មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/04/2019 - 10:45

សមណសិស្សយ័ញសាភា រៀនសូត្រតាមអ៊ំហូ

រៀនពូកែ សកម្មភាពចូលរួមការងាររបស់សម្ព័ន្ធយុវជនសាលា និងជួយមិត្តឈានឡើងក្នុង ការសិក្សា នោះគឺសមណៈសិស្ស យ័ញសាភា រៀនថ្នាក់ទី១២ តែងបានសាលាមធ្យមសិក្សា បំពេញវិជ្ជាបាលីណាមបូស្ងើចសរសើរ។ ឆ្នាំ២០១៨ ព្រះអង្គបានសម័្ពន្ធយុវជនប្លុកស្ថាប័នរដ្ឋនៅខេត្តសុកត្រាំងជូនរង្វាន់ ដោយសម្រេចស្នាព្រះហស្តឆ្នើមក្នុងការ” រៀនសូត្រធ្វើតាមសតិ អារម្មណ៍ សិលធម៌ ឥរិយាបទហូជីមិញ”។

សមណសិស្ស យ័ញសាភា សិក្សាស្រាវជ្រាវមេរៀនលើប្រព័ន្ធ។

ពេលទើបបួសរៀន អាត្មាបានព្រះចៅអធិ ការវត្តអប់រំ និងបង្កលក្ខណសម្បត្តិងាយ ស្រួលបំផុតសម្រាប់បួសរៀន។ ក្រោយពីរៀន ចប់កម្រិតអនុវិទ្យាល័យ អាត្មាបានសូមចូលសិក្សា នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ។ សិក្សានៅសាលានេះ បានទទួលរបបគោល នយោបាយរបស់រដ្ឋ ពេលរៀនចប់មានវិញ្ញាបនបត្របញ្ចប់កម្រិតវិទ្យាល័យភាសាសាកល លិខិត បញ្ជាក់ថ្នាក់ទី១២ភាសាខ្មែរ។ នេះជាសាលាមួយ ដើម្បីអាត្មា ឈានចូលសិក្សាមហាវិទ្យាល័យ”   ព្រះគុណម្ចាស់យ័ញសាភាមានថេរដីការដូច្នេះ។ មានក្តីប្រាថ្នាសិក្សាមហាវិទ្យាល័យ ពេលបានជាប់ជម្រើសចូលរៀនសាលាមធ្យមសិក្សាបំពេញ វិជ្ជាបាលីណាមបូ ព្រះអង្គតែងព្យាយាមរៀនសូត្រ ពិសេសព្រះចៅអធិការវត្តឃ្លាំងឲ្យគង់នៅក្នុង សាលា ដើម្បីបានទទួលប្រាក់សោធនទាំងស្រុង។ ទន្ទឹមនឹងនោះ ក្រៅពីម៉ោងរៀន ព្រះចៅអធិការនៅទាំងចាត់ព្រះអង្គទៅសូធ្យមន្ត សម្តែងព្រះ ធម៌ទេសនានៅតាមកម្មវិធីបុណ្យ។ ទឹកប្រាក់បានមក ព្រះអង្គសម្រាប់ផ្គត់ផ្គង់ការរៀនភាសាអង់គ្លេស កំព្យួទ័រនៅសាលាខាងក្រៅ។ ព្រះគុណ ម្ចាស់យ័ញសាភា មានថេរដីការ៖ “ ចំពោះអាត្មា ភារកិច្ចចម្បងគឺសិក្សា ម្ល៉ោះហើយអាត្មាតែងខិតខំរៀន ដើម្បីសម្រេចបានលទ្ធផលល្អបំផុត។ ព្រោះថា ព្រះសង្ឃរៀនពូកែ ទើបសាលារៀន ឲ្យទៅសិក្សាភាសាអង់គ្លេស កំព្យួទ័រនៅខាងក្រៅ។ សព្វថ្ងៃអាត្មាអាចនិយាយភាសាអង់គ្លេស និងចេះកំព្យួទ័របង្គួរ”។

ដោយកំណត់ច្បាស់ការសិក្សាជាភារកិច្ចចម្បង សមណសិស្ស យ័ញសាភា បានយកព្រះទ័យទុកដាក់សិក្សា ហាក់ដូចគ្មានសម្រាកមួយថ្ងៃណាឡើយ។ អាស្រ័យហេតុនោះ ពិន្ទុមធ្យមភាគរបស់ព្រះអង្គតែងសម្រេចជាង៨,២។ ព្រះគុណម្ចាស់សាភាមានថេរដីការ៖” ក្នុងជីវភាពប្រចាំថ្ងៃ អាត្មាភាពតែងយកព្រះធម៌របស់ព្រះពុទ្ធ និងដំបូន្មានរបស់អ៊ំហូ ដើម្បីអនុវត្តតាម។ គឺគប្បីរស់នៅជិតស្និទ្ធ និងជួយអ្នកដទៃដោយអស់ពីចិត្ត ព្យាយាមសិក្សា រស់នៅតាមសភាវធម៌ពិតៗនិងសម្របជាមួយសង្គម។ ហេតុនោះ ក្នុងការសិក្សា អាត្មាតែងមានកាលបរិច្ឆេទច្បាស់លាស់ សម ស្រប ដើម្បីមិនឲ្យខាតពេលវេលា។ មុនពេលចូលរៀន អាត្មាតែងអានមេរៀនមុន និងធ្វើគម្រោងមេរៀន ពេលចូលរៀនយកចិត្តទុកដាក់ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់ ចំពោះវិញ្ញាសារ គិតលេខ អាត្មាទន្ទេញចាំរូបមន្ត និងធ្វើលំហាត់ឲ្យបានច្រើន។ នៅថ្ងៃសៅរ៍ អាត្មាតែងចូលសាលា រួមនឹងព្រះសង្ឃឯទៀតបង្កើតជាក្រុម ដើម្បីធ្វើលំហាត់ ដោះដូរវាក្យសព្ទ័ វេយ្យាករណ៍ ជួយឲ្យការសិក្សាកាន់តែមានលទ្ធផលល្អថែមទៀត” ។

មិនត្រឹមតែរៀនពូកែ សមណសិស្សយ័ញ សាភា នៅទាំងជួយមិត្តភ័ក្តិរៀនសូត្របានល្អទាំងអស់គ្នា។ វិញ្ញាសារដែលព្រះគុណម្ចាស់សាភា រៀនបានល្អបំផុតគឺវិញ្ញាសារអង់គ្លេស។ ហេតុនោះ ពេលមិត្តលីវហ្វាយនៅបន្ទប់ជាមួយគ្នារៀនខ្សោយភាសាអង់គ្លេស ព្រះអង្គបានជួយណែនាំ បង្ហាញរបៀបវាក្យសព័្ទ វេយ្យាករណ៍។ល។ អាស្រ័យការជួយណែនាំរបស់ព្រះគុណម្ចាស់សាភា ឥឡូវសមណសិស្សលីវហ្វាយ រៀនបានពូកែវិញ្ញាសារអង់គ្លេស និងក្លាយជាសិស្ស រៀនពូកែរបស់សាលា។ លោកគ្រូថាច់ប្ញរ្ធិ នាយករងសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានវាយតម្លៃ៖ សមណសិស្សយ័ញសាភា យកព្រះទ័យទុកដាក់សិក្សា ម្ល៉ោះហើយតែងរៀន ពូកែ និងខ្នះខ្នែងជួយដល់មិត្តភ័ក្តិ។ ក្រៅពីនោះ ព្រះអង្គនៅទាំងជាគំរូឈានមុខចូលរួមសកម្មភាពរបស់សម្ព័ន្ធសមណសិស្សរបស់សាលាដូច៖ ចូល រួមបោសសម្អាតបរិវេណសាលា អន្តេវាសិកដ្ឋាន ដាំដើមឈើ។ល។ ព្រះអង្គស័ក្តិសមជាគំរូឆ្នើមអំពី” រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សិលធម៌ ឥរិយាបទហូជីមិញ”៕

          លីធាន-សុផន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សមណសិស្ស យ័ញសាភា