងាររបស់កម្មាភិបាលមានការផ្លាស់ប្តូរច្រើន។ ថ្វីបើដូច្នោះ ជាមួយនឹងស្មារតី “ធ្វើបណ្តើរ រៀនបណ្តើរនិងដកពិសោធន៍បណ្តើរ” គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំ បានផ្តុំកម្លាំងអនុវត្តល្អការងារនយោបាយសតិអារម្មណ៍ បណ្តុះបណ្តាល បំប៉នកម្មាភិបាលនិងបែងចែកភារកិច្ចច្បាស់លាស់ ការងារច្បាស់លាស់។ ផ្តើមពីនោះ ទម្រង់នេះជាជំហានៗនាំមកប្រសិទ្ធភាពជាវិជ្ជមាន។ ឆ្នាំ ២០២៥ ឃុំលីវទូបានទទួលឯកសារចំនួន ២.៨៨០ ច្បាប់ ក្នុងនោះ តាមប្រព័ន្ធអនឡាញមានចំនួន ២.៥៨៣ ច្បាប់ ទទួលផ្ទាល់ ២៩៧ ច្បាប់ សរុបឯកសារដែលបានដោះស្រាយមុនកំណត់សម្រេចជាង ៩៨%…។
សង្កេតឃើញថា ទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់ បាននិងកំពុងរួមចំណែកបង្កើនប្រសិទ្ធភាពគ្រប់គ្រង ចំណាត់ការ បង្កជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើការអភិវឌ្ឍចីរភាពរបស់ទីក្រុងក្នុងដំណាក់កាលថ្មី។ នេះគឺបញ្ជាក់ច្បាស់ចំពោះការខិតខំប្រឹងប្រែងរបស់ទូទាំងប្រព័ន្ធនយោបាយក្នុងការនាំយករដ្ឋអំណាចឌីជីថលកាន់តែជិតប្រជាជន បម្រើប្រជាជនយ៉ាងឆាប់រហ័ស តម្លាភាពនិងកាន់តែមានប្រសិទ្ធភាព៕
ថាញវ៉ាង-មុនី