ប៉ុន្មានថ្ងៃដើមខែមេសា ជនរួមជាតិខ្មែរនៅឃុំតឹងប៊ិញ ស្រុកភុងហ៊ីប ខេត្តហូវយ៉ាង មានការមមាញឹកត្រៀមទទួលបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៨។
ពិធីបុណ្យនៅវិហារកឿអុង (ក្រុងកឹមផា ខេត្តក្វាងនិញ) ទើបទទួលបានប័ណ្ណរៀបចំណាត់ថ្នាក់កេរដំណែលជាតិពិសេស ប្រព្រឹត្តឡើងក្នុងអំឡុងពាក់កណ្ដាលខែ៣ គឺជាឱកាសដើម្បីប្រជាជនឆ្ពោះទៅរកប្រភពដើម សម្ដែងនូវការគោរពបូជា ចំពោះឥស្សរជនប្រវត្តិសាស្រ្ត វីរបុរសជាតិ-ហឹងញ៉ឿង មហាក្សត្រត្រឹងក្វឹកតាង។
ពិធីបុណ្យម៉ូឡារបស់ជនជាតិម៉ុងនៅបាក់កាង ប្រព្រឹត្តឡេីងក្នុងអំឡុង៣ថ្ងៃ ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ (ត្រូវនឹងថ្ងៃ១២ដល់១៤ ខែ១ ចន្ទគតិវៀតណាម)
ប្រឡាយអ៊ំហូ ឋិតនៅភូមិថាញ់អៀង ឃុំថាញ់ឡុក ស្រុកចូវថាញ់ ខេត្តកៀងយ៉ាង អាស្រ័យប្រជាជនជីកផ្ទាល់ដើម្បីនាំទឹកមកបម្រើផលិតកសិកម្ម។
បន្តការពង្រីកប្រសិទ្ធភាពកម្មវិធី គោលនយោបាយ គម្រោងវិនិយោគទុននានាសម្រាប់តំបន់ជនជាតិភាគតិច តំបន់ភ្នំ បង្កើនគោលនយោបាយផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងការដោះស្រាយបញ្ហាសង្គម និងតម្រូវការចាំបាច់។ នោះគឺជាខ្លឹមសារទើបបានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ពិភាក្សាដើម្បីលើកកម្ពស់គុណភាពគោលនយោបាយជនជាតិ។
ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ២០១៨ ភ្ញៀវទេសចរមកកាន់ភូមិវប្បធម៌-ទេសចរណ៍ បណ្តាជនជាតិវៀតណាមនៅដុងម៉ូ (សេីុងតី-ហាណូយ) មានឱកាសស្វែងយល់ពីលក្ខណៈវប្បធម៌ពិសេសនៃផ្សារណាត់នៅតំបន់ភ្នំដែលលាយចម្រុះគ្នារវាងជនជាតិនានា ប៉ុន្តែមានភាពសាមញ្ញ ដិតដាមដោយអារ្យធម៌មនុស្សជាតិ ឋិតនៅកណ្តាលរដ្ឋធានី។
ឃុំវីរភាពង៉ុកបៀង ស្រុកថ្កូវ ខេត្តត្រាវិញ បានទទួលស្គាល់កិត្តិនាមឃុំជនបទថ្មី។ រយៈពេលកន្លង សមាគមសហព័ន្ធនារីឃុំង៉ុកបៀង បានខ្នះខ្នែងចលនាសមាជិក រួមចំណែកក្នុងការរក្សាខ្ជាប់និងបង្កើនគុណភាពលក្ខឋានជនបទថ្មី។
យៈកាលកន្លង ព្រះតេជព្រះគុណសេីុងត្រេវ អនុប្រធានសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិស្រុកចូវថាញ់ ខេត្តត្រាវិញ ព្រះចៅអធិការវត្តព្រះពន្លាជ័យ ឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ តែងសកម្មចូលរួមក្នុងការផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទប្រើប្រាស់អគ្គិសនីសុវត្ថិភាព។
ឆ្នាំកន្លង ជនរួមជាតិភាគតិចនិយាយរួម និងជនរួមជាតិខ្មែរនិយាយដោយឡែក បានសាមគ្គីជម្នះលំបាកដើម្បីឈានឡើង ខ្នះខ្នែងប្រឡងប្រណាំងពលកម្មផលិត ពង្រីកសេដ្ឋកិច្ចបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។
អាស្រ័យការរួមកម្លាំងពីសំណាក់ប្រជាជន ឃុំវិញត្រាច់ដុង ក្រុងបាកលីវ ខេត្តបាកលីវ បានអនុវត្តសម្រេចរួចរាល់លក្ខឋាន ដើម្បីពិនិត្យទទួលស្គាល់កិត្តិនាមឃុំវប្បធម៌ជនបទថ្មី។
កន្លងហើយ ជនរួមជាតិខ្មែរខេត្តសុកត្រាំងបានសម្ដែងបង្ហាញពីពិធីបុណ្យអកអំបុកនៅភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាម ដុងម៉ូ សេីុងតី ហាណូយ។ ខាងក្រោមនេះជារូបភាពមួយចំនួននៃពិធីនេះ៖
ក្រោយរយៈពេល៦ខែខិតខំរៀបចំក្រោមការឧបត្ថម្ភរបស់បញ្ជាការដ្ឋានកងទ័ពក្រុងកឹងធើ ឃុំដុងថាំង ស្រុកកើ-ដ បានអនុវត្តសម្រេចរួចរាល់១៩/១៩លក្ខឋានកសាងជនបទថ្មី។ ព្រមជាមួយនោះ ឃុំដុងថាំងក៏ជាភូមិភាគតំណាងឲ្យស្រុកកើ-ដ រៀបចំបុណ្យចូលឆ្នាំតេតកងទ័ពប្រជាជន២០១៨។