តាមប្រសាសន៍បងវ៉តឺទ្រី អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ត្រឿងឡាក ខណ្ឌអូរម៉ូង ក្រុងកឹងធើ ផ្នែកហេដ្ឋារចនាសម្ព័នផ្លូវ គមនាគមន៍លើភូមិសាស្រ្តសង្កាត់ មានការវិវឌ្ឍន៍យ៉ាងសកម្ម ដងផ្លូវទាំងអស់សុទ្ធសឹងបានក្រាលកៅស៊ូ ចាក់បេតុង និងស្ពានជាច្រើនខ្សែបានកសាងដោយបេតុង តភ្ជាប់មណ្ឌលនីមួយៗទៅនឹងផ្លូវធំ។
បងស្រីយ៉ាវ ដើរលក់នំតាមផ្ទះនៅមណ្ឌលប៊ិញឡើយ។
ពិសេស ស្ពានពីរខ្សែតភ្ជាប់មជ្ឈមណ្ឌល សង្កាត់ជាមួយនឹងមណ្ឌលប៊ិញអៀននិងប៊ិញឡើយ កន្លែងដែលមានជនរួមជាតិខ្មែររស់នៅជាង២០០គ្រួសារ បង្កលក្ខណសម្បត្តិឲ្យមាមីងធ្វើការរកស៊ីមានភាពងាយស្រួលជាង។ ប្រព័ន្ធគមនាគមន៍អភិវឌ្ឍ ក៏ជាលក្ខណៈដើម្បីមាមីង ពង្រីកសេដ្ឋកិច្ចគ្រួសារ លើកស្ទួយជីវភាព។ អ្នកស្រីហ្វិញធីគីមឡៀង អ្នកមានប្រជាប្រិយភាពនៅមណ្ឌលប៊ិញឡើយ ឲ្យដឹង៖ “ ឥឡូវនេះជនរួមជាតិនៅមណ្ឌលប៊ិញឡើយ មានភាពរីករាយ ពីព្រោះការរស់នៅនិងសេដ្ឋកិច្ចគ្រួសារត្រូវបានលើកកម្ពស់។ ចំណែកបងស្រីលីធីយ៉ាវ ប្រជា ជនរស់នៅមណ្ឌលប៊ិញឡើយ ឲ្យដឹង៖ “រៀងរាល់ពេលព្រឹក ខ្ញុំឆាប់ក្រោកពីដំណេកទៅផ្សារទទួលនំប៉ោង នំអាកោរ នំប័ុងនិងតៅហ៊ូ។ នាំយកមកលក់តាមផ្ទះនៅក្នុងមណ្ឌល។ មិនអស់ពេលព្រឹកផង ខ្ញុំលក់អស់នំហើយ អាចឆ្លៀតពេលធ្វើការងារផ្ទះបានទៀត”។
ស្ពាន២ខ្សែតភ្ជាប់មណ្ឌលប៊ិញអៀននិងប៊ិញឡើយ ជាស្ពានទើបកសាងថ្មី រថយន្តអាចបើកឆ្លងបាន ម៉្យាងវិញទៀតស្ពាននៅក្បែរដំណាក់សុខាភិបាលសង្កាត់ត្រឿងឡាក ដូច្នេះ បង្កលក្ខណៈងាយស្រួលឲ្យមាមីងទៅកាន់ដំណាក់សុខាភិបាល ពិនិត្យសុខភាព។ បងស្រីត្រឹងឡែក្វៀង ប្រធានដំណាក់សុខាភិបាលសង្កាត់ត្រឿងឡាក ឲ្យដឹង៖ “កងជួរបុគ្គលិកពេទ្យខិតខំយ៉ាងពេញទំហឹង លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺជូនប្រជាជន ដើម្បីសក្តិសមជាដំណាក់សុខាភិបាលសម្រេចបទដ្ឋានជាតិ។ អាស្រ័យការខិតខំប្រឹងប្រែង ម៉្លោះហើយកងជួរបុគ្គលិកសុខាភិបាលថែទាំសុខភាពបឋមបានល្អ បង្កបានទំនុកចិត្តក្នុងប្រជាជន ក្នុងនោះ មានជនរួមជាតិខ្មែរនៅមណ្ឌលប៊ិញអៀននិងប៊ិញឡើយ”។ បងស្រីហ្វិញធីសុផា នៅមណ្ឌលប៊ិញឡើយ ឲ្យដឹង៖ “បើឃើញសុខភាពមិនសូវស្រួល ខ្ញុំទៅដំណាក់សុខាភិបាលពិនិត្យភ្លាម លែងទិញថ្នាំផឹកពាសពេញដូចមុនទៀត”។
តាមប្រសាសន៍លោកទ្រី ផ្តើមពីចលនាផ្សេងៗ ឆ្នាំកន្លងហើយ ភូមិភាគចលនាកសាងផ្ទះជូនសមាជិកសមាគមកសិករដែលមានស្ថានភាពលំបាកនៅមណ្ឌលប៊ិញអៀនបាន១ខ្នង។ ទន្ទឹមនឹងនោះ សហការបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនពលករជនបទអំពី”បច្ចេកទេសដាំដុះ និងថែទាំដំណាំឈើហូបផ្លែ” បាន៣ថ្នាក់ កែប្រែចម្ការចាស់បាន២៥,៥/២៥ហិកតា សម្រេច១០២%នៃផែនការសហការឧបត្ថម្ភពូជដំណាំគ្រប់ប្រភេទចំនួន៧.៧៣១ដើមជូនមាមីងកសិករ ក្នុងនោះ មានគោលនយោបាយឧបត្ថម្ភរបស់រដ្ឋគឺ៤២% អនុវត្តបានល្អ “មូលនិធិឧបត្ថម្ភកសិករ”និង”ផ្ទះជូនកសិករ” រៀបចំបង្ហាញមុខក្រុមសមាគមវិជ្ជាជីវៈ “ចិញ្ចឹមត្រីប្រាទើបញាស់” នៅមណ្ឌលប៊ិញអៀន នេះគឺជាទម្រង់មួយក្នុងចំណោមទម្រង់ទាំង២ បានទទួលស្គាល់ប្រជាចលនាប៉ិនប្រសប់ថ្នាក់ខណ្ឌ...៕
ហាថាញ់-មុនី