ផ្ដើមពីអ្នកនេសាទប្រកបរបរចាប់ជលផលធម្មជាតិ លោកឡឹមវ៉ាន់ប៊ិញ (ហៅបាប៊ិញ) ជាជនជាតិខ្មែរ នៅភូមិយ៉ុងបាង ឃុំឡុងវិញ ខេត្តវិញឡុង មិនញញើតហ៊ានផ្លាស់ប្តូរមុខរបរមកចិញ្ចឹមត្រីពោនិងសម្រេចបានលទ្ធផលសេដ្ឋកិច្ចខ្ពស់។ មិនត្រឹមតែរកបានប្រាក់ចំណូលរាប់ពាន់លានដុងក្នុងមួយឆ្នាំប៉ុណ្ណោះទេ លោកថែមទាំងបានជួយឧបត្ថម្ភនិងចែករំលែកបទពិសោធន៍ដល់គ្រួសារប្រជាជននៅភូមិភាគអភិវឌ្ឍន៍ទម្រង់នេះ រួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាជនតំបន់ឆ្នេរសមុទ្រ។

លោកឡឹមវ៉ាន់ប៊ិញ ខាងឆ្វេង។
កាលពីមុន លោកឡឹមវ៉ាំងប៊ិញ ប្រកបរបរនេសាទជាចម្បង។ ក្នុងអំឡុង ពេលប្រកបរបរនោះ លោកយល់ឃើញថា ត្រីពោជាប្រភេទត្រីដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងមានទីផ្សារប្រើប្រាស់លំនឹង ម៉្លោះហើយគាត់បានសម្រេចចិត្តយកមកចិញ្ចឹមសាកល្បង។
ឆ្នាំ ២០១៥ លោកចាប់ផ្តើមចិញ្ចឹមត្រីពោនៅស្រុកគូវឡាវយ៉ុង ខេត្តសុកត្រាំង (ចាស់)។ បន្ទាប់ពីមានបទពិសោធន៍និងបច្ចេកទេសចិញ្ចឹម ឆ្នាំ ២០១៧ លោកបានវិលត្រឡប់មកឃុំឡុងវិញ ដើម្បីបន្តពង្រីកការចិញ្ចឹម។ ផ្ដើមពីស្រះចិញ្ចឹមតែ ២ - ៣ កាលពីដំបូង មកទល់បច្ចុប្បន្ន លោកបានពង្រីកផ្ទៃដីចិញ្ចឹមកើនឡើងជាង ៤ ហិកតា។ លោកប៊ិញ បានឱ្យដឹង ការចិញ្ចឹមត្រីពោមានភាពងាយស្រួលជាងការចិញ្ចឹមបង្គា ព្រោះមានជំងឺតិចនិងហានិភ័យទាប។ ដោយអនុវត្តការចិញ្ចឹមបែបបន្តបន្ទាប់ ត្រីដែលដល់ទំហំប្រមូលផលលក់មុន ចំណែកត្រីតូចៗចិញ្ចឹមបន្ត ដូច្នេះអាចមានប្រាក់ចំណូលជាប្រចាំ។ ក្រោយរយៈពេលចិញ្ចឹមពី ១០ ទៅ ១២ ខែ អាចប្រមូលផលលក់បាន។ ក្រោយពីទូទាត់ចំណាយរួចរាល់ក្នុងមួយឆ្នាំគ្រួសាររកបានប្រាក់ចំណេញប្រមាណ ២ ពាន់លានដុង។
មិនត្រឹមតែធ្វើមានសម្រាប់គ្រួសារប៉ុណ្ណោះទេ លោកប៊ិញថែមទាំងសកម្មឧបត្ថម្ភមាមីងនៅភូមិ ភាគអភិវឌ្ឍន៍ការផលិត។ គ្រួសារជាច្រើនបានផ្លាស់ប្តូរពីចិញ្ចឹមបង្គាមកចិញ្ចឹមត្រីពោ ហើយបានគាត់ណែនាំបច្ចេកទេស ផ្គត់ផ្គង់កូនពូជនិងចំណីនៅដំណាក់កាលដំបូង។
លោកលីភូឡើយ ប្រធានគណៈកម្មាធិការប្រជាជនភូមិយ៉ុងបាង ឱ្យដឹង៖ បច្ចុប្បន្ន ភូមិភាគមាន២២ គ្រួសារប្រកបរបរវារីវប្បកម្មលើផ្ទៃដីសរុបជាង ៨០ ហិកតា ក្នុងនោះមានគ្រួសារជាច្រើនបានផ្លាស់ប្តូរមកចិញ្ចឹមត្រីពោ និងទទួលបានប្រសិទ្ធភាព។ “បងបាប៊ិញ គឺជាអ្នកនាំមុខគេក្នុងការអភិវឌ្ឍទម្រង់ចិញ្ចឹមត្រីពោនៅភូមិភាគ។ មិនត្រឹមតែជាអ្នកផលិតពូកែប៉ុណ្ណោះទេ គាត់ថែមទាំងចែករំលែកបទពិសោធន៍ដោយអស់ពីចិត្តពីថ្លើម និងឧបត្ថម្ភមាមីងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច ឈានឡើងលំនឹងជីវភាព” លោកឡើយ បានឱ្យដឹងដូច្នេះ។
ដោយមានស្មារតីហ៊ានគិត ហ៊ានធ្វើនិងត្រៀមឧបត្ថម្ភសហគមន៍ជានិច្ច លោកឡឹមវ៉ាន់ប៊ិញ បានក្លាយជាគំរូល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ រួមចំណែកបើកទិសដៅថ្មីមួយសម្រាប់ប្រជាជននៅតំបន់ឆ្នេរសមុទ្រតាមរយៈទម្រង់ចិញ្ចឹមត្រីពោ៕
ទីទុយ